en     km
en     km

ស្ដ្រី​ជនជាតិ​អូស្ដ្រាលី​ ត្រូវ​កាត់ទោស​ករណី​ស៊ី​ឈ្នូ​ល​ពរ​ពោះ​ជំនួស​

Share

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះស្ត្រីជនជាតិអូស្ត្រាលីម្នាក់ និង ពលរដ្ឋកម្ពុជាពីរនាក់ទៀត ករណីពរពោះជំនួសនៅថ្ងៃចន្ទនេះ ប៉ុន្តែសាលក្រមនឹងត្រូវប្រកាសនៅដើមខែសីហាខាងមុខ។

ស្ដ្រី​ជនជាតិ​អូស្ដ្រាលី​ ត្រូវ​កាត់ទោស​ករណី​ស៊ី​ឈ្នូ​ល​ពរ​ពោះ​ជំនួស​

អាជ្ញាធរបានចាប់ខ្លួនស្ដ្រីគលានុបដ្ឋាយិកាជនជាតិអូស្ដ្រាលីឈ្មោះ Tammy Davis-Charles អាយុ ៤៩ ឆ្នាំ ដែលជាស្ថាបនិកទីភ្នាក់ងារផ្ដល់សេវាពរពោះជំនួន ( Fertility Solution PGD) កាលពីខែវិច្ឆិកា ឆ្នាំ ២០១៦ នៅរាជធានីភ្នំពេញ រួមនឹងជំនួយការជាជនជាតិខ្មែរចំនួន ២នាក់ទៀត ដែលម្នាក់ជាបុរសវ័យ ២៨ និងស្ដ្រីម្នាក់វ័យ ៣៥ឆ្នាំ។ រហូតមកដល់នឹងសមត្ថកិច្ចចាប់ខ្លួនជនជាប់សង្ស័យទាំងបី មានស្ដ្រីខ្មែរចំនួន ២៣នាក់ សម្រាប់បំរើសេវា ពរពោះឲ្យប្ដីប្រពន្ធជនជាតិអូស្ដ្រាលី ១៨នាក់ និងជនជាតិអាមេរិកចំនួន ៥នាក់។

នាង Tammy Davis-Charles ទទួលបានកម្រៃពីប្ដីប្រពន្ធបរទេស សម្រាប់កូនម្នាក់គឺ ៥ម៉ឺនដុល្លារ ខណៈស្ដ្រីខ្មែរដែលយល់ព្រមពរពោះនោះទទួលបាន ១ម៉ឺនដុល្លារក្រោយសម្រាលកូន។ ទារកទាំងអស់ដែលសម្រាលភ្លាមនឹងត្រូវយកចេញពីប្រទេសកម្ពុជាដោយឪពុកម្ដាយរបស់ពួកគេ។ ប្រសិនបើតុលាការរកឃើញកំហុស ជនជាប់សង្ស័យទាំងបីអាចនឹងប្រឈមការជាប់ពន្ធនាគារចំនួនពីរឆ្នាំ ប៉ុន្តែចៅក្រមប្រធានជំនុំជម្រះបានប្រកាសថាការប្រកាសសាលក្រមនឹងត្រូវធ្វើឡើងនៅថ្ងៃទី៣ ខែសីហាខាងមុខ។

Share

Image
Image
Image