en     km
en     km

សាលាឧទ្ធរណ៍​នឹង​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​លោក​ ហុង​ សុខ​ហួរ​ នៅ​ថ្ងៃ​ទី​៣០​ វិច្ឆិកា​

Share

court-of-appeal
ភ្នំពេញ៖ សាលាឧទ្ធរណ៍​នឹង​បើក​សវនាការ​ជំនុំជម្រះ​រឿង​ក្ដី​របស់​លោក​ ហុង​ សុខ​ហួរ​ នៅ​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​
លើ​បទ​ចោទ​ចំនួន​បី​។​

​យោង​លិខិត​សាលាឧទ្ធរណ៍​ អញ្ជើញលោក​លោក​មេធាវី​ ជួង​ ជូ​ងី​ ឱ្យ​ដឹង​ថា​ សាលា​ ឧទ្ធរណ៍​នឹង​បើក​សវនាការ​រឿង​ចំនួន​បី​ របស់​លោក​ ហុង​ សុខ​ហួរ​ គឺ​ទី​មួយ​ ក្លែងបន្លំ​ឯកសារ​សាធារណៈ​ ទី​ពីរ​ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ​ និង​ទី​បី​ បទ​ញុះញង់​បង្ក​ឱ្យ​មាន​ ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។​

​សូម​បញ្ជាក់​ដែរ​ថា​ លោក​ ហុង​ សុខ​ហួរ​ ត្រូវ​បាន​កងកម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​សៅរ៍​ ទី​១៥​ ខែសីហា​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ដ្រី​បាន​ចោទប្រកាន់​លោក​ពី​បទ​ក្បត់ជាតិ​ ករណី​លោក​បកស្រាយ​ថា​សន្ធិសញ្ញា​ឆ្នាំ​១៩៧៩​ រវាង​កម្ពុជា​ និង​វៀតណាម​ ជា​ការ​រំលាយ​ព្រំដែន​ចាស់​ ហើយ​បោះបង្គោល​ព្រំដែន​ថ្មី​។​

​សូម​រម្លឹក​ផង​ដែរ​ថា​ កាលពី​រសៀល​ថ្ងៃ​ពុធ​ ទី​៧​ខែតុលា​ ឆ្នាំ​២០១៥​ កន្លង​ទៅ​ ចៅក្រម​ជំនុំជម្រះ​ សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ផ្អាក​សវនាការ​លើ​សំណុំរឿង​សមាជិក​ព្រឹទ្ធសភា​ គណបក្ស​សមរ​ង្ស៊ី​ គឺ​លោក​ ហុង​ សុខ​ហួរ​ ដោយ​មិន​កំណត់ពេល​។​ ករណី​នេះ​មេធាវី​ ការពារ​ក្ដី​ឱ្យ​លោក​ ហុង​ សុខ​ហួរ​ គឺ​លោក​មេធាវី​ជួង​ ជូ​ងី​ យល់​ឃើញ​ថា​ វា​ជា​ចេតនា​មួយ​ដែល​ មិន​ឱ្យ​លោក​បង្ហាញ​ពី​នីតិវិធី​ដោះ​បន្ទុក​ដល់​កូនក្ដី​លោក​៕

Share

Image
Image
Image