en     km
en     km

សិង្ហបុរីរឹតបន្ដឹងលំហអាកាសដើម្បីសុវត្ថិភាពលោកត្រាំ និងលោក គីម ជុងអ៊ុន

Share

ក្រសួងអាកាសចរ និង ក្រសួងការពារជាតិសិង្ហបុរីសហការជាមួយក្រុមសន្ដិសុខសហរដ្ឋអាមេរិកនឹងធ្វើការរឹតបន្ដឹងលំហអាកាស និងដែនសមុទ្រនៃប្រទេសសិង្ហបុរី ដើម្បីការពារសុវត្ថិភាពគណៈប្រតិភូ និងកិច្ចប្រជុំកំពូលរវាងលោកប្រធានាធិបតី ដូ ណាល់ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។

តាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ការរឹតបន្ដឹងសន្ដិសុខដែនអាកាស និងលំហសមុទ្រនៃប្រទេសសិង្ហបុរី​នឹងចាប់ផ្ដើមនៅថ្ងៃទី ១០ ដល់ថ្ងៃទី ១៤មិថុនា ។

លោក គីម ជុងអ៊ុន និងលោក ដូណាល់ត្រាំ បានកំណត់ពេលវេលាជួបគ្នានៅថ្ងៃទី ១២ មិថុនា នៅក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះ។

នៅខណៈនេះ សហរដ្ឋអាមេរិកបានបញ្ជូនក្រុមសន្ដិសុខរបស់ខ្លួនទៅកាន់ប្រទេសសិង្ហបុរីបណ្ដើរៗ ហើយ។ ចំណែកឯ នាយករដ្ឋមន្រ្ដីជប៉ុន ស៊ិន សូអាបេ មានផែនការជួបលោក ដូ ណាល់ត្រាំ អោយបានមុនជំនួបរវាងលោក គីម ជុងអ៊ុន និងលោក ត្រាំ ។

គេរំពឹងថា លោក ស៊ិន សូអាបេ នឹងផ្ដល់គំនិតមួយចំនួនអោយលោកត្រាំដាក់លក្ខខណ្ឌលើកូរ៉េខាងជើង ជាពិសេសបញ្ហាការគម្រាមកំហែងរបស់កូរ៉េខាងជើង បាញ់សាកល្បងកាំជ្រួចធ្លាក់ក្នុងដែនសមុទ្រប្រទេសជប៉ុន។

គេរំពឹងថា លោកត្រាំនឹងដាក់លក្ខខណ្ឌអោយកូរ៉េខាងជើងរំលាយកម្មវិធីអាវុធនុយក្លេអ៊ែរ ជាថ្នូរនឹងការអភិវឌ្ឍន៍ប្រទេសកុម្មុយនីស្ដមួយនេះក្លាយទៅជាប្រទេសសេដ្ឋកិច្ចជឿនលឿន។ តែ សម្រាប់លោក គីម ជុងអ៊ុន ប្រហែលជាត្រូវការអាមេរិកធានាថា ឧបទ្វីបកូរ៉េត្រូវតែមានសន្ដិភាពយូរអង្វែង ។

ជំនួបរវាងមេដឹកនាំសត្រូវនឹងគ្នានេះ បានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ដពិភពលោកថ្មីមួយទៀតនៅក្នុងទស្សវត្សឆ្នាំ២០០០ ៕

Share

Image
Image
Image