en     km
en     km

សាលាក្ដី​ខ្មែរក្រហម​បញ្ចប់​សំណុំរឿង​អតីត​កម្មាភិបាល​ខ្មែរក្រហម​មាស​មុត​ 

Share

នៅ​ថ្ងៃ​អង្គារ​ទី​១០​មក​រា​នេះ​ សហ​ចៅក្រម​ស៊ើបអង្កេត​អន្ដរជាតិ​ បាន​ជូនដំណឹង​ទៅ​ភាគី​ទាំងអស់​នៃ​សំណុំរឿង​ ០០៣​ ថា​ កិច្ច​ស៊ើបសួរ​របស់​តុលាការ​នៅ​ក្នុង​សំណុំរឿង​ ០០៣​នេះ​ ករណី​ លោក​មាស​មុត​អតីត​កម្មាភិបាល​ខ្មែរក្រហម​បាន​បិទ​បញ្ចប់​ហើយ​។​

រូបភាពពី ECC
រូបភាពពី ECC

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ឬ​គេ​ហៅ​ថា​ សាលាក្ដី​ខ្មែរក្រហម​ ចុះ​ផ្សាយ​នៅ​អង្គា​រ៍​ នេះ​ ថា​គឺ​ ភាគី​ពាក់ព័ន្ធ​នានា​មាន​រយៈពេល​ ៣០​ថ្ងៃ​ ដើម្បី​ស្នើ​សុំ​ការ​ស៊ើបសួរ​បន្ថែម​ទៀត​។​

ការ​បិទ​បញ្ចប់​កិច្ច​ស៊ើបសួរ​លើ​សំណុំរឿង​របស់​ លោក​ មាស​ មុត​ នៅ​ពេល​នេះ​ បន្ទាប់​ពី​ការ​ស៊ើបសួរ​ ធ្វើ​ឡើង​អស់​រយៈពេល​ជាង​ ៨​ឆ្នាំ​ ។​

​លោក​ មាស​ មុត​ ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ ប្រព្រឹត្ត​ ឡើង​រវាង​ថ្ងៃ​ទី​ ១៧​ ខែមេសា​ ឆ្នាំ​ ១៩៧៥​ ដល់​ថ្ងៃ​ទី​០៦​ ខែមករា​ ឆ្នាំ​ ១៩៧៩​។​

​សូម​ជា​ម្រា​ប​ដែរ​ថា​ លោក​ មាស​ មុត​ អាយុ​៧៧ ​ឆ្នាំ​ ធ្លាប់​ជា​អតីត​មេបញ្ជាការ​កងពល​១៦៤​ទទួល​បន្ទុក​ទាហាន​ ជើង​ទឹក​នៅ​ខេត្ត​ព្រះ​សីហ​នុ​ និង​ខេត្តកំពត​នៅ​ក្នុង​ទសវត្សរ៍​១៩៧០​។​

​កន្លង​មក​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​បាន​ចោទប្រកាន់​ លើ​រូប​លោក មាស​ មុត​ថា​ មាន​ជាប់​ទាក់ទិន​នឹង​ឧក្រិដ្ឋកម្ម​ជា​ច្រើន​មាន​ដូច​ជា​ការ​ធ្វើ​មនុស្សឃាត​ កម្ចាត់​ជនសង្ស័យ​ដែល​ក្បត់បក្ស​ឬ​អង្គការ​ ធ្វើ​ទារុណកម្ម​ ធ្វើទុក្ខបុកម្នេញ​ផ្នែក​សាសនា​ ជាតិ​សាសន៍​ នយោបាយ​ បញ្ជូន​ឲ្យ​គុក​ ស​២១​ សម្លាប់​ ឬ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ដូច​ជា​ជនសង្ស័យ​ម្នាក់​ទៀត​ គឺ​ លោក​ ស៊ូ​ ម៉េ​ត​ អតីត​មេបញ្ជាការ​កងពល​៥០២​ ដែល​តុលាការ​បាន​ចោទប្រកាន់​ដូច​គ្នា​ទៅ​នឹង​ លោក​មាស​ មុត​ដែរ​។​ ដីកា​សន្និដ្ឋាន​ដដែល​បាន​ និយាយ​ថា​មាន​មនុស្ស​ជា​ច្រើន​ពាន់​នាក់​ដែល​ស្លាប់​ក្រោម​ការ​កាន់កាប់​របស់​លោក​ មាស​ មុត​។​

ទាក់ទង​នឹង​សំណុំរឿង​ លោក​ មាស​ មុត​ ដែល​ត្រូវ​បាន​បិទ​បញ្ចប់​នេះ​ដែរ​  កិច្ច​ស៊ើបសួរ​ប្រឆាំង​នឹង​អតីត​សហ​ជនសង្ស័យ​មួយ​រូប​ទៀត​ គឺ​ លោក​ ស៊ូ​ ម៉េ​ត​ ក៏​ត្រូវ​បាន​បិទ​បញ្ចប់​សំណុំរឿង​ផង​ដែរ​ បន្ទាប់​ពី​គាត់​បាន​ស្លាប់​នៅ​ថ្ងៃ​ទី​២​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៥​ កន្លង​មក​៕ ​

Share

Image
Image
Image