en     km
en     km

ស្ដ្រីវ័យក្មេងម្នាក់ប្រកាសឈរជាបេក្ខជនប្រធានាធិបតីនៅរុស្ស៊ី

Share

លោកស្រី ខេសៀ នៀ ហ្សបចាក Ksenia Sobchak  ដែលជាមេដឹកនាំគណបក្សប្រឆាំងដ៏លិចធ្លោរម្នាក់បន្ទាប់ពីលោក អាទ្បិចស៊ី ណាវ៉លនី (Alexei Navalny) ដែលកំពុងឃុំខ្លួនបានប្រកាសឈរជាបេក្ខជនប្រធានាធិបតីនៅក្នុងការបោះឆ្នោតខែមីនាឆ្នាំ២០១៨ ខណៈដែលប្រធា នាធិបតី វ្លា ឌីមៀ ពូទីន (Vladimir Putin) ត្រូវគេរំពឹងថាព្យាយាមដណ្ដើមអំណាចមួយអាណត្តិទៀត។លោកស្រី ហ្សបចាក (Sobchak) កាលពីមុនបានសំរេចលុបចោលឆន្ទៈរបស់លោកស្រីរួចមកហើយ ប៉ុន្ដែនៅពេលដែលដៃគូរបស់លោកស្រីគឺលោក ណាវ៉លនី( Navanlny) ស្ថិតក្នុងពន្ធាគារ លោកស្រីក៏បានសំរេចដូចនេះ។

យ៉ាងណាក៏ដោយវិមានក្រុងឡាំងរបស់លោកពូទីនបានប្រកាសស្វាគមន៍បេក្ខភាពរបស់លោកស្រី ហើយចាត់ទុកថាស្របនិងរដ្ឋធម្មនុញ្ញ។លោកស្រី ហ្សបចាក (Sobchak) មានឈ្មោះល្បីល្បាញដោយសារតែលោកស្រីជាសកម្មជនប្រឆាំងអំពើពុករលួយនិងជាអ្នកដែលតស៊ូដើម្បីយុត្តិធម៌សំរាប់អ្នកទន់ខ្សោយ។

លោកស្រីបានប្រាប់អ្នកសារព័ត៌មានថាប្រសិនបើលោក ណាវ៉លនី (Navanlny) មានសេរីភាពនោះគឺលោកស្រីមិនឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនោះទេ។ បណ្ដាញផ្សាយពត៌មានBBCបានបញ្ជាក់ថាលោកស្រី ហ្សបចាក (Sobchak) នឹងក្លាយជាបេក្ខជនប្រ​ធា​នាធិបតីស្ដ្រីដំបូងគេនៃប្រទេសរុស្ស៊ីដែលចេញមុខហ៊ានប្រកួតប្រជែងជាមួយនិងបុរសខ្លាំង វ្លា ឌីមៀ ពូទីន (Vladimir Putin) ដែលបានកាន់អំណាច​ជិត២០ឆ្នាំមកហើយនេះ។​

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៃប្រទេសរុស្ស៊ីនឹងធ្វើឡើងនៅខែមីនាហើយការបើកយុទ្ធនាការណ៍ឃោសនាបោះឆ្នោតចាប់ផ្ដើមនៅថ្ងៃ៧ធ្នូចុងឆ្នាំ២០១៧នេះ។លោកស្រី ហ្សបចាក Sobchak ឆ្នាំនេះទើបមានអាយុ៣៥ឆ្នាំជាកូនស្រីរបស់លោក អាណាតូនី ដែលជាភ្នាក់ងារចារកម្ម KGB ។

 

Share

Image
Image
Image