en     km
en     km

ស៊ុយអ៊ែតនិងUSAIDផ្ដល់ជំនួយជិត២លានដុល្លារដល់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលខណៈក្រសួងការងារស្នើកំណត់ប្រភពហិរញ្ញវត្ថុ

Share

ស្ថានទូតស៊ុយអ៊ែតនិងUSAIDផ្ដល់ជំនួយជិត២លានដុល្លារដល់ក្រុមប្រឹក្សា អាជ្ញាកណ្ដាលខណៈក្រសួងការងារចង់ឃើញក្រុមប្រឹក្សាកំណត់ប្រភពហិរញ្ញវត្ថុជាក់លាក់។

ក្នុងពិធីចុះកិច្ចព្រមព្រៀងស្ដីពីការផ្ដល់ជំនួយពីស្ថានទូតស៊ុយអែត និង USAID នាថ្ងៃទី២៧កុម្ភៈ ក្រសួងបន្ថែមពីលើការសាទរទទួលបានជំនួយនេះ ក៏មានការព្រួយបារម្ភពីនិរន្ដភាពនៃក្រុមប្រឹក្សា នេះដូចនឹងសហជីពផងដែរ។

កញ្ញា ឆោម ពៅនិកា លម្អិតព័ត៌មាននេះ៖

ដោយមើលឃើញពីភាពជោគជ័យ និង សមិទ្ធផលជាសារៈសំខាន់របស់ក្រុមប្រឹក្សាអ ាជ្ញាកណ្ដាលដោះស្រាយវិវាទការងាររួម ស្ថានទូតស៊ុយអ៊ែតនិងUSAIDពេញចិត្តនឹងបន្ដជំនួយរយៈប្រាំឆ្នាំតាមរយៈពិធីចុះកិច្ចព្រមព្រៀងបន្ដនៅថ្ងៃទី២៧កុម្ភៈនេះនាឯសណ្ឋាគារសាន់វ៉េភ្នំពេញ។ សហរដ្ឋអាមេរិក និង ស្ថានទូតស៊ុយអ៊ែតបានគាំទ្រកិច្ចការក្រុមប្រឹក្សាអាជ្ញាកណ្ដាលតាំងពីឆ្នាំ២០១៤។

បើតាមនាយកប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលលោក ម៉ែន និម្មិតសម្រាប់ស្ថានទូតស៊ុយអ៊ែតការទ្រទ្រង់មូលនិធិនេះគឺមានរយៈពេលពីរឆ្នាំពីឆ្នាំ២០២០តទៅក្នុងទំហំទឹកប្រាក់ជាង៥សែនដុល្លារ និងចំពោះសហរដ្ឋអាមេរិកនៃទីភ្នាក់ងារ​សហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍជាតិហៅកាត់ថាUSAIDបានជំនួយដល់មូលនិធិ​ក្រុមប្រឹក្សាអាជ្ញាកណ្ដាលគឺមានរយៈពេល៥ឆ្នាំពីឆ្នាំ២០២០-២០២៤ក្នុងទំហំទឹកប្រាក់ឧបត្ថម្ភ១លាន៤សែនដុល្លារ។

ប្រធានផ្នែកសហប្រតិបត្តិការអភិវឌ្ឍអន្ដរជាតិនៃស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជា លោកសាមូអ៊ែលហ៊ូទីកបាននិយាយភាពរឹងមាំ និង ឯករាជ្យភាពនៃក្រុមប្រឹក្សាអាជ្ញាកណ្ដាលគឺមានសារៈសំខាន់ក្នុងការដោះស្រាយជម្លោះការងារ។លោកថាបច្ចុប្បន្នការលើកកម្ពស់និងពង្រឹងកិច្ចសន្ទនាសង្គម និង ទីផ្សារការងារ បែបនេះហើយស្ថានទូតមើលឃើញពីការចាំបាច់នូវគាំទ្រ ហិរញ្ញវត្ថុដល់ប្រព័ន្ធក្រុមប្រឹក្សាអាជ្ញាកណ្ដាល។

សម្រាប់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្ដរជាតិ USAID បានធ្វើការគូសបញ្ជាក់អំពីសារៈប្រយោជន៍នូវលក្ខខណ្ឌការងារប្រសើរឡើងតួយ៉ាងការគោរពសិទ្ធិនិងប្រយោជន៍កម្មករគឺវាមានឥទ្ធិពលលើសពីកម្មករទៅទៀតគឺកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។លោកហាវ្យា ខាស្ដាណូប្រធាំនស្ដីទីUSAID ក៏បាននិយាយពីសារៈសំខាន់និងបញ្ហាប្រឈមរបស់សហជីពសម្រាប់កម្មករនិយោជិតចំពោះមុខអាជ្ញាធរនិងនិយោជក តែលោកថាសហរដ្ឋអាមេរិកមាន មោទនភាពក្នុងការគាំទ្រសិទ្ធិការងារកម្ពុជាជាង២ទសវត្សមកនេះ សហរដ្ឋអាមេរិកមានការជឿជាក់ក្នុងការរក្សាប្រព័ន្ធដែលអាចសម្រុះសម្រួលវិវាទរួមហើយទទួលបានលទ្ធផលសន្ដិវិធីដែលកម្មករនិយោជិតនិងនិយោជកទទួលស្គាល់ថាអព្យាក្រឹត្យ។

