en     km
en     km

សាលា​រាជធានី​ជូនដំណឹង​ឲ្យ​ពលរដ្ឋ​បញ្ចៀស​ចរាចរ​​បណ្តោះ​អាសន្ន​​លើ​​​ផ្លូវ​មួយ​​ចំនួន​​ ថ្ងៃ​ទី​​ ០៧​ មីនា​

Share

ភ្នំពេញ៖ សាលា​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្តីជូនដំណឹង​ នៅ​ថ្ងៃ​ទី​ ០៦ ​ខែមីនា​នេះ​ ស្តី​ពី​ការ​បញ្ចៀ​ស​​ចរាចរ​ជា​បណ្តោះអាសន្ន​ក្នុង​ពិធី​ថ្វាយព្រះពរ​ស​ង្គ្រា​ន្ត​ឆ្នាំ​ថ្មី​ ថ្វាយ​ព្រះករុណា​ ព្រះបាទ​សម្តេច​ ព្រះ​ប​រ​ម​នាថ​ នរោត្តម​ សីហ​មុនី​ ព្រះ​ហា​ក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃ​ទី​ ០៧​ មីនា​ ស្អែក​នេះ​។​

បើ​តាម​សេចក្តីជូនដំណឹង​ដដែល​ បានឱ្យ​ដឹង​ថា​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ សហការ​ជាមួយ​គណៈ​កម្មាធិ​ការ​​ជាតិ​​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ​ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ប្រារព្ធ​ពិធី​ពិធី​ថ្វាយព្រះពរ​ស​ង្គ្រា​ន្ត​ឆ្នាំ​ថ្មី​ ថ្វាយ​ព្រះ​ករុណា​ ព្រះបាទ​សម្តេច​ ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះ​ហា​ក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃ​ ព្រ​ហ​ស្ប​ត្តិ៍​ ស្អែក​នេះ​ គឺ​ចាប់ពី​ម៉ោង​ ១២:០០​ តទៅ​។​

ដើម្បី​ឱ្យ​ការ​ប្រារព្ធ​ពិធី​ខាងលើ​ប្រព្រឹត្ត​ទៅ​ដោយ​រលូត​ រក្សា​បាន​សន្តិភាព​ សុវត្ថិភាព​ សណ្តាប់ធ្នាប់​ និង​របៀប​រៀ​ប​​រយ​សាធារណៈ​ ព្រមទាំង​បញ្ចៀស​ការ​កកស្ទះ​ចរាចរ​ នៅ​តាម​តំបន់​ជុំវិញ​កន្លែង​ប្រារព្ធ​ រដ្ឋបាល​រាជធានី​ភ្នំ​ពេ​​ញ​ អំពាវនាវ​ឱ្យ​ពលរដ្ឋ​បញ្ចៀស​ និង​បិទ​សកម្មភាព​ចរាចរ​ជា​បណ្តោះអាសន្ន​ ចាប់ពី​ម៉ោង​ ១២:០០​នាទី​ ដល់​ម៉ោង​ ១:​០០​នាទី​ តាម​ផ្លូវ​មួយ​ចំនួន​ដូច​ខាងក្រោម​៖​

១.​ បិទ​ការ​ធ្វើ​ចរាចរ​រួម​មាន​៖
​    ​    ​-​ កំណាត់​ផ្លូវ​តីរវិថី​ព្រះ​ស៊ី​សុវត្ថិ​ ចាប់ពី​ផ្លូវ​លេខ ​១៧៨​ រហូត​ដល់​ផ្លូវ​ ២៤០ ។
​    ​    ​-​ កំណាត់​ផ្លូវ​លេខ​ ១៧៨​ ចាប់ពី​តីរវិថី​ព្រះ​ស៊ី​សុវត្ថិ​ រហូត​ដល់​ផ្លូវ​លេខ​ ១៩ ។
​    ​    ​-​ កំណាត់​ផ្លូវ​លេខ​ ២៤០​ ចាប់ពី​តីរវិថី​ព្រះ​ស៊ី​សុវត្ថិ​ រហូត​ដល់​ផ្លូវ​លេខ​ ១៩​។​
​២.​ បញ្ចៀស​ការ​ធ្វើ​ចរាចរ​៖​ តាម​ផ្លូវ​លេខ​ ១៩​ ពី​ជើង​ទៅ​ត្បូង​ និង​ពី​ត្បូង​មក​ជើង​៕
WMC

Share

Image
Image
Image