en     km
en     km

ស្ដ្រី​ពីរ​រូប​ត្រូវ​បាន​តែងតាំង​ ជា​បេក្ខជន​តំណែង​នាយក​រដ្ឋមន្ដ្រី​អង់គ្លេស​

Share

​លោកស្រី​ Theresa​ May​ និង​ Andrea​ Leadsom​ បាន​ក្លាយជា​មេដឹកនាំ​នៃ​គណបក្ស​អភិរក្សនិយម​ហើយ​ក្លាយជា​បេក្ខជន​នាយក​រដ្ឋមន្ដ្រី​ជំនួស​លោក​ David​ Cameron​ ដែល​បាន​ប្រកាស​លាលែង​ពី​តំណែង​ហើយ​លោកស្រី​ទាំង​ពីរ​រូប​នេះ​ បាន​ក្លាយជា​មេដឹកនាំ​គណបក្ស​គឺ​បន្ទាប់​ពី​លោក​ Michael​ Gove​ ប្រកួត​មិន​បាន​សំលេង​ គ្រប់គ្រាន់​។​

uk
​លោកស្រី​ Theresa​ May​ និង​ ​លោកស្រី​ Andrea​ Leadsom​ បេក្ខជន​នាយក​រដ្ឋមន្ដ្រី​ជំនួស​លោក​ David​ Cameron​។ រូបភាពពី៖ BBC

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​មេដឹកនាំ​ដ៏​សំងាត់​នេះ​លោកស្រី​ May​ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​ទទួល​សំ​លេងឆ្នោត​១៩៩​ហើយ​លោកស្រី​រដ្ឋមន្ដ្រី​ថាមពល​ Leadsom​ ទទួល​បាន​៨៤​សំលេង​ហើយ​រដ្ឋមន្ដ្រី​ក្រសួងយុត្តិធម៌​លោក​ Gove​ ទទួល​បាន​៤៦​សំលេង​។​

​តាម​ប្រភព​ដដែល​នោះ​ស្ដ្រី​បេក្ខជន​ទាំង​ពីរ​រូប​នេះ​ នឹង​ត្រូវ​ដាក់​ឲ្យ​ធ្វើការ​ប្រកួត​គ្នា​ជា​ថ្មី​ទៀត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ចេញពី​សមាជិក​សភា​ នៅ​ថ្ងៃ​ទី​៩​កញ្ញា​។​ ស្ដ្រី​ណា​ដែល​ឈ្នះ​ក្នុង​ការ​ប្រកួត​នេះ​ នឹង​ក្លាយជា​នាយក​រដ្ឋមន្ដ្រី​ស្ដ្រី​ទី​ពីរ​នៃ​ប្រទេស​អង់គ្លេស​។​

​លោក​ David​ Cameron​ បាន​សំរេច​លាលែង​ពី​តំណែង​ បន្ទាប់​ពី​លោក​បាន​ចាញ់ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រជាមតិ​កាលពី​ស​ប្ដា​ហ៍​មុន​ ដែល​ទីបំផុត​សំរេច​ឲ្យ​ប្រទេស​អង់គ្លេស​ចាកចេញ​ពី​សមាជិកភាព​សភា​អឺរ៉ុប​៕ ​ប្រភពពី៖ BCC

Share

Image
Image
Image