en     km
en     km

សាលាដំបូង​នឹង​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​លោក​ហុង​ សុខ​ហួរ​ នៅ​ថ្ងៃ​ទី​២​តុលា​

Share

​មក​ដល់​ពេល​នេះ​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម​ រ​ង្ស៊ី​ គឺ​ លោក​ ហុង​ សុខ​ហួរ​ ត្រូវ​បាន​ ឃុំ​ ខ្លួន​រយៈពេល​មួយ​ខែ​កន្លះ​មក​ហើយ​ ក្រោម​បទ​ចោទ​ពី​បទ​ក្លែង​ឯកសារ​សាធារណៈ​ ប្រើប្រាស់​ ឯកសារ​ក្លែងក្លាយ​ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សង្គម​ ករណី​ដែល​លោក​បកស្រាយ​ថា​ សន្ធិសញ្ញា​ឆ្នាំ​១៩៧៩​ រវាង​កម្ពុជា​ និង​វៀតណាម​ ជា​សន្ធិសញ្ញា​ រំលាយ​បង្គោល​ ព្រំដែន​ចាស់​ ហើយ​បោះបង្គោល​ព្រំដែន​ថ្មី​។​ ហើយ​ក៏​រហូត​មក​ដល់​ពេល​នេះ​ដែរ​ មេធាវី​ការពារ​ ក្ដី​របស់​លោក​បន្ដ​ដាក់​ពាក្យសុំ​ឲ្យ​លោក​បាន​នៅ​ក្រៅ​ឃុំ​។​

​មេធាវី​ការពារ​ក្ដី​សមាជិក​ព្រឹទ្ធ​សភាព​គណបក្ស​សមរ​ង្ស៊ី​ ឲ្យ​ដឹង​ថា​ សាលាដំបូង​ភ្នំពេញ​ នឹង​បើក​សវនាការ​ជំនុំជម្រះ​រឿង​ក្ដី​ លោក​ ហុង​ សុខ​ហួរ​ នៅ​ថ្ងៃ​សុក្រ​ទី​២​ ខែតុលា​ ខាង​មុខ​ នេះ​។​

លោក​ ហុង​ សុខ​ហួរ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម​ រ​ង្ស៊ី​
លោក​ ហុង​ សុខ​ហួរ​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម​ រ​ង្ស៊ី​

​លោក​មេធាវី​ ជួង​ ជូ​ងី​ ដែល​ការពារ​ក្ដី​ឲ្យ​លោក​ហុង​ សុខ​ហួរ​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ នៃ​WMC​ នៅ​ថ្ងៃ​ទី​២៩​ ខែកក្កដា​នេះ​ថា​ ផ្អែក​តាម​រយៈ​លិខិត​អញ្ជើញ​ ដែល​លោក​ទទួល​បាន​ពី​សាលាដំបូង​ គឺថា​ សាលាដំបូង​ភ្នំពេញ​នឹង​បើក​សវនាការ​ជំនុំជម្រះ​រឿង​ក្ដី​របស់​លោក​ ហុង​ សុខ​ហួរ​ នៅ​ថ្ងៃ​ទី​២​ ខែតុលា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​៨​កន្លះ​ព្រឹក​ខាង​មុខ​។​

លោក​មេធាវី​ ជួង​ ជូ​ងី​ មាន​ប្រសាសន៍​បន្ដ​ថា​ នៅ​ក្នុង​លិខិត​អញ្ជើញ​នោះ​ មិន​បាន​បញ្ជាក់​ថា​ នឹង​ធ្វើ​សវនាការ​រឿង​អ្វី​នោះ​ទេ​។​ យ៉ាងណា​ក៏​ដោយ​ លោក​ ព្យាករ​ថា​ សវនាការ​នោះ​ អាច​ជា​ រឿង​ដែល​លោក​បាន​ដាក់​ពាក្យសុំ​ដោះ​លែង​ លោក​ ហុង​ សុខ​ហួរ​ ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​ អាសន្ន​។​ ​លោក​ថា​ «​នៅ​ក្នុង​លិខិត​អញ្ជើញ​អត់​មាន​ បញ្ជាក់​ថា​ សវន​ការ​រឿង​អី​ទេ​។​ ប៉ុន្ដែ​ កាល​ថ្ងៃ​ទី​២៥​  ខែកញ្ញា​ ហ្នឹង​ ខ្ញុំ​បាន​ដាក់​ពាក្យសុំ​ដោះ​លែង​ គាត់​ឲ្យ​ នៅ​ក្រៅ​ឃុំ​ ដោយ​តម្កល់​ប្រាក់​២០​         លាន​រៀល​  ហើយ​ថ្ងៃ​២៥​ដដែល​  ដែរ​ខ្ញុំ​បាន​ដាក់​ពាក្យ​ សុំ​ដោះ​លែង​ ហ្នឹង​ តុលាការ​ក៏​ចេញ​ លិខិត​អញ្ជើញ​សវន​ការ​ នៅ​ថ្ងៃ​ទី​២​ ចឹ​ង​រយៈពេល​អញ្ជើញ​តែ​ មួ​យស​ប្ដា​ហ៍​ទេ​។​ ចឹ​ង​តាម​ ការ​ព្យាករណ៍​របស់ខ្ញុំ​ ប្រហែលជា​សវន​ការ​ទៅ​លើ​ ពាក្យសុំ​ដោះ​លែង​ នៅ​ក្រៅ​ឃុំ​»​។​

សូម​បញ្ជាក់​ដែរ​ថា​ លោក​ ហុង​ សុខ​ហួរ​ ត្រូវ​បាន​កងកម្លាំង​មាន​សមត្ថកិច្ច​ចាប់ខ្លួន​ នៅ​ព្រឹក​ ព្រហាម​ថ្ងៃ​សៅរ៍​ ទី​១៥​ ខែសីហា​ បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ដ្រី​ បាន​ចោទប្រកាន់​លោក​ពី​បទ​ ក្បត់ជាតិ​ ករណី​លោក​បកស្រាយ​ថា​សន្ធិសញ្ញា​ឆ្នាំ​១៩៧៩​ រវាង​កម្ពុជា​ និង​វៀតណាម​ ជា​ការ​ រំលាយ​ព្រំដែន​ចាស់​ ហើយ​បោះបង្គោល​ព្រំដែន​ថ្មី​។​

​លោក​ហុង​ សុខ​ហួរ​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ចំនួន​៣​បទ​ គឺ​ ការ​ក្លែង​ឯកសារ​សាធារណៈ​  ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ​ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សង្គម​៕

Share

Image
Image
Image