en     km
en     km

សហ​គម​មន៍​ព្រៃ​ទ្ប​ង់​ ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ចូល​សមាសភាព​ពួក​គេ​ការពារ​តំបន់​ព្រៃ​ទ្ប​ង់​

Share

​ភ្នំពេញ​៖​ សហគមន៍​ព្រៃ​ទ្ប​ង់​ បាន​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ចូល​សមាសភាព​ពួក​គេ​ឱ្យ​ចូលរួម​ការ​ពារ​​តំបន់​ព្រៃ​ទ្ប​ង់​ជាមួយនឹង​ភាគី​រដ្ឋាភិបាល​ បន្ទាប់​ពី​សម្តេច​នាយ​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​ឱ្យ​ដា​ក់​​ព្រៃ​ទ្ប​ង់​ជា​តំបន់​ព្រៃ​ការពារ​។​  ការ​ស្នើ​នេះ​​ ធ្វើ​នៅ​ក្នុង​សន្និសីទកាសែត​នាព្រឹក​ថ្ងៃ​ទី​ ០៨​ ខែមេសា​ ឆ្នាំ​ ២០១៦​ នេះ​ ។​

 

PREY-LANG-CAMBODIA-WMC
រូបភាពព្រៃឡងក្នុងពេលកន្លងទៅ (រូបភាព Google)

​បណ្តាញ​សហគមន៍​ព្រៃ​ទ្ប​ង់​បាន​លើក​ទ្បើ​ង​ថា​ បច្ចុប្បន្ន​ព្រៃ​ទ្ប​ង់​កំពុង​តែ​រង​ការ​កាប់​បំផ្លាញ​ពី​ជន​ទុច្ចរិត​មួយ​ចំនួន​ ដែល​មាន​អំណា​ច​ ដូច្នេះ​ពួក​គេ​បាន​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​បញ្ចូល​សមាសភាព​របស់​ពួក​គាត់​ ចូល​ទៅ​ក្នុង​តំបន់​ការពារ​ព្រៃ​ទ្ប​ង់​។​

​គណៈកម្មាធិការ​តំរង់​ទិស​ព្រៃ​ទ្ប​ង់​ខេត្តកំពង់ធំ​ លោក​ ហឿ​ន​ សុភាព​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ គោល​បំ​ណ​ង​ដែល​សហគមន៍​ព្រៃ​ទ្ប​ង់​ធ្វើ​សន្និសីទ​ការ​សែត​នេះ​ គឺ​ដើម្បី​រាយការណ​ព៍ពី​ប​ញ្ហ​ប្រឈម​នានា​របស់​សកម្មជន​ព្រៃ​ទ្ប​ង់​ ព្រមទាំង​ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ចូល​ពួក​គាត់​ជា​សកម្មជន​ការពារ​ព្រៃ​ទ្ប​ង់​ ជាមួយ​ភាគី​រដ្ឋាភិបាល​។​

​លោក​ ហឿ​ន​ សុភាព​ បន្ត​ថា​ មូលហេតុ​ដែល​លោក​ស្នើ​សុំ​ ពីព្រោះ​នា​ពេល​ថ្មីៗ​នេះ​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​ថា​ ឱ្យ​ដាក់​តំបន់​ព្រៃ​ទ្ប​ង់​ជា​តំបន់​ព្រៃ​ការពារ​ បណ្តាញ​សហគមន៍​ព្រៃ​ទ្ប​ង់​សាទរ​ទៅ​នឹង​ការ​លើក​ទ្បើ​ង​នោះ​ ហើយ​សុំ​បញ្ចូល​សកម្មជន​ដែល​បានការ​ពារ​ព្រៃ​ទ្ប​ង់​កន្លង​មក​ ចូលរួម​ការពារ​ជាមួយ​រដ្ឋាភិបាល​។​

