en     km
en     km

មន្ត្រី​សហភាព​អឺរ៉ុប​ ថា​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​តែ​មិន​ទាន់​ទទួល​បាន​សិទ្ធិ​ កាន់​កាប់​ដី​ធ្លី​ស្រប​ច្បាប់

Share

ត្រឡប់​ពី​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​គោលដៅ​ចំនួន​ពីរ​គឺ​ ខេត្តមណ្ឌលគិរី​ និង​ខេត្តរតនគិរី​ លោក​ George​ Edgar​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ព​ន្លឿ​ន​នីតិវិធី​ចុះបញ្ជី​ដីធ្លី​នៅ​កម្ពុជា​សម្រាប់​ជនជាតិ​ដើម​ភាគតិច​ ។​ ការ​ថ្លែង​របស់​ឯកអគ្គរដ្ឋទូត​ សហភាព​អឺរ៉ុប​ ធ្វើ​ឡើង​តាម​រយៈ​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ម្សិលមិញ​។​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោក​ បាន​សង្កេត​ឃើញ​ពី​បញ្ហា​ប្រឈម​ជា​ច្រើន​របស់​ជនជាតិ​ដើម​ភាគតិច​ដូច​ជា​ការ​បាត់បង់​ដីធ្លី​ ការ​បាត់បង់​ធនធាន​ព្រៃឈើ​ដែល​ជា​តំបន់​រស់នៅ​ដ៏​សំខាន់​របស់​ជនជាតិ​ដើម​ភាគតិច​ ។​

eu-text
លោក​ George​ Edgar​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុបប្រចាំនៅកម្ពុជា

​លោក​ George​ Edgar​ បញ្ជាក់​ថា​ដំណើរ​ទស​ន្ស​កិច្ច​របស់​លោក​ទៅ​កាន់​តំបន់​គោលដៅ​ ទាំង​ពីរ​នេះ​ កាលពី​ថ្ងៃ​ទី​០៤​ដល់​ថ្ងៃ​ទី​១០​ ខែមេសា​ គឺ​ ដើម្បី​អង្កេត​មើល​ថា​តើ​ការ​អនុវត្ត​គម្រោង​ចុះបញ្ជីរ​ដីធ្លី​របស់​ប្រជាជន​នៅ​ក្នុង​ខេត្ត​គោលដៅ​ទាំងនោះ​បាន​កំរិត​ណា​ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ៖​ ក្នុង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ សហភាព​អឺរ៉ុប​បាន​គាំទ្រ​ដល់​ការ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍ​ជាតិ​សំខាន់ៗ​របស់​ប្រទេស​កម្ពុជា​ ។​ សហភាព​អឺរ៉ុប​ បាន​សម្រេច​បែងចែក​ជំនួយ​ឥត​សំណង​របស់​ខ្លួន​ដែល​មាន​ទឹកប្រាក់​ចំនួន​៤១០​លាន​អឺ​រ៉ូ​ ក្រោម​កម្មវិធី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​ប្រទេស​កម្ពុជា​សម្រាប់​រយៈពេល​ចាប់ពី​ឆ្នាំ​២០១៤​ ដល់​២០២០​ ។​ មូលនិធិ​ទាំងនេះ​នឹង​ជួយ​រដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុង​ការ​ពង្រឹង​វិស័យ​កសិកម្ម​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ការ​ផ្ដល់​ការ​អប់រំ​កាន់តែ​មានគុណ​ភាព​ព្រមទាំង​អនុវត្ត​កំណែទម្រង់​អភិបាលកិច្ច​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ (PFM)​ វិមជ្ឈការ​ និង​កំណែទម្រង់​ការ​បោះ​ឆ្នោត​ ។​

