en     km
en     km

ស្ដ្រី​ចំណាកស្រុក​ពី​កម្ពុជា​ នៅ​តែ​រង​គ្រោះ​ពី​ការ​ជួញដូរ​

Share

ភ្នំពេញ​៖​ របាយការណ៍​មួយ​របស់​អង្គការសហប្រជាជាតិ​ ដែល​ផ្សព្វផ្សាយ​កាលពី​ថ្មីៗ​នេះ​ បាន​និយាយ​ថា​ ស្ដ្រី​កម្ពុជា​ ជា​ច្រើន​នាក់​ត្រូវ​បាន​បង្ខំ​ឲ្យ​រៀប​ការ​ជាមួយ​បុរស​ជនជាតិ​ចិន​ ដោយ​ស្ថិត​ក្រោម​រូបភាព​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​នេះ​។​

រូបតំណាង
រូបតំណាង

​របាយការណ៍​នេះ​បន្ដ​ថា​ ស្ដ្រី​មួយ​ចំនួន​ធំ​ បាន​យល់ព្រម​រៀប​ការ​ជាមួយ​បុរស​ជនជាតិ​ចិន​ មុន​ពេល​ទៅ​ដល់​ ហើយ​អ្នកខ្លះ​ត្រូវ​បាន​បង្ខំ​ឲ្យ​ទទួលយក​ការ​រៀប​ការ​ ក្រោយ​ពេល​ទៅ​ដល់​ប្រទេស​កុ​ម្មុ​យ​និ​ស្ត​មួយ​នេះ​ ក្រោម​ហេតុផល​ដើម្បី​ការ​រស់នៅ​ ប្រកបដោយ​ក្ដី​សុខ​ និង​ ងាយ​បន្ដ​ទិ​ដ្ឋ​ការ​ ការងារ​ រយៈពេល​ ប្រាំ​ឆ្នាំ​។​

​ប៉ុន្ដែ​ស្ដ្រី​ដែល​បដិសេធ​ ការ​ស្នើ​ប្រាប់​ឈ្មោះ​មេខ្យល់​ នាំ​ពួក​គេ​ទៅ​ឲ្យ​រៀប​ការ​ និង​បុរស​ជនជាតិ​ចិន​ ត្រូវ​រង​ការ​គំរាម​ ពួក​គាត់​បាន​ទារប្រាក់​ជា​ថ្នូរ​ និង​ការ​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ យ៉ាង​ហោច​ណាស់​ ៨០០០​ ដុល្លា​។​

​ជុំវិញ​បញ្ហា​នេះ​កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​ស្ដ្រី​ម្នាក់​ ដែល​មានស្រុក​កំណើត​នៅ​ខេត្ដកំពង់ចាម​ បាន​ផ្ដល់​បទ​សម្ភាសន៍​ខ្លី​មួយ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា​ មូលហេតុ​នាំ​ឱ្យ​នាង​សម្រេចចិត្ដ​ ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ចិន​ព្រោះ​គ្រួសារ​ក្រីក្រ​ ហើយ​សង្ឃឹមថា​ នឹង​អាច​ជួយ​គ្រួសារ​ឲ្យ​បាន​ប្រសើរ​ខ្លះ​ ក៏​ប៉ុន្ដែ​ក្រោយ​ពេល​ទៅ​ដល់​ នាង​ត្រូវ​បាន​គេ​ប្រព្រឹត្ដិ​អំពើ​មិន​គប្បី​ជា​ច្រើន​មក​លើ​រូប​នាង​។​

​សូម​ជម្រាប​ថាបើ​យោង​ទៅ​តាម​របាយការណ៍​មួយ​ ដែល​ចេញផ្សាយ​ដោយ​ សមាគម​សិទ្ធិ​មនុស្ស​ អា​ដ​ហុ​ក​ កាលពី​ ឆ្នាំ​២០១៥​ ពាក្យបណ្ដឹង​សរុប​ដែល​ពលរដ្ឋ​ខ្មែរ​ចាញ់បោក​មេខ្យល់​ នៅ​ ក្រៅប្រទេស​គិត​ត្រឹម​ ១០​ ខែ​ចុង​ក្រោយ​ មាន​ចំនួន​  ១១៨​ ករណី​ ហើយ​នៅ​ក្នុង​នោះ​មាន​ ជន​រង​គ្រោះ​ទាំងអស់​ ៥២៨​នាក់​។​ បុរស​មាន​ចំនួន​ ៣២២​នាក់​ និង​ ស្ដ្រី​ ២០៦​នាក់​ ៕

Share

Image
Image
Image