en     km
en     km

សហភាព​អ៊ឺ​រ៉ុ​ប​ចង់​ឃើញ​ពល​រក​ខ្មែរ​នៅ​ថៃ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​

Share

​ភ្នំពេញ​៖​ គណកម្មការ​សហភាព​អ៊ឺ​រ៉ុ​ប​មួយ​ក្រុម​ដែល​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ ចង់​ឃើញ​ពលករ​ចំណាកស្រុក​ខ្មែរ​ដែល​ធ្វើការ​នៅ​ក្រៅប្រទេស ​ជា​ពិសេសធ្វើការងារ​​នៅ​ប្រទេស​ថៃ​ មានឱកាស​បាន​មក​ចុះ​បោះ​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​​ ២០១៧​  -​២០​១៨​ ​។​ ការ​លើក​ឡើង​របស់​សហភាព​អ៊ឺ​រ៉ុ​ប​ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​មួយ​ និង​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ គ​.​ជ​.​ប​ ដែល​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី​ ០១​ មេ​សា​នេះ​។

Hong-Puthea-NEC
លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (  គ.ជ.ប )

បើ​តាម​អ្នកនាំពាក្យ​ គ​.​ជ​.​ប​ លោក​ ហង្ស​ ពុទ្ធា​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ពី​ជំនួប​ថា​ សហភាព​អ៊ឺ​រ៉ុ​ប​ បាន​លើក​ឡើង​បែប​នេះ​ នៅ​ចំពោះ​មុខ​ លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ ប្រធាន​ គ​.​ជ​.​ប​។​

​អ្នកនាំពាក្យ​រូប​នេះ​បានឱ្យ​ដឹង​ទៀត​ថា​ ស្ថាប័ន​បោះ​ឆ្នោត​ គ​.​ជ​.​ប​ មិន​មាន​លទ្ធភាព​នោះ​ទេ​ ប៉ុន្ដែ​ប្រសិនបើ​អង្គការ​ណា​ ឬ​ ក៏​គណបក្ស​ណាមួយ​ អាច​មាន​មធ្យោបាយ​ដឹក​ពលករ​ចំណាក​ ស្រុក​មក​បោះ​ឆ្នោត​ គឺ​ គ​.​ជ​.​ប​ និង​ពិនិត្យ​លទ្ធភាព​នោះ​ ជា​ទម្រង់​នៃ​ការ​ទិញ​សន្លឹក​ឆ្នោត​ គឺ​ដូច​ម្ដេច​?

​តាម​របាយការណ៍​មួយ​ចំនួន​ ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ មាន​ចំនួន​ពីរ​វាង​ ៥០​ម៉ឺន​ ទៅ​ ៦០​ម៉ឺន​នាក់​ ហើយ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​មាន​ជាង​ ៥​ម៉ឺន​នាក់​ និង​នៅ​កូរ៉េ​ខាងត្បូង​ មាន​ជាង​ ៣​ម៉ឺន​ប្រាំ​ពាន់​នាក់​។​

ចំពោះ​សិទ្ធិ​របស់​ពលករ​ចំណាកស្រុក​ ចូលរួម​ការ​បោះ​ឆ្នោត​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ ទាមទារ​ឱ្យ​មាន​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​ថៃ​ ឬ​ក៏​យ៉ាង​ហោច​ណាស់​ គួរ​ឱ្យ​មាននៅ​តាម​ព្រំដែន​កម្ពុជា​ ថៃ​ ដើម្បី​ងាយស្រួល​ឱ្យ​ពលករ​ទាំងនោះ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​៕

Share

Image
Image
Image