en     km
en     km

ស្ត្រីខ្មែរម្នាក់ប្រគល់ក្រឡបុរាណអាយុជាង ១ពាន់ឆ្នាំឱ្យអាជ្ញាធរជាតិអប្សរា

Share

សៀមរាប៖ ស្រ្តីម្នាក់រស់នៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ស្ម័គ្រ​ចិត្ត​ប្រគល់​ក្រឡ​បុរាណ​ដែលមា​ន​អាយុ​កាល​ជាង​១​ពាន់​ឆ្នាំ​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា ​បន្ទាប់​ពីអ្នក​ស្រី​ជីក​បាន ​និង​រក្សា​ទុក​រយៈ​ពេល​បីខែ។​ នេះ​បើយោង​តាម​ទំព័រ​ហ្វេស​ប៊ុក​អា​ជ្ញា​ធរ​ជាតិអ​ប្សរា​។

​ក្រឡ​បុរាណ​មា​ន​អាយុ​កាល​ជាង​១​ពាន់​ឆ្នាំ​ដែលអ្នកស្រី សាប គួន ប្រគល់ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា

តាមការបញ្ជាក់ពីលោកបណ្ឌិត អ៊ា ដារិទ្ធិ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ ដែល​មាន​ជំនាញ​ផ្នែក​ភាជន៍ បានឱ្យ​ដឹងថា​ ក្រឡនេះ​ធ្វើអំពី​ដី​ដុត ប្រើស​ម្រាប់​ដាក់​វត្ថុ​ច្រើន​ប្រភេទ​ដូច​ជា អំ​បិល ស្ករ ប្រហុក និង​វត្ថុ​រាវ​ផ្សេងៗ​ទាក់​ទង​ជីវិត​ប្រចាំ​ថ្ងៃ​ក្រឡនេះ​ផលិតនៅ​ស្រុកខ្មែរ ចន្លោះសតវត្សទី១១ ទៅ១៥នៃគ..តាម​រយៈ​ក្រឡនេះ​វាបាន​បង្ហាញ​ពីទំ​នាក់​ទំនង​មួយ​រវាង​មនុស្ស​សម័យ​មុន និងបច្ចុប្បន្ន​ដែល​នៅតែមា​នប្រើក្នុង​ជីវិត​រស់​នៅប្រចាំថ្ងៃ

អ្នកស្រី សាប គួន អាយុ ៦៨ឆ្នាំ បានឱ្យដឹងថា កាលពីបីខែមុន អ្នកស្រីបានប្រទះឃើញក្រឡមួយ ខណៈ​កំពុង​ឆាយ​ដីដើម្បី​ដាំ​ពោត​ដែលមានទីតាំងនៅខាងជើងផ្ទះជិតប្រាសាទទន្លេស្ងួត អ្នកស្រីបន្តថា ពេលឃើញក្រឡដំបូង អ្នកស្រី​មិន​ហ៊ាន​គាស់​យក​ទេ ព្រោះខ្លាចជាក្រឡដាក់ឆ្អឹងខ្មោច (តាមជំនឿ) ហើយក៏មិនដឹងថាក្រឡនោះជារបស់មានតម្លៃ ឬជារបស់បុរាណអ្វីដែរ។ កូនប្រុសអ្នកស្រីបានជីកយកក្រឡនេះ ។

អ្នកស្រីបានបន្តទៀតថា គាត់គ្មានបំណងលាក់ទុកវត្ថុបុរាណនេះទុកឡើយ ហើយក៏មិនមានបំណងលក់ដូរអីដែរ បើទោះ​បីមាន​គេមក​ចរ​ចាទិ​ញពី​រ​បី​ដង​ក៏ដោយ លុះ​ទុក​បាន​ប្រហែល​១ខែ​ គាត់​ក៏ចាប់​ផ្តើម​ធ្លាក់​ខ្លួន​ឈឺ​មើល​អស់​លុយ​ជាច្រើ​ន ​នៅ​ពេល​ដែល​ទៅ​បូល​គ្រូខ្មែរមើល ក៏ត្រូវគេទាយថាអ្នកស្រីបានយករបស់បុរាណរក្សាទុក លុះមកដល់ផ្ទះក៏ឃើញក្រឡដែលខ្លួនជីកបាន ទើប​គាត់​កាន់​តែ​មិនសូវខ្វល់ខ្វាយចំពោះវត្ថុនេះដែរ។ ក្រោយមក ពេលមានការកំណាយនៅទន្លេស្ងួត គាត់ក៏ធ្លោយ​មាត់​ប្រាប់​ដល់​កម្ម​ករ​ម្នាក់​ដែល​ធ្វើ​ការនៅទីនោះ ហើយកម្មករនោះក៏បានប្រាប់ទៅខាងអាជ្ញាធរជាតិអប្សរាទើបបែករឿងនេះទៅ។

ក្រោយពីប្រគល់ឱ្យអាជ្ញាធរជាតិ​អប្សរា ដើម្បីឱ្យសារមន្ទីរនរោត្តមសីហនុអង្គរ រក្សាទុកកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ អាជ្ញាធរជាតិអប្សរាបានប្រគល់ថវិកាចំនួន ២សែនរៀលដល់អ្នកស្រី៕

អត្ថបទ ឆេង ​ណាតា

 

Share

Image
Image
Image