en     km
en     km

ស៊ុយអ៊ែតរំពឹងថាច្បាប់សិទ្ធិទទួលបានព័ត៌មាននឹងមិនក្លាយជាឧបករណ៍គាបសង្កត់អ្នកសារព័ត៌មាននោះទេ

Share

ក្រុងភ្នំពេញ៖ ​ តំណាងរដ្ឋាភិបាលរបស់​ប្រទេសស៊ុយអ៊ែតទទួលបន្ទុកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ សង្ឃឹមថា​សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននៅពេលប្រកាសឱ្យប្រើនឹង មិនប៉ះពាល់ដល់សិទ្ធិបញេ្ជញមតិ ជាពិសេសគឺមិនគាបសង្កត់ដល់សិទ្ធិអ្នកសារព័ត៌មាន។

តែមន្រ្តីរបស់រដ្ឋាភិបាលចាត់ទុកការលើកឡើងរបស់តំណាងរដ្ឋាភិបាលស៊ុយអ៊ែត ថានិយាយឲ្យតែបាន ព្រោះមិនយល់ពីច្បាប់របស់កម្ពុជា។

គេសង្កេតឃើញថា កម្តៅនយោបាយនៅកម្ពុជារយៈពេលចុងក្រោយនេះ ហាក់ដូចជាឡើងកម្តៅយ៉ាងខ្លាំង បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានសម្រេច បិទការិល័យវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI)ការបិទម៉ោងផ្សាយរបស់ស្ថានីយដែលជួលឱ្យវិទ្យុអាស៊ីសេរី វិទ្យុVOA និងVODធ្វើឱ្យមានការព្រួយបារម្ភអំពីសេរីភាពសារព័ត៌មាននៅកម្ពុជា។

ស្របពេលនេះក្រសួងព័ត៌មានបានឱ្យដឹងថាច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននឹងបិទបញ្ចប់សេចក្ដីព្រាងរបស់ច្បាប់នេះនៅចុងឆ្នាំ២០១៧។

ទាក់ទិនស្ថានការណ៍នយោបាយឡើងកំដៅនេះ កាលពី ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៧ នេះ លោកស្រី Annika​Ben​ David ​ ឯកអគ្គរាជទូត​ស៊ុ​យ​អ៊ែ​ត​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​បានលើកឡើងថាសិទ្ធិបញ្ចេញមតិរបស់ប្រជាពលរដ្ឋសិទ្ធិអ្នកសារព័ត៌មានមានសារសំខាន់ចំពោះប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ។

លោកស្រីបន្តថា បើប្រទេសមួយមានច្បាប់ស្តីពីការទទួលបានព័ត៌មាននេះល្អគឺសេរីភាពសារព័ត៌មានកាន់តែទូលំទូលាយ ហើយសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋនិងអ្នកសារព័ត៌មានត្រូវបានលើកដំកើងគឺមិនរងការគាបសង្គត់ ក្រោមហេតុផលនៃការអនុវត្តច្បាប់នេះឡើយ។

លោកស្រី Annika​Ben​ David ៖

ឆ្លើយតបនឹងការលើកឡើងរបស់លោក ស្រី Annika​Ben​ David​ អ្នកនាំពាក្យនៃក្រសួងព័ត៌មាន លោក អ៊ុក គីមសេងមានប្រសាសន៍ថា លោកស្រីបានត្រឹមតែនិយាយដោយពុំយល់អស់ពីច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះទេ។

លោក ពន្យល់ថា នៅក្នុងមាត្រា១៩នៃសេចក្តីប្រកាសជាសាកលស្តីសិទ្ធិមនុស្ស ពលរដ្ឋគ្រប់រូបមានសិទ្ធិទទួលបានព័ត៌មាន ហើយសិទ្ធិទាំងអស់នេះត្រូវបានការពារដោយរដ្ឋធម្មនុញ្ញនៃកម្ពុជា។ លោកធានាថាច្បាប់នេះនឹងមិនប៉ះពាល់ដល់សិទ្ធិបញ្ជេញមតិរបស់ប្រជាពលរដ្ឋ និង សិទ្ធិអ្នកសារព័ត៌មាននោះទេ។

លោក អ៊ុក គីមសេង ៖

សូមបញ្ជាក់ថាច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដែលកំពុងស្ថិតនៅក្នុងសេចក្ដីព្រាងនេះមាន គោលបំណងធានាឲ្យសាធារណជនគ្រប់រូបមានសិទ្ធិ និងសេរីភាពក្នុងការទទួលព័ត៌មាន។ ក្នុងនោះដែរច្បាប់នេះ ចែងពីភារកិច្ចដែលស្ថាប័នសាធារណៈនានាត្រូវផ្តល់ និងធ្វើការផ្សព្វផ្សាយព័ត៌មានជាសាធារណៈ ដោយអនុលោមតាម រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា១៩ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស៕

Share

Image
Image
Image