en     km
en     km

ស្ត្រី​ជនជាតិ​អូស្ត្រាលី​ម្នាក់​បញ្ជូន​ទៅ​តុលាការ​ករណី​រក្សា​ទុក​ ចែកចាយ​ ប្រើប្រាស់​កញ្ឆា​

Share

​ភ្នំពេញ​៖​ អាជ្ញា​ធរមាន​សមត្ថកិច្ច​ខេត្តសៀមរាប​សម្រេច​បញ្ជូន​ម្ចាស់​ភោជនីយ៍ដ្ឋាន​ជនជាតិ​អូស្ត្រាលី​ម្នាក់​និង​បុគ្គលិក​ខ្មែរ​៤​នាក់​ទៅ​តុល​ការ​ក្រោម​បទ​ចោទ​ការ​រក្សា​ទុក​ ប្រើប្រាស់​និង​ចែកចាយ​សារធាតុ​ញៀន​។​

អាជ្ញា​ធរមាន​សមត្ថកិច្ច​សម្រេច​បញ្ជូន​ស្ត្រី​ម្ចាស់​ភោ​ជនី​ដ្ឋា​ន​ជនជាតិ​អូស្ត្រាលី​ ឈ្មោះ​ RACHELDENISE​ PRINS​ និង​បុគ្គលិក​ភោ​ជនី​ដ្ឋា​ន​៤​នាក់​ទៀត​ទៅ​តុលាការ។រូបភាព៖ Facebook

​កាលពី​ថ្ងៃ​ទី​ ៩​ ខែ​ មេ​សា​ ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ដឹកនាំ​កំលាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​បង្ក្រាប​ និង​ ឃាត់ខ្លួន​មនុស្ស​ ៥​ នាក់​ នៅ​ភោជនីយ៍ដ្ឋាន​ SOUL​ TRAIN​ REGGAE​ BAR​ ស្ថិត​នៅ​ភូមិ​មណ្ឌល​១​ សង្កាត់​ស្វាយ​ដង្គំ​ ខេត្តសៀមរាប​។​

​នៅ​ថ្ងៃ​ទី​ ១១​ ខែ​ មេ​សា​នេះ​ អាជ្ញា​ធរមាន​សមត្ថកិច្ច​សម្រេច​បញ្ជូន​ស្ត្រី​ម្ចាស់​ភោ​ជនី​ដ្ឋា​ន​ជនជាតិ​អូស្ត្រាលី​ ឈ្មោះ​ RACHELDENISE​ PRINS​ និង​បុគ្គលិក​ភោ​ជនី​ដ្ឋា​ន​៤​នាក់​ទៀត​ទៅ​តុលាការ​។​

​លោក​ឧត្តមសេនីយ៍​ អ៊ុំ​ អមរា​ បញ្ជាក់​ថា​ សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​កញ្ឆា​ក្រៀម​ ៧​ កញ្ចប់​ស្មើនឹង​ទំងន់​ ២១,៥២​ក្រាម​ កញ្ឆា​មូរ​ជា​បារី​ ២៥​ ដើម​ និង​ក​ញ្ជា​ត្រាំ​ស្រា​១០​ដប​ កញ្ឆា​ស្រស់​ ១​ ថង់​ កញ្ឆា​ស្ងោរ​១​ថង់​ និង​កញ្ឆា​ទឹក​ ២​ ដប​៕

Share

Image
Image
Image