en     km
en     km

សាលាក្ដី​ខ្មែរក្រហម​ ត្រៀម​ប្រកាស​សាលដីកា​ស្ថាពរ​លើ​លោក​ នួន​ ជា​ និង​លោក​ ខៀវ​ សំ​ផ​ន

Share

ភ្នំពេញ៖ ​សាលាក្ដី​ខ្មែរក្រហម​នឹង​រៀបចំ​សន្និសីទកាសែត​ស្ដី​ពី​ ដំណើរការ​ឆ្ពោះទៅ​រក​ការ​ប្រកាស​សាលដីកា​ស្ថាពរ​នៃ​ សំណុំរឿង​០០២​ វគ្គ​១​ នៅ​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​។​

eccc18-3​តាម​សេចក្ដីជូនដំណឹង​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ផ្សព្វផ្សាយ​ជា​សាធារណៈ​គឺ​ សន្និសីទកាសែត​នេះ​នឹង​ចាប់​ផ្ដើ​នៅ​វេលា​ម៉ោង​ ១០​ព្រឹក​ ដល់​ម៉ោង​១១​ព្រឹក​ នៅ​សណ្ឋាគារ​សាន់​វេ​។​ តែ​សូម​រម្លឹក​ថា​សំណុំរឿង​ ០០២​ វគ្គ​១​ គឺជា​ការ​ជំនុំជម្រះ​លើក​ទី​មួយ​នៃ​ការ​ជំនុំជម្រះ​យ៉ាងតិច​ចំនួន​ពីរ​ប្រឆាំង​នឹង​ ខៀវ​ សំ​ផ​ន​ អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ និង​ នួន​ ជា​ អតីត​អនុ​លេខា​បក្ស​កុម្មុយនីស្ដ​កម្ពុជា​។​

​បទ​ចោទ​នៅ​ក្នុង​សំណុំរឿង​ ០០២​ វគ្គ​១​នេះ​  ផ្ដោត​លើ​បទឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្សជាតិ​ ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុងអំឡុងពេល​ជម្លៀស​ នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​ខែមេសា​ ឆ្នាំ​១៩៧៥​ និង​ការ​ផ្លាស់​ទី​ដោយ​បង្ខំ​បន្ដបន្ទាប់​ពី​តំបន់​ដទៃ​ទៀត​ រួម​ទាំង​ការ​កាប់សម្លាប់​អតីតមន្ដ្រី​រដ្ឋការ​សម័យ​ លន់​ ន​ល់​ នៅ​ទួល​ពោធិ៍​ជ្រៃ​ ក្នុង​ខេត្តពោធិ៍សាត់​។​

​នៅ​ថ្ងៃ​ទី​៧​ ខែសីហា​ ២០១៤​ អង្គ​ជំនុំជម្រះ​សាលាដំបូង​ រក​ឃើញ​ថា​ ជនជាប់ចោទ​មាន​ពិរុទ្ធភាព​ ពី​ បទឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្សជាតិ​ និង​បាន​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ជនជាប់ចោទ​ទាំង​ពីរ​អស់​មួយ​ជីវិត​។​

​នួន​ ជា​ និង​ ខៀវ​ សំ​ផ​ន​ បាន​ធ្វើ​បណ្ដឹងសាទុក្ខ​ប្រឆាំង​នឹង​សាលក្រម​របស់​អង្គ​ជំនុំជម្រះ​សាលាដំបូង​ ដោយ​ម្នាក់ៗ​បាន​លើក​ទឡ្ហីករណ៍​បណ្ដឹងសាទុក្ខ​រៀងៗ​ខ្លួន​ ចំនួន​ ២២៣​ និង​១៤៨​។​

eccc18-1​សហ​ព្រះរាជអាជ្ញា​ ក៏​បាន​ដាក់​បណ្ដឹងសាទុក្ខ​ដោយ​កម្រិត​ត្រឹមតែ​ការ​ស្វែងរក​ដំណោះស្រាយ​ទាក់ទង​នឹង​ភាព​អាច​អនុវត្ត​ បាន​នូវ​ទម្រង់​ពង្រីក​បន្ថែម​នៃ​សហ​ឧក្រិដ្ឋកម្ម​រួម​ ដែល​ហៅ​ថា​ “​ សហ​ឧក្រិដ្ឋកម្ម​រួម​ទម្រង់​ទី​៣​ “​ នៅ​ចំពោះ​មុខ​ អ​.​ វ​.​ត​.​ក​។​ ជាមួយ​គ្នា​នេះ​ លទ្ធផល​នៃ​បណ្ដឹងសាទុក្ខ​របស់​ភាគី​ទាំង​ពីរ​ នឹង​ត្រូវ​ប្រកាស​ដោយ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​នៅ​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​។​

​ទាក់ទិន​នឹង​ការ​កាត់ទោស​មេដឹកនាំ​របប​កម្ពុជា​ប្រជា​ជា​ធិ​ប​តេ​យ្យ​ គឺ​កាលពី​សំនុំរឿង​០០១​ /០១​ សាលាក្ដី​ពិសេស​នេះ​បាន​ ផ្ដន្ទាទោស​ អតីត​កម្មាភិបាល​ខ្មែរក្រហម​ម្នាក់​មានទោស​ មួយ​ជីវិត​ ដែរ​នោះ​គឺ​កាំ​ង​ហ្គិ​ច​អៀវ​ ហៅ​ឌុ​ច​អតីត​មេ​គុក​ទួល​ស្លែង​។​

​គុក​ទួល​ស្លែង​ដែល​ជា​កន្លែង​ធ្វើ​ទារុណកម្ម​ម​ជ្ឈឹ​ម​ អតីត​វិទ្យាល័យ​ទួល​ស្លែង​នេះ​បាន​សម្លាប់​អ្នក​ឃុំខ្លួន​អ្នក​ ជិត​១៥០០០​នាក់​ ដោយ​អ្នកទោស​ទាំងនោះ​ភាគច្រើន​ត្រូវ​យក​ទៅ​សម្លាប់​នៅ​វាល​ពិឃាត​ជើងឯក​ក្នុង​ខណ្ឌដង្កោ​៕
eccc18-2

Share

Image
Image
Image