​គណៈកម្មាធិការ​តំរង់​ទិស​ព្រៃ​ទ្ប​ង់​ខេត្តកំពង់ធំ​រូប​នេះ​ បន្ថែម​ថា​ ព្រៃឈើ​មាន​សារៈសំខាន់​ណាស់​ចំពោះ​ការ​រស់​នៅ​​ប្រចាំ​ថ្ងៃ​របស់​ប្រ​ជា​​ពលរដ្ឋ​គ្រប់​រូប​ ៖​ «​សម្រាប់​ខ្ញុំ​ ខ្ញុំ​គិត​ថា​ព្រៃឈើ​វា​មាន​សារៈ​ប្រយោជន៍​ខ្លាំង​មែនទែន​ ដោ​យ​​​យើង​ឃើញ​ថា​ពី​ព្រៃឈើ​ពី​ប្រយោជន៍​ឈើ​គឺ​វា​ជួយ​កាត់​បន្ថយ​នៃ​ការ​ប្រែ​អាកាសធាតុ​បាន​ច្រើន​ ជួយ​ទប់​ខ្យល់​ព្យុះ​ ជួយ​ការពារ​ទឹកជំនន់​មិន​ឱ្យ​មានការ​ទឹក​ជន់​ខ្លាំង​ធ្វើ​ឱ្យ​ប្រ​ឈម​មានការ​បាត់បង់​គ្រោះថ្នាក់​ដល់​ប្រជាជន​..»​។​

​ចំណែកឯ​គណៈកម្មាធិការ​តំរង់​ទិស​ខេត្តព្រះវិហារ​វិញ​ គឺ​អ្នកស្រី​ ភោគ​ ហុង​ បាន​លើក​ឡើង​ថា​ អ្នកស្រី​មានការ​ព្រួយ​បារ​ម្ម​ណ៍​យ៉ា​ង​​ខ្លាំង​ពី​ការ​បាត់បង់​ព្រៃ​ទ្ប​ង់​។​

​អ្នកស្រី​ ភោគ​ ហុង​ បាន​បន្ថែម​ថា​ បន្ទាប់​ពី​បានដឹង​ថាស​ម្តេច​ ហ៊ុន​ សែន​ ប្រកាស​ឱ្យ​ដាក់​ព្រៃ​ទ្ប​ង់​ជា​តំបន់​ការពារ​នោះ​ អ្នកស្រី​ស្នើ​​សុំ​ឱ្យ​រាជរដ្ឋាភិបាល​ត្រូវ​បញ្ចូល​ពួក​គាត់​ឱ្យ​មាន​តួនាទី​ការពារ​ព្រៃ​ទ្ប​ង់​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ផង​ដែរ​។​ ផ្ទុយ​ទៅ​វិញ​អ្នកស្រី​ថា​ បើ​រាជ​រដ្ឋាភិបាល​មិន​បញ្ចូល​ក្រុម​អ្នកស្រី​ឱ្យ​ចូលរួម​ការពារ​ជាមួយ​ភាគី​រដ្ឋាភិបាល​ទេ​​​នោះ​ អ្នកស្រី​ផ្ទាល់​និង​ក្រុម​សហគមន៍​ព្រៃ​ទ្ប​ង់​ទាំង​អស់​ នឹង​តវ៉ា​រហូត​ទាល់តែ​មាន​ដំណោះស្រាយ​។​

«​សហគមន៍​ព្រៃ​ទ្ប​ង់​ដែល​មាន​ស្រាប់​ ឱ្យ​គាត់​បញ្ចូល​ដើម្បី​ការពារ​រួម​គ្នា​ បើសិន​ថា​មិន​ធ្វើ​ដូច្នោះ​ទេ​ ពួក​ខ្ញុំ​ក៏​មិន​ឯ​ក​ភាព​ពួក​ខ្ញុំ​ក៏​នឹង​នៅ​តែ​ទាមទារ​ មានការ​រក​ដំណោះស្រាយ​ឱ្យ​បាន​យុត្តិធម៌​សម្រាប់​ការពារ​ព្រៃ​ទ្ប​ង់​ សម្រាប់​ផលប្រយោជន៍​ទាំងអស់​គ្នា​ »​។​

