en     km
en     km

សិស្សជា​ង​៦៣​% ជាប់បាក់ឌុបឆ្នាំនេះ សិស្ស​ជាប់និទ្ទេសA​​ ចំនួន ៤២៤នាក់

Share

សិស្សចំនួន៦៣,៦៦៨នាក់​ ក្នុងចំណោម៩៩,៧២៨នាក់ ឬស្មើ​​​​៦៣,៨៤% បានប្រឡងជាប់បាក់ឌុបនៅឆ្នាំនេះ ។ នេះបើយោងលទ្ធផលដែល​ប្រកាសដោយក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី១០ កញ្ញា ឆ្នាំ២០១៧។

ចំពោះ​ថ្នាក់​វិទ្យា​សាស្ត្រ​ មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន​ ៣៤ ២៣៤នាក់ ត្រូវ​ជា​៥៣, ៤០% និង​ថ្នាក់​វិទ្យា​សាស្ត្រ​សង្គម​ មា​ន​បេក្ខជន​ប្រឡង​ជាប់​ចំនួន ២៩ ៤៣៤នាក់​ ត្រូវ​ជា​៨២,៦២%។

​​ក្រសួងបានបញ្ជាក់ថា សិស្សជាប់​និទ្ទេស ​Aនៅទូទាំងប្រទេសមាន ចំនួន ៤២៤នាក់ និទ្ទេស​ Bចំនួន​ ​​ ២,៤៦៤នាក់ និទ្ទេស C​ ចំនួន​ ៥,០០០នាក់ និទ្ទេស​ D​ ចំនួន​ ៩,១២៣​នាក់ និងនិទ្ទេស​ E​មាន ចំនួន ៤៦,៦៥៧នាក់​។

​ក្នុងចំណោមបេក្ខជនទទួលបាននិទ្ទេសA ​៤២៤នាក់នេះ មកពីរាជធានីភ្នំពេញចំនួន១៩៤នាក់ សៀមរាប​៤៧នាក់ ​កណ្តាល​២៦នាក់ បាត់ដំបង​២៣នាក់ កំពត២១នាក់ កំពង់ចាម​​២០នាក់  ព្រៃវែង​​១២នាក់ បន្ទាយមានជ័យ​១២នាក់ កំពង់ឆ្នាំង១២នាក់ ព្រះសីហនុ៩នាក់ កំពង់ធំ៩នាក់ តាកែវ៨នាក់ ​​ត្បូងឃ្មុំ​៧នាក់ ពោធិ៍សាត់៦នាក់ ក្រចេះ៦នាក់ ស្វាយរៀង៥នាក់​ ព្រះវិហារ២នាក់ កែប២នាក់ កំពង់ស្ពឺ​​១នាក់ ប៉ៃលិន១នាក់ និងកោះកុង១នាក់​។

​​​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ធ្វើការ​​ប្រកាស​ផ្សព្វផ្សាយ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​ និង​បំពេញ​វិជ្ជា​ សម័យ​ប្រឡង​៖ ២១ សីហា ២០១៧ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៧ សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល និង​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៧ សម្រាប់​ខេត្ត​ផ្សេងៗ​ទៀត តាម​រយៈទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ក្រសួង​​ Facebook.com/moeys.gov.kh ។​​​

សូមជម្រាបថា ការ្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី២១ ២១ ខែសីហា ឆ្នាំ២០១៧ ​មានមណ្ឌលប្រឡង​នៅគ្រប់រាជធានី ខេត្ត សរុប​​១៧៤មណ្ឌល បន្ទប់ប្រឡង ៤,០៥បន្ទប់ និងមានបេក្ខជន​ចុះឈ្មោះ​​ក្នុងបញ្ជីសរុប១០១,៤១៣។បេក្ខជនអវត្តមាន​​ចំនួន​​១,៦៨៥នាក់។

ក្រសួងអប់រំ យុវជន និងកីឡា បានវា​យតម្លៃ ដំណើរការប្រឡង និង ការសំណេរ កំណែ និងស្រង់ពិន្ទុដោយប្រព័ន្ធកុំព្យូរទ័របានប្រព្រឹត្តដោយជោគជ័យ ពុំមាន​ឧបទ្ធវហេតុអ្វី​គួរឱ្យកត់សម្គាល់ឡើយ៕

 

 

 

 

 

 

 

 

 

 

Share

Image
Image
Image