en     km
en     km

សាលារាជធានីភ្នំពេញជូនដំណឹងពីការចល័តទ័ពនៅយប់នេះ

Share

ភ្នំពេញ៖ សាលារាជធានីភ្នំពេញបានឱ្យដឹងថា កងយោធពលខេមរភូមិន្ទ នឹងមានការចល័តទ័ព និងឧបករណ៍យោធាមួយចំនួន នៅយប់ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៨ ។នេះបើតាមសេចក្ដីជូនរបស់សាលារាជធានីភ្នំពេញចុះនៅថ្ងៃទី ០៧ ខែមករា ឆ្នាំ២០១៨នេះ ។

តាមសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញដដែលលនេះ ការចល័តទ័ពនេះ គឺ ដើម្បីរៀបចំកម្មវិធីពិព័រណ៍ នៅឯមជ្ឈមមណ្ឌលកោះពេជ្រ។

តាមសេចក្ដីជូនដំណឹងនេះ របៀបចល័តទ័ព និងឧបករណ៍មួយចំនួនរបស់យោធា និងចែកជាពីរក្រុម ។

ក្រុមទី១៖ នៅវេលាម៉ោង ១២៖៣០នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ចេញពីកងពលតូចថ្មើរជើងលេខ៧០ ខណ្ឌពោធិ៍សែន    ជ័យធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ ៣ រួចបត់ស្ដាំចូលតាមបណ្ដោយផ្លូវចោមចៅ (វេងស្រេង) បត់ស្ដាំតាមបណ្ដោយមហាវិថីម៉ៅសេទុងបន្ដទៅវិថីសម្ដេចសុធារស បត់ស្ដាំតាមផ្លូវលេខ៧៨ និងឆ្លងស្ពានតន្រ្ដីចូលទៅទីតាំងប្រារព្ធពិធី។

ក្រុមទី២៖ នៅវេលាម៉ោង ១យប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ចេញពីបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ខេត្តកណ្ដាល តាមផ្លូវជាតិលេខ ២១ ទៅកាន់ក្រុងតាខ្មៅបត់ស្ដាំតាមបណ្ដោយផ្លូវជាតិលេខ២ ឆ្ពោះទៅមហាវិថីព្រះនរោត្ដម​បត់ស្ដាំចូលតាមវិថីសម្ដេចសុធារស រួចបត់ស្ដាំ តាមផ្លូវលេខ ៧៨ និងឆ្លងតាមស្ពានតន្រ្ដីចូលទៅទីតាំងប្រារព្ធពិធី។​

តាមការបញ្ជាក់ពីសាលារាជធានីភ្នំពេញ សេចក្ដីជូនដំណឹងនេះ ទុកជាការជម្រាបជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានកុំឱ្យមានការយល់ច្រឡំ និងភ្ញាក់ផ្អើល ចំពោះការចល័តគ្រឿងសព្វាវុធនេះ។

គួរបញ្ជាក់ដែរថា កម្មវិធីតាំងពិព័ណ៌ដែលរៀបចំឡើងដោយកងយោធពលខេមរភូមិន្ទ នៅមជ្ឈមណ្ឌលកោះពេជ្រ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ដល់ថ្ងៃទី ១៤  ខែមករា ឆ្នាំ ២០១៨ ៕

Share

Image
Image
Image