en     km
en     km

ស្ដ្រី​បឹង​កក់​ដាក់​ញត្ដិ​ទៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ដ្រី​សុំ​ឲ្យ​ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​ ?

Share

​ភ្នំពេញ​៖​ស្ដ្រី​សហគមន៍​បឹង​កក់​មាន​គ្នា​ជាង​ ១០​នាក់​បាន​ស្វែងរក​កិច្ច​អន្ដរាគមន៍​ជា​ថ្មី​ម្ដងទៀត​ពី​នាយក​រដ្ឋមន្ដ្រី​ នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ កុម្ភៈ​នេះ​ ដោយ​ពួក​គេ​ដាក់​ញត្ដិ​ស្នើ​សុំ​ឲ្យ​មានការ​ដោះ​លែង​អ្នក ស្រី​ ទេព​ វ​ន្នី​ តំណាង​របស់​ពួក​គេ​ឲ្យ​បាន​វិល​មក​ជួបជុំ​គ្រួសារ​វិញ​។​ ញត្ដិ​របស់​ក្រុម​ស្ដ្រី​បឹង​កក់​ត្រូវ​បាន​មន្ដ្រី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ដ្រី​មក​ទទួល​ប៉ុន្ដែ​មិន​បាន​និយាយ​អ្វី​ប្រាប់​អ្នក​សារព័ត៌មាន​ទេ​។​

 

boeng-kok
ក្រុមស្រ្ដីបឹងកក់ដែលនៅខាងមុខព្រះវិហារឥស្លាមព្រឹកមិញ

​មូលហេតុ​ដែល​នាំ​ឲ្យ​ស្ដ្រី​បឹង​កក់​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​ព្រះ​វិហារ​ឥ​ស្លា​ម​ដើម្បី​រង់ចាំ​មន្ដ្រី​តំណាង​ខុទ្ទកា ល័យ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​មក​ទទួល​ញត្ដិ​ ពីព្រោះ​តែ​អាជ្ញាធរ​បាន​ហាមឃាត់​ពួក​គេ​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​មុខ​វិមាន​សន្តិភាព​នោះ​ទេ​ ដោយ​អះអាង​ថា​មានការ​ប្រជុំ​សំខាន់​នៅ​ទីនោះ​។​ ក្រុម​ស្ដ្រី​បឹង​កក់​បាន​និយា យ​ថា​ ការ​ហាមឃាត់​ពួក​គាត់​មិន​ ឱ្យទៅ​ដល់​មុខ​វិមាន​សន្តិភាព​ គឺជា​ការ​បំបិទ​សំឡេង​ជន​រង​គ្រោះ​មិន​ឲ្យ​ឮ​ដល់​សម្ដេច​ ហ៊ុន​ សែន​ ដើម្បី​អន្ដរាគមន៍​ជួយ​រក​យុត្ដិធម៌​សម្រាប់​​ស្ដ្រី​បឹង​កក់​។​

​ក្រុម​ស្ដ្រី​បឹង​កក់​ជួបជុំ​គ្នា​នេះ​ គឺ​ដើម្បី​ដាក់​ញត្ដិ​ស្នើ​សុំ​នាយក​រដ្ឋមន្ដ្រី​អន្ដរាគមន៍​ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​ ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ឲ្យ​បាន​វិល​មក​ជួបជុំ​គ្រួសារ​វិញ​។​ អ្នកស្រី​ បូ​វ​ សោភា​ តំណាង​ស្ដ្រី​បឹង​កក់​បាន​និយាយ​ថា​ អ្នកស្រី​មាន​អារម្មណ៍​សោកស្ដាយ​ដែល​មន្ដ្រី​អាជ្ញាធរ​បង្ហាញ​សកម្មភាព​រើសអើង​លើ​ក្រុម​អ្នកស្រី​ ដោយពេល​ខ្លះ​បាន​លាក់បាំង​និង​បិទ​ព័ត៌មាន​មិន​ឲ្យ​នាយក​រដ្ឋមន្ដ្រី​បានដឹង​អំពី​ទុក​សោក​របស់​ស្ត្រី​បឹង​កក់​។​ ​អ្នកស្រី​ បូ​វ​ សោភា​ ៖«​ខ្ញុំ​មាន​អារម្មណ៍​មួយ​សោកស្ដាយ​មែនទែន​ ដែល​ពួក​យើង​ជា​កូនចៅ​របស់​គាត់​ តែ​បែរជា​យើងរ​ត់រក​គាត់​ ដើម្បី​ធ្វើ​កិច្ច​អន្ដរាគមន៍​ គឺ​មិន​ដែល​បាន​ទេ​ តែ​អ្វី​ដែល​ពួក​យើង​បាន​ គឺ​មាន​តែ​ការ​ប្រើ​អំពើ​ហិង្សា​ និង​បិទ​បាំង​សិទ្ធិ​សេរីភាព​តែ​ប៉ុណ្ណោះ​។​»