នេះហើយជាអ្វីដែលយើងមើលឃើញថាក្រុមប្រឹក្សាអាជ្ញាកណ្ដាលមានសារៈសំខាន់ណាស់សម្រាប់កម្ពុជាហើយជាអ្វីដែលយើងសម្រេចចិត្តជាមួយនឹងស្ថានទូតស៊ុយអ៊ែតក្នុងការគាំទ្រតួនាទីជាកាលកំណត់របស់ក្រុមប្រឹក្សានេះហើយមូលនិធិនៃក្រុមប្រឹក្សានេះដើរតួនាទីក្នុងការកសាងទំនុកចិត្តកម្មករ និយោជក វិនិយោគិន និងភាគីពាក់ព័ន្ធ។ជំនួយសហរដ្ឋអាមេរិកសូមបង្ហាញនូវភាពជាដៃគូនៃការបន្ដការងាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលដែលជាហេតុឱ្យយើងត្រូវតែគាំទ្រ។

ក្រសួងការងារបានបង្ហាញជំហរជានិច្ចក្នុងការប្ដេជ្ញាចិត្តខ្ពស់នូវការធានាបាននូវនិរន្ដភាពក្រុមប្រឹក្សាអាជ្ញាកណ្ដាលគឺអាចផ្ដល់ហិរញ្ញវត្ថុ១០០ភាគរយតែក្រសួងពិតជាស្នើសុំឱ្យមានភាពចម្រុះនូវហិរញ្ញវត្ថុដើម្បីធានាពីឯករាជ្យភាពអព្យាក្រឹត្យ និរន្ដភាពអាជ្ញាកណ្ដាល។តែទោះបែបនេះក្ដី លោកជំទាវ សុវណ្ណ វណ្ណារតន៍ អនុរដ្ឋលេខាធិការនៃក្រសួងការងារនិងណ្ដុះបណ្ដាលវិជ្ជាជីវៈបានដាក់ជាសំណួរឱ្យក្រុមប្រឹក្សាពិចារណាពីការកំណត់នូវប្រភពចំណូលក្រុមប្រឹក្សា។

សំឡេងទី១———

លោកស្រីគិតថាការកំណត់នូវប្រភពក្រុមប្រឹក្សាគឺមិនប៉ះពាល់ឯករាជ្យភាព តម្លាភាព អព្យាក្រឹត្យនៃក្រុមប្រឹក្សានេះនោះទេព្រោះអស់ពេលជាយូរហើយដែលក្រុមប្រឹក្សានេះអាចដំណើរការបានយ៉ាងមានប្រសិទ្ធភាព។

លោកអាតធន់ ប្រធានសហជីពការងារកម្ពុជា ថាកម្មករនិយោជិតបានប្រើប្រាស់សេវានេះជាង២០ឆ្នាំមកហើយហើយក្រុមប្រឹក្សានេះបានកាត់ក្ដីវិភាគលើច្បាប់ធ្វើឱ្យសហជីពនិងកម្មករឱ្យតម្លៃលើការដោះស្រាយបញ្ហាជាងក្រសួងការងារនិងតុលាការ។តែយ៉ាងណាលោកអាតធន់ក៏មានសារពីការរៀបចំបញ្ហាអនាគតនៃនិរន្ដភាពហិរញ្ញវត្ថុរបស់ក្រុមប្រឹក្សានេះទៅកាន់កម្មករនិយោជិតដែលថា៖

សំឡេងទី2———-

ក្រុមប្រឹក្សាអាជ្ញាកណ្ដាលត្រូវបានង្កើតឡើងក្នុងឆ្នាំ២០០៣ដោយក្រសួងការងារហើយក្រុមប្រឹក្សានេះបច្ចុប្បន្នមានអ្នកជំនាញផ្នែកច្បាប់ សាស្រា្ដចារ្យ មេធាវី ជាច្រើនរូបជាបុគ្គលិក។ភាពជោគជ័យក្នុងការដោះស្រាយសំណុំរឿងរបស់ក្រុមប្រឹក្សាមានដល់ទៅ៧៤. ៦៤ភាគរយ ដែលសំណុំរឿងច្រើនបំផុតគឺមកពីវិស័យកាត់ដេរអំឡុង១៦ឆ្នាំមាន២៥០៨ករណី ពាក់ព័ន្ធនឹងកម្មករនិយោជិត១១១៧៩០៩នាក់។តែក្រុមប្រឹក្សាមួយនេះបានបង្កើតព្រឹត្តិការណ៍សិក្ខាសាលាជាប្រចាំដែលមានប្រធានបទទាក់ទិនជាពិសេសនឹងនីតិវិធីដោះស្រាយវិវាទការងាររួម ដំនើរកការរបស់ក្រុមប្រឹក្សា បណ្ដុះបណ្ដាលជំនាញពីការផ្សះផ្សានិងការអនុវត្តហើយថវិកាទទួលបានក្នុងមូលនិធិមានសារៈសំខាន់ណាស់ក្នងុការផ្ដល់សេវាកម្មនិងការផ្សព្វផ្សាយឥតគិតថ្លៃដើម្បីជាប្រយោជន៍និងការពារសិទ្ធិការងារជូនគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការទប់ស្កាត់និងដោះស្រាយវិវាទ៕

Share

Image
Image
Image