en     km
en     km

ស៊ូដង់៖ទ្រព្យសម្បត្តិជនផ្ដាច់ការរួមនឹងគ្រួសារព្រមទាំងអតីតរដ្ឋមន្រ្ដីត្រូវបានរឹបអូស

Share

នៅលើពិភពលោកយើងនេះគ្មានអ្វីទៀងទាត់និងគ្មានអ្វីក្លាយជារបស់ខ្លួនអស់មួយជីវិតឡើយ។នៅប្រទេសស៊ូដង់ជនផ្ដាច់ការម្នាក់ដែលកាន់អំណាចណែនក្នុងដៃរយៈពេល៣០ឆ្នាំហើយទើបត្រូវបានប្រជាជននិងកងទ័ពទាញទម្លាក់ពីអំណាចកាលពីខែមេសាឆ្នាំ២០២០កំពុងដេកនៅក្នុងពន្ធនាគាររួមនឹងសមាជិកនៃអតីតគណៈរដ្ឋមន្រ្ដីរបស់ខ្លួនជាច្រើនរយនាក់។ឥលូវនេះមានសេចក្ដីរាយការណ៍ពីគេហទំព័រMiddle east eyesបានចុះផ្សាយកាលពីថ្ងៃទិ៩ឧសភាថាទ្រព្យសម្បត្តិរបស់គ្រួសារនៃជនផ្ដាច់ការអូម៉ាអាល់បាសៀ OMAR ALBASHIRមានរាប់សិបកន្លែងដែលជាលំនៅដ្ឋានស្រែចម្ការកសិដ្ឋានចិញ្ចឹមក្រនិងលុយរាប់រយលានដុល្លារត្រូវបានរឹបអូស។សេចក្ដីរាយការណ៍នេះបានបញ្ជាក់ថាមិនត្រឹមតែគ្រួសារផ្ទាល់ របស់អតីតបុរសខ្លាំងម្នាក់នេះទេដែលត្រូវរឹបអូសដោយគណៈកម្មាការប្រឆាំងអំពើពុករលួយនៃប្រទេសស៊ូដង់គឺសាច់ញាតិរបស់បុរសខ្លាំងនេះរួមទាំងអតីតគណៈរដ្ឋមន្រ្ដីជាច្រើនសិបនាក់ត្រូវបានរឹបអូសទៀតផង។បន្ថែមលើនេះគណៈកម្មាការប្រឆាំងអំពើពុករលួយថ្មីរបស់ប្រទេសនេះបានរំលាយក្រុមហ៊ុនមួយដ៏ធំបន្ទាប់ពីរកឃើញថាក្រុមហ៊ុននេះកឹបកេងបង្កឱ្យមានអំពើពុករលួយយ៉ាងខ្លាំងក្នុងរដ្ឋការរបស់លោកអាំល់បាហ្សៀគឺក្រុមហ៊ុនKhartoom International airport company និង Sudan airport company។យោងតាមរបាយការន៍របស់គណកម្មាការប្រឆាំងអំពើពុករលួយគឺដីធ្លីកសិដ្ឋានភូមិករណ៍នៃគ្រួសារសាច់ញាតិនិងអតីតសមាជិកគណៈរដ្ឋមន្រ្ដីរបស់លោកអាល់បាហ្សៀប្រមាណជា៩ពាន់២០០ហិចតាត្រូវបានរឹបអូសផ្ទេរចូលទៅទ្រព្យសម្បត្តិរបស់រដ្ឋទាំងអស់ហើយក្រោមការត្រួតពិនិត្យហិរញ្ញវត្ថុឡើងវិញដោយក្រសួងហិរញ្ញវត្ថុ។ចលនានៃការរឹបអូសទ្រព្យសម្បត្តិនៃអតីតគណៈរដ្ឋមន្រ្ដីនិងគ្រួសារសាច់សាលោហិតបុរសខ្លាំងអាល់បាហ្សៀនេះគឺកើតឡើងបន្ទាប់ពីបុរស៧៦ឆ្នាំរូបនេះត្រូវបានគណៈកម្មាការប្រឆាំងអំពើពុករលួយនិងតុលាការរបស់ប្រទេសនេះរកឃើញអំពើពុករលួយជាក់ស្ដែងនឹងភ្នែកនូវសាច់ប្រាក់សុទ្ធលាក់ក្នុងផ្ទះរបស់ខ្លួនជាច្រើលុកលុយលំនៅដ្ឋានរបស់គាត់នៅទីក្រុងកាតុមកាលពីថ្ងៃទី១១មេសាឆ្នាំ២០១៩ហើយពេលនោះលោកអាល់បាហ្សៀត្រូវបានកងទ័ពដែលចូលរួមបាតុកម្មជាមួយមហាជនបណ្ដេញលោកចេញពីអំណាចនោះបាននាំបុរសនេះភ្លាមៗទៅពន្ធនាគារ។តុលាការថ្មីរបស់ប្រទេសនេះបានផ្ដន្ទាទោសបុរសនេះឱ្យមានទោសពីរឆ្នាំពីបទអំពើពុករលួយ។គេហទំព័រដដែលនេះបានចុះផ្សាយ ថាអតីតប្រធានាធិបតីនេះបានប្រើប្រាស់អំណាចហួសព្រំដែនទាញយកផលប្រយោជន៍គ្រប់យ៉ាងពីប្រាក់ជំនួយបរទេសមកដើម្បីគ្រួសាររបស់ខ្លួននិងសមាជិកគណៈរដ្ឋមន្រ្ដីក្នុងនោះគេរកឃើញប្រាក់២៥លានដុល្លារជាជំនួយពីប្រទេសអារ៉ាប់ប៊ីសាអូឌីតបុរសនេះយកមកដាក់ក្នុងគណនីសន្សំទ្រព្យសម្បត្តិគ្រួសារខ្លួនទៅវិញ។កាលពីខែមេសាតុលាការរបស់ប្រទេសស៊ូដង់បានទទួលចម្លើយសារភាពពីអតីតបុរសខ្លាំងរូបនេះដោយបានប្រាប់ថារដ្ឋាភិបាលរបស់លោកទទួលប្រាក់ជំនួយពីអារ៉ាប់ប៊ីសាអូឌីតនោះគឺមាន៣៥លានដុល្លារតែលោកបានចំណាយកិច្ចការប្រទេសជាតិ៣០លានដុល្លារ។ចំលើយនេះត្រូវបានគណៈកម្មាការប្រឆាំងអំពើពុករលួយរកឃើញថាថវិកា២៥លានដុល្លារបានធ្លាក់លើដៃគ្រួសារអាល់បាហ្សៀទាំងស្រុង។ក្នុងព្រឹត្តិការណ៍នៃការធ្វើបាតុកម្មរបស់ប្រជាជនស៊ូដង់អំឡុង៣ខែក្នុងចុងឆ្នាំ២០១៨ប្រជាជនស៊ូដង់ស្លាប់រាប់រយនាក់នៅលើដងផ្លូវក្នុងរដ្ឋធានីខាថុមដោយការបញ្ជាបាញ់សម្លាប់ពីលោកអាល់បាហ្សៀប្រើប្រាស់កងកម្លាំងពិសេសរបស់ខ្លួនបង្រ្កាបយ៉ាងឃោរឃៅ។ក្នុងរូបភាពបង្រ្កាបយ៉ាងខ្លាំងក្លានេះបានជម្រុញឱ្យកងទ័ពដែលភាគច្រើនជាសមាជិកគ្រួសារបាតុករបានកាន់អាវុធច្រូងច្រាំងចូលរួមបាតុករក្នុងនោះមានឧត្តមសេនីយ៍មួយចំនួនដេលមិនមានភក្ដីភាពនឹងលោកអាល់បាហ្សៀបានឡោមព័ទ្ធវិមានរបស់ប្រធានាធិបតីនោក្រុងខាថុមនិងខ្លះទៀតតាមប្រមាញ់លោកអាំល់បាហ្ឪគ្រប់ទីកន្លែងទាំងអស់ទីបំផុតរដ្ឋមន្រ្ដីក្រសួងការពារជាតិរបស់ប្រទេសនេះបានប្រកាសថាលោកអាល់បាហ្សៀចុះចាញ់នឹងសម្ពាធរបស់បាតុករហើយនៅពេលនេះ។មួយរំពេចនោះកងទ័ពបានចូលលុកលុយលំនៅដ្ឋានរបស់លោកអាល់បាហ្សៀតែម្ដងហើយនាំខ្លួនបុរសនេះទៅឃុំខ្លួនរួមនឹងស៊ើបឃើញពាក់ព័ន្ធនឹងគណៈរដ្ឋមន្រ្ដីជាង១រយនាក់។ប្រជាជនស៊ូដង់ប្រកាសជោគជ័យនៃការផ្ដួលរលំអំណាចរបស់បុរសខ្លាំងម្នាក់នេះប៉ុន្ដែប្រជាជននៅពេលនោះបានផ្ទុះបាតុកម្មខ្លាំងថែមទៀតដោយទាមទារឱ្យរដ្ឋាភិបាលអន្ដរកាលរបស់ប្រទេសស៊ូដង់ប្រគល់ខ្លួនអាល់បាហ្សៀទៅឱ្យតុលាការឧក្រិដ្ឋកម្មអន្ដរជាតិICCដើម្បីជំនុំជម្រះក្ដីលើបុរសនេះក្នុងសំណុំរឿងឧក្រិដ្ឋកម្មសង្គ្រាមប្រល័យ ពូជសាសន៍និងប្រឆាំងមនុស្សជាតិដែលកើតមាននៅក្នុងតំបន់Dafur។ក្រុមប្រឹក្សាស្រោចស្រង់ជាតិរដ្ឋាភិបាលថ្មីបានប្រកាសថាលោកអាល់បាហ្សៀនឹងអតីតគណៈរដ្ឋមន្រ្ដីរបស់លោកជាច្រើននាក់កំពុងតែតុលាការICCទាមទារឱ្យប្រគល់ខ្លួនដើម្បីកាត់ទោសពួកគាត់ប៉ុន្ដែរដ្ឋាភិបាលថ្មីបានអះអាងថាលោកអាល់បាហ្សៀនឹងអតីតមន្រ្ដីរបស់បួកលោកមានសំណុំរឿងច្រើនណាក់សឌេលត្រូវជំនូំជម្រះក្ដីក្នុងប្រទេសជាមុនសិនមុននឹងប្រគល់ខ្លួនទៅឱ្យICC។ICCបានចេញដីកាសុំនាំខ្លួនALBASHIRចំនួនបីលើកមកហើយតាំងពីបុរសនេះកំពុងមានអំណាចនិងក្រោយអស់អំណាច។ICCបានចេញដីកាភ្ជាប់នឹងសំណុំរឿងបទឧក្រិដ្ឋគឺប្រជាជនដាហ្វ័រ៣សែននាក់បានស្លាប់រយៈពេល១០ឆ្នាំគឺរវាងឆ្នាំ២០០៣ដល់២០១៣នៃការផ្ទុះសង្គ្រាមស៊ីវិលនៅតំបន់ដាហ្វ័រ។នេះជាផ្នែកមួយនៃបទឧក្រិដ្ឋរបស់អតីតប្រធានាធិបតីនៃប្រទេសស៊ូដង់។គេហទំព័រMIDDLE EYES ចុះផ្សាយទៀតថាបើនិយាយអំពីទ្រព្យសម្បត្តិរបស់អតីត គណបក្សកាន់អំណាចnational congress partyក៏ត្រូវបានរឹបអូសទូទាំងប្រទេសក្រោយពីក្រុមប្រឹក្សាអធិបតេយ្យជាតិរបស់ប្រទេសនេះរំលាយបក្សនេះដោយរឹបអូសទ្រព្យសម្បត្តិរបស់បក្សនេះទាំងស្រុងនៅទូទាំងប្រទេស។េះទៀតតុលាការថ្មីរបស់ស៊ូហដង់បានកំពុងដាក់ការស៊ើបអង្កេតបន្ថែមទៀតប្រឆាំងនេងលោកអាល់បាហ្សៀពីបទសម្លាប់បាតុករនៅឆ្នាំ១៩៨៩ដែលបាតុករទាំងនោះប្រឆាំងនឹងរដ្ឋប្រហាររបស់បុរសខ្លាំងម្នាក់នេះ។ក្នុងសំណុំរឿងដ៏ច្រើននេះបានកំពុងនាំឱ្យប្រជាជនស៊ូដង់ដែលធ្វើបាតុកម្មទាមទារឱ្យប្រគល់ខ្លួនទៅICCហាក់ស្ងប់ស្ងាត់បន្ដិចដោយសារតែតុលាការរបស់ប្រទេសនេះចេះតែរកឃើញនិងកាត់ទោសច្រើនថែមទៀតទៅលើលោកអាល់បាហ្សៀសាច់ញាតិរបស់លោកនិងអតីតគណៈរដ្ឋមន្រ្ដីរបស់លោក។តុលាការICCមកដល់ពេលនេះបានបន្ថយការទាមទារឱ្យនាំខ្លួនលោកទៅកាន់ក្រុងឡាអេក៏ព្រោះតែសំណុំរឿងរបស់បុរសនេះកំពុងតែត្រូវបានរដ្ឋាភិបាលថ្មីរបស់ប្រទេសនេះបើកការស៊ើបអង្កេតនៅឡើយ។ក្រោយពីតុលាការប្រកាសរឹបអូសទ្រព្យសម្បត្តិរបស់គ្រួសារលោកអាំល់បាហ្សៀនឹងគណៈរដ្ឋមន្រ្ដីរបស់លោកប្រជាជនស៊ូដង់រាប់ពាន់នាក់ចេញដើរតាមដងផ្លូវម្ដងទៀតដោយពួកគេបង្ហាញទឹកមុខរីករាយនិងរាំច្រៀងដោយរកឃើញទ្រព្យសម្បត្តិជាតិរឹបអូសបានពីជនផ្ដាច់ការវិញ៕

ដោយ៖ពៅនិកា

Share

Image
Image
Image