en     km
en     km

សិក្ខាសាលាកីឡា ស្នេហា និងការអប់រំសតវត្សទី ២១

Share

ភ្នំពេញ៖ សិក្ខាសាលាយុវជនស្តីពីកីឡា ស្នេហា និងការអប់រំសតវត្សទី ២១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៦ ខាងមុខនេះ រៀបចំឡើង​ក្នុងគោលបំណង​ពង្រឹងសមត្ថភាព​យុវជន​ឲ្យ​​មាន​ទំនុកចិត្ត​លើ​ខ្លួនឯងនិងស្គាល់​ខ្លួនឯង​កាន់តែច្បាស់ក្នុងការសម្រេចចិត្តផ្សេងៗ ទាំងនៅក្នុងសេចក្តីស្នេហា ការសិក្សាជាដើម។ 

សិក្ខាសាលាយុវជននេះ នឹងប្រព្រឹត្តទៅនៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ​( សាខាវិមានឯករាជ្យ ) ដោយមានការចូលរួមចែករម្លែកបទពិសោធន៍ពីវាគ្មិនជំនាញជាច្រើនរូប មានដូចជាលោកស្រី ប៉ែន បុប្ផា គ្រូ​បណ្ដុះបណ្ដាល OPERACY, លោក ហឿន សំនៀង នាយករង​ខុទ្ទកាល័យ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​, លោក កុល​ផេង វ​ឌ្ឍ​នា អ្នកនិពន្ធ​, កញ្ញា នាង សុ​វ៉ាត​នា ឌី​ជេ​វិទ្យុ​ក្នុង​កម្មវិធី​ដោះស្រាយ​វិបត្តិ​ស្នេហា និង​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​។

សំបុត្រ​ចូលរួម​កម្មវិធីតម្លៃ ៤០០០​រៀល សិស្ស ​និស្សិត និង​យុវជន អា​ចរក​ទិញ​សំបុត្រ​បាន​តាម​សាកលវិទ្យាល័យ​មួយចំនួន​ដូចជា សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សាកលវិទ្យាល័យ​កម្ពុជា សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង និង​តាម​អន​ឡាញ​។ ព័ត៌មាន​បន្ថែម ០១៦ ៧៨ ១៩ ៦៧ / ០៩៦ ៩៤ ៩៩ ០០៩។ 

សិក្ខាសាលាយុវជនស្តីពីកីឡា ស្នេហា និងការអប់រំសតវត្សទី ២១ រៀបចំឡើងដោយក្រុមយុវជនស្ម័គ្រចិត្តដើម្បីការអភិវឌ្ឍសង្គម ដែលជា​បណ្តាញ​យុវជនស្ម័គ្រចិត្តបាន​ប្រមូល​ផ្តុំគ្នា​ជាក្រុម​និស្សិត​ដែល​មកពី​សាកល​វិទ្យា​ល័យផ្សេងៗចាប់បង្កើតឡើងនៅឆ្នាំ២០១៤ ។

14138344_785789638230046_2058424854_n

Share

Image
Image
Image