bov-sophea
អ្នកស្រី បូវ សោភា តំណាងពលរដ្ឋសហគមន៍បឹងកក់

​ញត្ដិ​របស់​ក្រុម​ស្ដ្រី​បឹង​កក់​ត្រូវ​បាន​មន្ដ្រី​នៃ​ខុទ្ទកាល័យ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ គឺ​លោក​ គង់​ ចំរើន​ មក​ទទួល​ប៉ុន្ដែ​លោក​មិន​បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នោះ​ទេ​ ហើយ​ក៏​ត្រឡប់​ទៅ​វិញ​ក្រោយ​ពី​ចុះហត្ថលេខា​ទទួល​ញត្ដិ​រួចរាល់​។​

​អ្នកស្រី​ បូ​វ​ សោភា​ បន្ដ​ថា​ ថ្វីបើ​មាន​មន្ដ្រី​មក​ទទួលយក​ទៅ​ក៏​ពិតមែន​ តែ​អ្នកស្រី​មិនសូវ​មាន​ជំនឿ​ថា​ សម្ដេច​ ហ៊ុន​ សែន​ នឹង​បាន​ទទួល​ញត្ដិ​នេះ​ទេ​ ព្រោះ​កន្លង​មក​ញត្ដិ​ជា​ច្រើន​របស់​ក្រុម​ស្ដ្រី​បឹង​កក់​ដែល​ដាក់​ជូន​សម្ដេច​នាយក​រដ្ឋមន្ដ្រី​មិន​ដែល​មាន​កិច្ច​អន្ដរាគមន៍​ម្ដងណា​ទេ​។​ តែ​យ៉ាងណា​អ្នកស្រី​សង្ឃឹមថា​ លើក​នេះ​សម្ដេច​នឹង​បានឃើញ​ការ​អំពាវនាវ​របស់​ក្រុម​អ្នកស្រី​តាម​បណ្ដាញ​សង្គម​ជាក់​ជា​ពុំខាន​។

​អ្នកស្រី​ បូវ សោភា​៖«​ញត្ដិ​ដែល​សហគមន៍​បឹង​កក់​ដាក់​ទៅ​មិន​តិច​ជាង​ ១០០​ ឬ​២០០​ទេ​ ប៉ុន្ដែ​ពួក​ខ្ញុំ​នៅ​តែ​ព្យាយាម​ដាក់​ ដោយសារ​ខ្ញុំ​មិន​បាន​សង្ឃឹម​ទៅ​លើ​ញត្ដិ​ខ្ញុំ​បាន​ទៅ​ដល់​ដៃ​គាត់​ទេ​ តែ​អ្វី​ដែល​ខ្ញុំ​សង្ឃឹម​បំផុត​នោះ​គឺ​លោកនាយក​រដ្ឋមន្ដ្រី​ពេល​នេះ​គាត់​កំពុង​ចាប់អារម្មណ៍​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​»

​គោលបំណង​របស់​ស្ដ្រី​សហគមន៍​បឹង​កក់​ដែល​ដាក់​ញត្ដិ​ជួន​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ដ្រី​នៅ​ថ្ងៃនេះ​ មាន​គោលបំណង​ស្នើ​សុំ​សម្ដេច​ ហ៊ុន​ សែន​ ជួយ​អន្ដរាគមន៍​ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​ តំណាង​របស់​ពួក​គេ​ ស្នើ​សុំ​សម្ដេច​ជួយ​បញ្ជា​ទៅ​ អាជ្ញាធរ​បញ្ឈប់​ការ​ប្ដឹង​ប្ដ​លើ​ពលរដ្ឋ​សហគមន៍​បឹង​កក់​ទៅ​តុលាការ​បន្ដ​ទៀត​ ព្រមទាំង​សុំ​អន្ដរាគមន៍​ឲ្យ​ជួយ​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ដែល​មិន​ទាន់​បាន​ទទួល​បាន​ប័ណ្ណ​កម្ម​សិ​ទិ្ធ​ដីធ្លី​៕

Share

Image
Image
Image