en     km
en     km

សេរ៉ាឡេអូន ៖ បក្សប្រឆាំងឈ្នះឆ្នោតដោយសាររបៀបវារៈប្រឆាំងអំពើពុករលួយ

Share

គណៈកម្មាការរៀបចំការបោះឆ្នោត ប្រទេសសេរ៉ាឡេអូន បានប្រកាសថា ជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធបតីជុំផ្តាច់ព្រ័ត្រកាលពីថ្ងៃទី ៣១ មីនា បានទៅលើបេក្ខជនប្រធានាធបតី ជូលីស ម៉ាអាដាវីយ៉ូ (Julius Maada Bio) មកពីគណបក្សប្រឆាំង។ លោក សាម៉ូរ៉ា កាម៉ារ៉ា(Samura Kamara) ដែលជាបេក្ខជនមកពីបក្សកាន់អំណាចបានទទួលស្គាល់ការបរាជ័យរបស់ខ្លួន។

ព័ត៌មាននេះ ប្រែសម្រួលដោយអ្នកស្រី អ៊ឹម សុខន៖

 

 តាមលទ្ធផលនៃការបោះឆ្នោត កាលពីថ្ងៃទី ៣១ មីនា គឺបេក្ខជន ជូលីស ម៉ាអាដាវីយ៉ូ ទទួលបានសម្លេង៥២% ហើយលោក សាម៉ូរ៉ា កាម៉ារ៉ា ទទួលបានសម្លេង៤៨%។ គណៈកម្មាការរៀបចំបោះឆ្នោតរបស់ប្រទេសបានប្រកាសថា ពលរដ្ឋប្រហែល ៨១% បានចេញទៅបោះឆ្នោត។

ក្រុមអ្នកសង្កេតការណ៍ ក៏បានទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះដែរដោយចាត់ទុកថាជា ការបោះឆ្នោត ២លើកមកនេះ បើទោះជាមានហិង្សាក្ដីតែ ដំណើរការបោះឆ្នោតពោរពេញដោយភាពត្រឹមត្រូវ និងតម្លាភាព។

លោកជូលីស ម៉ាអាដាវីយ៉ូ Julius Maada Bio នឹងឡើងកាន់តំណែងជំនួសប្រធានាធបតីអស់អាណត្តិ គឺលោក អើនេស បាយកូរ៉ូម៉ា(Ernest Bai Koroma,)។

លោកជូលីស ម៉ាអាដាវីយ៉ូ Julius Maada Bio ដែលជាអ្នកធ្លាប់បានចាញ់ឆ្នោតម្តងហើយ នៅក្នុងការបោះឆ្នោតឆ្នាំ២០១២។ ជ័យជំម្នះរបស់លោក ជូលីស ម៉ាអាដាវីយ៉ូ បាននាំឲ្យប្រជាជន សេរ៉ាឡេអូន អបអរសាទរពាសពេញទីក្រុង ហ្វីថោន Freetown ។ តែយ៉ាងណាក៏ដោយ ជ័យជម្នះរបស់លោក ម៉ាអាដាវីយ៉ូ បានមកដោយសារតែរបៀបវារៈនៃការប្រយុទ្ធប្រឆាំងអំពើពុករលួយ។

ប្រជាជនសេរ៉ាឡេអូន​ ដែលសប្បាយរីករាយ នឹងលទ្ធផលនេះ គឺពួកគេម្នាក់ៗសុទ្ធតែបង្ហាញពីការទុកចិត្តលើប្រធានាធបតីថ្មី ដោយសង្ឈឹមថា មេដឹកនាំថ្មីនេះ ទប់ស្កាត់បានជោគជ័យ នូវអំពើពុករលួយនឹងនាំមកនូវសង្គមមួយ ពោរពេញដោយយុត្តិធម៌។ 