ឆ្លើយ​តប​នឹង​ការ​លើក​ទ្បើ​ង​ខាងលើ​នេះ​ អ្នកនាំពាក្យ​និង​ជានា​យក​ខុទ្ទកាល័យ​ក្រសួងបរិស្ថាន​ លោក​ សៅ​ សុភា​ព​  មិន​ទាន់​អាច​បញ្ជាក់​ពី​ការ​ស្នើ​សុំ​របស់​សហគមន៍​ព្រ​ទ្ប​ង់​នោះ​ទេ​ ប៉ុន្តែ​លោក​ថា​ នៅ​ចុង​ខែមេសា​នេះ​ ក្រ​សួង​បរិស្ថាន​នឹង​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ឱ្យ​ចូលរួម​ពិភាក្សា​គ្នា​ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ដំណើរការ​ការងារ​ទាំង​នោះ​ ប្រកបដោយ​ស​ប្រសិទ្ធភាព​។​

«​ពាក់ព័ន្ធ​នឹង​ព្រៃ​ទ្ប​ង់​ហ្នឹង​ ជា​ព្រៃ​មួយ​កន្លែង​ដែល​យើង​ក្នុង​ចំណោម​ព្រៃ​ទាំង​ប្រាំ​ ដែល​យើង​ទទួល​បាន​គោល​ការ​ណ៍​ពី​រាជរដ្ឋាភិ​បា​ល​ត្រូវ​ដាក់​បញ្ចូល​ជា​តំបន់​ការពារ​ ឬ​អភិរក្ស​ហើយ​យើង​កំពុង​រៀបចំ​ដំណើរការ​ហ្នឹង​ ហើយ​អ៊ី​ញ្ចឹ​ង​ទេ​គឺ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​រួម​ទាំង​អាច​​ថា​សហគមន៍​នៅ​មូលដ្ឋាន​ហ្នឹង​ តំណាង​របស់​គាត់​អាច​ត្រូវ​បាន​អ​ញ្ចើ​​ញ​ឱ្យ​ចូលរួម​នៅ​សិក្ខា​សលា​ដែល​យើង​ពិគ្រោះ​យោបល់​ដែ​ល​​យើង​គ្រោង​ធ្វើ​នៅ​ចុងខែ​នេះឯង​..»​។​

​ជុំវិញ​បញ្ហា​នេះ​ដែរ​ អ្នកនាំពាក្យ​ទី​ស្តី​គណរដ្ឋមន្ត្រី​ លោក​ ផៃ​ ស៊ី​ផា​ន​ ប្រាប់​វិទ្យុ​ស្ត្រី​ដែរ​ថា​ លោក​គាំទ្រ​ដែល​សហ​គ​​មន៍​ព្រៃ​ទ្ប​ង់​ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ចូល​ពួក​គេ​ឱ្យ​ចូលរួម​ការពារ​ព្រៃ​ឡង់​។​ លើស​ពី​នេះ​ទៀត​ លោក​ ផៃ​ ស៊ី​ផា​ន​ ប​ញ្ជា​ក់​ថា​ សកម្មជន​ព្រៃ​ទ្ប​ង់​ត្រូវធ្វើ​ទៅ​តាម​នីតិវិធី​ជា​មុន​សិន​។​ «​ការ​ស្នើ​សុំ​ហ្នឹង​ អាហ្នឹង​វា​ជា​កិច្ច​សហប្រតិ​បត្តិ​កា​រ​​ល្អ​រវាង​រាស្ត្រ​ និង​រដ្ឋ​ ខ្ញុំ​គាំទ្រ​ក៏​ប៉ុន្តែ​នីតិវិធី​គួរ​ស្នើ​ទៅ​អាជ្ញាធរ​អ្នក​ការពារ​ព្រៃឈើ​ ដូច​ជា​ក្រសួងបរិស្ថាន​ជាដើម​»៕

Share

Image
Image
Image