en     km
en     km

អ្នក​ស្រី អ៊ុក ឆា​យ៉ា​វី៖ «សិស្សប្រឡងសញ្ញាបត្រទុតិយភូមិជាង៦០ភាគរយមិនអាចឆ្លើយសំណួរបែបនយោបាយ»

Share

ក្នុង​ការ​ប្រ​ឡង​សញ្ញា​បត្រ​ទុ​តិ​យ​ភូមិ ឬ​ហៅ​ភា​សា​សា​មញ្ញ​ថា​បាក់​ឌុប​នៅ​ឆ្នាំ​នេះ មាន​វិ​ញ្ញា​សារ​​​អំ​ពី​ន​យោ​បាយ​ ដែល​ផ្ទុយ​នឹង​គោល​ការណ៍​របស់​ក្រ​សួង​អប់​រំ​មិន​ឲ្យ​សិស្ស និង​គ្រូ​​បង្រៀន​ជ​ជែក​ពិ​ភា​ក្សា​​ពី​បញ្ហា​ន​យោ​បាយ​​។ ករណី​ចេញ​វិ​ញ្ញា​សារ​ប្រ​ឡង​បែប​នេះ សមា​គម​​គ្រូ​បង្រៀន​ថា ជា​ការ​កេញ​ចំ​ណេញ​ផ្នែក​ន​យោ​បាយ​។

យុ​វ​តី​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ ជា​បេក្ខ​ជន ដែល​បាន​ចូល​រួម​ការ​ប្រ​ឡង​សញ្ញា​បត្រ​​មធ្យម​​សិក្សា​​ទុ​តិ​យ​ភូមិ​ឆ្នាំ​នេះ បាន​និ​យា​យ​ថា​ កញ្ញា​មិន​អាច​ឆ្លើយ​សំ​ណួរ​នេះ​បាន​ទេ ព្រោះ​មេ​រៀន​​នេះ​​មិន​ធ្លាប់​រៀន​ទាល់​តែ​សោះ តែ​ពេល​ប្រ​លង​បែរ​ជា​ចេញ​ទៅ​វិញ «អត់​ចេះ​ធ្វើ​ផង បើ​​និយាយ​​ទៅ​ដឹង​ចេញ​ប៉ុន្នាន​ទេ​ ព្រោះ​អី​អា​នឹង​វា​ក្រោយ​គេ អត់​ចេះ​ហ៊ង ធ្វើអត់​ទាន់​​ អត់​ដែល​ដឹង​ទៀត​ណាស់ អត់ដឹង​ហ្មង ហើយ​ទោះ​ប្បី​សល់​ម៉ោង​ក៏​ខ្ញុំ​អត់​ធ្វើ​ដែរ អា​ពេល​ដែល គ្រូ​បង្រៀន​ក៏​អត់​និ​យាយពី​អា​អញ្ចឹង​ៗ​ទេ ដល់​ពេល​ប្រ​ឡង​ចេញ​មក​»

150826-sophea-news-01-dara-ed
សិស្សានុសិស្សប្រលងបាក់ឌុបនៅមណ្ឌលប្រលង វិទ្យាល័យព្រះស៊ីសុវត្ថិ ឆ្នាំនេះ

ទាក់​ទង​នឹង​បញ្ហា​នេះ​អ្នក​នាំ​ពាក្យ​ក្រ​សួង​អប់​រំ​យុ​វ​ជន និង​កី​ឡា លោក រស់ សា​លីន បាន​​និ​យាយ​ថា​​ លោក​មិន​ច្បាស់​ថា​តើ​មាន​វិ​ញ្ញា​សារ​បែប​នោះមែន​ឬ​យ៉ាង​ណា​នោះ​ទេ «ចាំ​មើល​ខ្ញុំ ខ្ញុំ​ឆែក​​​តា​រាង​​វិញ្ញា​​សារ​​សិន ដើម្បី​ខ្ញុំ​ដឹង​ច្បាស់​ថា តើ​សួរ​បែប​នេះ​មែន​ឬ​យ៉ាង​ម៉េច​»។

«ការដែលក្រសួងអប់រំ​ចេញ​វិញ្ញាសារ​ដែលទាក់ទងទៅនឹងរឿង​នយោបាយនេះ គឺការដាក់ទៅឲ្យសិស្សនេះ គឺគ្រាន់តែ​ធ្វើដើម្បីតែគណបក្សប្រជាជន​កេញចំណេញតែប៉ុននឹងទេ​ ក្នុង​ការ​ដែល​​ដាក់​ឲ្យ​សិស្ស​ធ្វើ​ដូច​ថា សំណួរ​ចេញ​ពី​រឿង​សន្ទ​នា​អី តាម​ពិត​សិស្សា​នុ​សិស្ស ទាំង​គ្រូ មិន​អាច​មាន​សិទ្ធិ​ក្នុង​​ការ​និយាយ​ពី​ន​យោ​បាយ​នៅ​ក្នុង​សា​លា ក្រ​សួង​ដាក់​ទៅ​នេះ​គឺ​ជា​ការ​កេញ​ចំ​ណេញ​ផ្នែក​​ន​យោ​បាយ​សម្រាប់​គណ​បក្ស​ប្រ​ជា​ជន​តែ​ប៉ុន​នឹង​ទេ​ចាស​»។ នេះ​ជា​ការ​លើក​ឡើង​របស់ ប្រ​ធាន​ស្តី​ទី​ស​មា​គម​គ្រូ​ប​ង្រៀន​ឯក​រាជ្យ អ្នក​ស្រី អ៊ុក ឆា​យ៉ា​វី ។  អ្នក​ស្រី​បាន​បន្ត​ថា សិស្ស​មិន​ដល់ ៤០​ភាគ​រយ​ផង​ដែល​អាច​ឆ្លើយ​សំ​ណូរ​នេះ​បាន​។

សូម​រំឭក​ថា ការ​​ប្រ​ឡង​​សញ្ញា​បត្រ​​មធ្យម​​សិក្សា​​ទុ​តិ​យ​ភូមិ​​ឆ្នាំ​នេះ​​ធ្វើ​​ឡើង​​ក្នុង​​មណ្ឌល ​ប្រ​ឡង​​ចំ​នួន​១៥០​មណ្ឌល​ ​ស្មើ​​នឹង​​៣.៥៧៦​បន្ទប់ ដោយ​​មាន​​បេក្ខ​ជន​​​ប្រ​ឡង​​​ជាង​​៨​ម៉ឺន​នាក់​ ក្នុង​​នោះ​​មាន​​បេក្ខ​ជន​​ជា​​នារី​​ជាង​​៤​​ម៉ឺន​​នាក់​៕​

Share

Image
Image
Image