ការបោះឆ្នោតនៅជុំទីមួយ

តាមបណ្ដាញផ្សាយព័ត៌មាន អាល្លឺម៉ង់ DW ការបោះឆ្នោត នៅជុំទីមួយ កាលពីថ្ងៃទី៧មីនា ដែលមានបេក្ខជនចំនួន១៦រូបចូលរួម មានតែបេក្ខជនរូបនេះ ប៉ុណ្ណោះបានសន្លឹកច្រើនជាងគេ។ លោក ជូលីស ម៉ាអាដាវីយ៉ូ បានឈ្នះលើ លោក សាម៉ូរ៉ា កាម៉ារ៉ា រវាង៤៣%ទល់ ៤១%ដែលលទ្ធផលនេះនាំឱ្យមានការបោះឆ្នោតមួយលលកទៀត។គណៈកម្មាការរៀបចំការបោះឆ្នោត និយាយថា ការបោះឆ្នោតបានបរកឃើញឈ្នះហើយពេលនេះ គឺ លោក ជូលីស ម៉ាអាដាវីយ៉ូ ដែលទទួលសំឡេងគ្រប់គ្រាន់ តាមច្បាប់កំណត់ នាំឱ្យគាត់ មានឱកាសដឹកនាំប្រទេស។

ការប្ដេជ្ញារបស់លោក ជូលីស ម៉ាអាដាវីយ៉ូ

លោក ជូលីស ម៉ាអាដាវីយ៉ូបានឈ្នះឆ្នោតនេះបានមកពីការប្រើគោលនយោបាយ ជាយុទ្ធសាស្ត្រមួយគឺប្រឆាំងអំពើពុករលួយនិងបំបាត់ការសាបព្រោះអំពើអយុត្តិធម៌ក្នុងសង្គម។ លោក ជូលីស ម៉ាអាដាវីយ៉ូ ត្រូវបានមើលឃើញថា ជាមេដឹកនាំម្នាក់ត្រូវទទួលការខុសត្រូវដ៏ធំមួយរបស់ប្រទេសក្រីក្រមួយនេះ។ ប្រទេសនេះ សំបូរដោយ ធនធានធម្មជាតិជាពិសេស រ៉ែត្បូងនិង ពេជ្រដែលនាំទៅលក់នៅក្រៅប្រទេសបានរាប់រយលានដុល្លារ។ ប្រទេសនេះ បានធ្លាក់ក្នុងសង្រ្គាមស៊ីវិល រយៈពេល៣ឆ្នាំ ពី១៩៩១-២០០២ បាននាំ​ឱ្យប្រទេស ជួបវិបត្តិ ជាខ្លាំង។ ប្រជាជនរបស់ប្រទេសមានជាង៧លាននាន់ តែជិតពាក់កណ្ដាលប្រឈមមុខនឹងភាពក្រីក្រជាខ្លាំង។

កាលពីឆ្នាំ២០១៤ ប្រទេសនេះ ផ្ទុះជំងឺអេបូឡា ដែលនាំឱ្យមនុស្សស្លាប់ ប្រហែល៤ពាន់នាក់។ ករណីផ្ទុះជំងឺនេះ នាំឱ្យប្រទេសជួបភាពក្រីក្រថែមទៀត។

លោក ជូលីស ម៉ាអាដាវីយ៉ូ​ ប្ដេជ្ញាថា អាណត្តិរបស់៥ឆ្នាំខាងមុខនេះ លោកនិងគណៈរដ្ឋមន្ត្រី របស់លោក នឹងត្រូវពុះពារ ជាខ្លាំងប្រឆាំងអំពើអំពើពុករលួយ ដែលនាំមានវិបត្តិសង្គម ប៉ះពាល់ ដល់ សេដ្ឋកិច្ចរបស់ប្រទេស។ លោកបន្តថា នឹងត្រូវកាត់បន្ថយអោយបានទាបបំផុត អំពើអសកម្មទាំងនេះ៕   

Share

Image
Image
Image