en     km
en     km

សាលា​គណ​រាជធានី​ភ្នំពេញ​ ហាម​ព្រះសង្ឃ​និមន្ដ​ទៅ​កន្លែង​មួយ​ចំនួន​ នា​ថ្ងៃ​អុំទូក​

Share

​ភ្នំពេញ​ ៖​ សាលា​គណ​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដីណែនាំ​មួយ​កាលពី​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ដោយ​ហាម​ព្រះសង្ឃ​ និមន្ដ​ទៅ​កន្លែង​មួយ​ចំនួន​ក្នុង​ឱកាស​ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ រយៈពេល​បី​ថ្ងៃនេះ​។​

​តាម​សេចក្ដីណែនាំ​នេះ​ បញ្ជាក់​ថា​ កន្លែង​ដែល​ត្រូវ​ហាមឃាត់​សម្រាប់​ការ​និមន្ដ​ទៅ​របស់​ព្រះសង្ឃ​រួម​មាន​ តំបន់​ A,A1,A12​ ពី​វិមាន​ឯករាជ្យ​រហូត​ដល់​គល់​ស្ពាន​ ជ្រោយចង្វារ​ខាងជើង​ ដែល​មាន​ដូច​ជា​ វត្ដ​ភ្នំ​ មុខ​វាំង​ សួន​មុខ​វត្ដ​បទុម​វ​តី​ ណា​ហ្គា​វើ​ល​ កោះ​ពេជ្រ​ ផ្សារ​ចាស់​ និង​ផ្សារ​កណ្ដាល​។​

​សាលា​គណ​រាជធានី​ភ្នំពេញ​ ប្រាប់​ថា​ ការ​ដែល​សម្រេច​ដាក់​ការ​ហាមប្រាម​ចំពោះ​សង្ឃ​ដូច្នេះ​ ពី​ព្រោះតែ​រយៈកាល​កន្លង​មក​ សាលា​គណ​រាជធានី​ភ្នំពេញ​ សង្កេត​ឃើញ​ថា​ នៅ​ក្នុង​ឱកាស​ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំ​ម្ដងៗ​ តែងតែមាន​ព្រះសង្ឃ​អង្គ​ខ្លះ​ បាន​និមន្ដ​ចូល​ទៅ​ក្នុង​កន្លែង​ ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ និង​កន្លែង​កម្សាន្ដ​ផ្សេងៗ​ទៀត​ នៅ​ក្នុង​ហ្វូង​មនុស្ស​ច្រើន​កកកុញ​ ដែល​សកម្មភាព​នេះ​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​គុណ​តម្លៃ​ នៃ​ព្រះពុទ្ធ​សាសនា​។​

​សេចក្ដីណែនាំ​នេះ​ សាលា​គណ​រាជធានី​ ប្រាប់​ឲ្យ​ព្រះ​អនុ​គុណ​គ្រប់​ខណ្ឌ​ មន្ដ្រី​សង្ឃ​គ្រប់​វត្ដ​ ធ្វើ​យ៉ាងណា​ផ្សព្វផ្សាយ​ពី​ខ្លឹមសារ​ នៃ​ការ​ហាមប្រាម​នេះ​ ឲ្យ​បាន​ជ្រាប​ដល់​ដល់​ព្រះសង្ឃ​គ្រប់​អង្គ​នៅ​ក្រោម​ឱវាទ​៕

Share

Image
Image
Image