en     km
en     km

សេដាក៖ការជំរុញឲ្យកសិករដាំស្រូវតាមបែបប្រព័ន្ធប្រពលវប្បកម្មនៅតែមានឧបសគ្គ

Share

« កសិករ​បោះបង់ការដាំស្រូវតាមបែបប្រព័ន្ធប្រពលវប្បកម្ម នៅតែជាបញ្ហាកង្វល់សម្រាប់អង្គការសេដាក។ កសិករបោះបង់ការ ធ្វើស្រែ​តាមប្រព័ន្ធប្រពលវប្បកម្ម ព្រោះតែខ្វះខាតអ្នកជំនាញនៅចាំជួយជ្រោមជ្រែងដល់ពួកគាត់ »។ នេះបើតាមការឲ្យដឹង​របស់​ ប្រធានអង្គការសេដាក​ លោក យ៉ង សាំងកុមារ ថ្លែងក្នុងកម្មវិធីសិក្ខាសាលាស្តីពី ការប្រកួតប្រជែងជ្រើសរើសកសិករឆ្នើមក្នុង​ ការអនុវត្តប្រព័ន្ធប្រពលវប្បកម្មស្រូវតាមគោលការណ៍ធម្មជាតិ ( បវស ) នៅព្រឹក ថ្ងៃទី០៣​ ខែ មិថុនានេះ នៅមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា ជប៉ុន( CJCC )។

លោក យ៉ង សាំងកុមារ ប្រធានអង្គការសេដាកថ្លែងក្នុងកម្មវិធីសិក្ខាសាលាស្តីពី " ការប្រកួតប្រជែងជ្រើសរើសកសិករឆ្នើមក្នុងការ អនុវត្តប្រព័ន្ធប្រពលវប្បកម្មស្រូវតាមគោលការណ៍ធម្មជាតិ "
លោក យ៉ង សាំងកុមារ ប្រធានអង្គការសេដាកថ្លែងក្នុងកម្មវិធីសិក្ខាសាលាស្តីពី ” ការប្រកួតប្រជែងជ្រើសរើសកសិករឆ្នើមក្នុងការ អនុវត្តប្រព័ន្ធប្រពលវប្បកម្មស្រូវតាមគោលការណ៍ធម្មជាតិ “

អស់រយៈពេលជិត១៥ឆ្នាំ​ហើយ ដែលអង្គការសេដាក​បានចុះបណ្តុះបណ្តាលបច្ចេកទេសកសិកម្មដល់ កសិករតាមបណ្តាខេត្ត​នានាក្នុងប្រទេសកម្ពុជា។ អ្វីដែលសេដាផ្តោតសំខាន់ជាងគេនោះគឺការបណ្តុះបណ្តាលដល់កសិករដូចជា ការដាំស្រូវតាមប្រព័ន្ធ ប វ ស។ ប៉ុន្តែអ្វីដែល សេដាកទទួលបានមកវិញ គឺមានតែកសិករប្រមាណជា១០% ប៉ុណ្ណោះដែលបានអនុវត្តការដាំស្រូវតាម​ ប្រព័ន្ធនេះ។ ប្រធានអង្គការសេដាករូបនេះបញ្ជាក់ ប្រាប់មូលហេតុដែលនាំអោយកសិករបោះបង់ការដាំស្រូវតាមប្រព័ន្ធប្រពល​វប្បកម្មថាព្រោះតែនៅក្នុងសហគមន៍ខ្វះខាតអ្នកជំនាញចាំជួយណែនាំពីបច្ចេកទេស ប វ ស នេះ។

លោកបានបន្តប្រាប់ថា ដើម្បីបន្តនិរន្តរភាពដល់កសិករក្នុងការដាំដុះស្រូវតាមប្រព័ន្ធប្រពលវប្បកម្មនេះបាន គឺត្រូវតែមានអ្នក បច្ចេកទេសផ្នែកកសិកម្ម ឬក៏មន្ត្រី កសិកម្មចាំជួយណែនាំបច្ចេកទេសដាំដុះដល់ កសិករនៅតាមមូលដ្ឋានជាប្រចាំ។ « ត្រូវមាន​ អ្នកជំនាញកសិកម្ម ឬមន្ត្រីកសិកម្មយ៉ាងហោចណាស់ ៣០០០ នាក់ សម្រាប់ប្រចាំនៅតាមមូលដ្ឋាននៅទូទាំងប្រទេសកម្ពុជា​ »។

បន្ទាប់ពីបានអនុវត្តន៍តាមបែបប្រព័ន្ធប្រពលវប្បកម្ម កសិករមួយរូប មកពីខេត្តកំពុងស្ពឺបាននិយាយថា គាត់បានទទួលទិន្នផល ប្រមាណ១តោនកន្លះក្នុងដី ស្រែតែ២៥អាតែប៉ុណ្ណោះ។កសិកររូបនេះមានអារម្មណ៍រំភើបជាខ្លាំង នៅពេលដែលទទួលទិន្នផល មួយដ៏មិនគួរអោយជឿបែបនេះ ព្រោះការធ្វើស្រែតាមបែប ប វ ស នេះ ទទួលបានផលច្រើនជាងការធ្វើស្រែតាមធម្មជាតិ។

ទាក់ទិននឹងករណីនេះ លោក យ៉ង សាំងកុមារ បានអោយដឹងទៀតថា ការធ្វើស្រែតាមប្រព័ន្ធប្រពលវប្បកម្ម កសិករអាច ទទួលបានទិន្នផលខ្ពស់ជាងការធ្វើ ស្រែតាមទម្លាប់ ពោលគឺក្នុងដីស្រែមួយហិកតាកសិករអាច ទទួលទិន្នផលស្រូវរហូតទៅដល់ ៦ ទៅ៧តោនក្នុងដីស្រែមួយហិកតា។ ចំណែកការធ្វើស្រែតាម ទម្លាប់វិញទទួលបានតែ ២ទៅ ៣តោនតែប៉ុណ្ណោះក្នុងដីស្រែ មួយហិចតា៕

 

 

Share

Image
Image
Image