ជុំវិញ​បញ្ហា​នេះ​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី​ នគរ​រូប​នី​យ​កម្ម​ លោក​ ជៀម​ សុផល​មក​រា​ បានឱ្យ​ដឹង​ ការ​ចុះបញ្ជី​ដីធ្លី​នេះ​ក្រសួង​កំពុង​មានដំណើរ​ទៅ​មុខ​តាម​និ​តិ​វិធី​ហើយ​ តែ​មិន​បាន​លឿន​នោះ​ទេ​ ដោយសារ​ជនជាតិ​ដើម​ភាគតិច​មួយ​ចំនួន​មិន​បាន​ប្រាប់​ពី​ទីតាំង​ដី​រស់នៅ​របស់​ពួក​គេ​ច្បាស់​ច្បាស់លាស​។​

​លោក​ ជៀម​ សុផល​មក​រា​ ៖«​គ្មាន​អ្វី​ក្រៅពី​ការ​សហការ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ ក៏​ដូច​ជា​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ ចឹ​ង​បើ​ពួក​គាត់​យល់​ដឹង​ ខ្ញុំ​លើក​ករណី​មួយ​ចំនួន​ពាក់​ព័ន​កត្តា​អត្ត​នោ​ម័ត​បុគ្គល​ គាត់​ចង្អុល​ដី​សូ​ម្បី​តែព្រៃ​ហ្នឹង​ថា​ជា​របស់​របស់​គាត់​ដែរ​»​ ។​​

​តែ​សម្រាប់​មន្ត្រី​សម្របសម្រួល​គម្រោង​កំណែទម្រង់​ដីធ្លី​នៃ​មជ្ឈមណ្ឌល​សិ​ទ្ឋ​មនុស្ស​កម្ពុជា​ លោក​ វណ្ណ​ សូ​ផាត​ យល់​ឃើញ​ថា​ ដីធ្លី​មួយ​ចំនួន​របស់​ជនជាតិ​ដើម​ភាគតិច​កំពុង​តែ​មាន​ជម្លោះ​ជា​ច្រើន​ជា​ដូច​ខាង​ក្រុមហ៊ុន​រំលោភ​ដីធ្លី​ពី​ជនជាតិ​ភា​គិច​ និង​ដី​សម្បទាន​សេដ្ឋកិច្ច​ជាដើម​ ។​ ​លោក​បន្ត​ថា​ ដីធ្លី​ពួក​គាត់​តិច​តួ​ណាស់​ដែល​ បាន​ទទួល​ការ​ចុះបញ្ជីរ​ ។​​

«​ ១១​សហ​គម​ន៏​ទេ​ដែល​បាន​វាស់វែង​ ច៊ឹ​ង​ដំណើរការ​ជា​បន្ត​ទៀត​ មួយ​ចំនួន​ទៀត​ដែល​ក្រសួង​ដែនដី​នគរ​រូប​នី​កម្ម​ ថា​នឹង​ចាប់ផ្តើម​នឹង​វាស់វែង​នៅ​ពេល​ឆាប់ៗ​នេះ​ ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន​យើង​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​…..​ មក​វាស់វែង​ហ្នឹង​ដំណើ​ត​ការ​ដល់​កម្រិត​ណា​ទេ​ ………​ហើយ​រដ្ឋាភិបាល​ក៏​មាន​គម្រោង​ក៏​ប៉ុន្តែ​ដូច​ខ្ញុំ​បាន​ជម្រាប​ចឹ​ង​ ថា​គម្រោង​ហ្នឹង​អត់​ដំណើរ​ មិន​ថា​អត់​ដំណើរការ​ទាល់តែ​ទេ​ គឺ​នៅ​យឺត​ដែរ​តែ​» ​។​

​ក្នុង​នាម​ជា​ដៃគូ​ដ៏​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា​លើ​ផ្នែក​ជំនួយ​អភិវឌ្ឍន៍​ សហភាព​អឺរ៉ុប​ បាន​បញ្ចេញ​ថវិកា​ជំនួយ​ឥត​សំណង​ជាង​៤០​លាន​អឺ​រ៉ូ​ ដើម្បី​គាំទ្រ​ ដល់​ការ​ អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥​ និង​គ្រោង​បញ្ចេញ​ប្រាក់​ចំ​នួ​ ៥៩​លាន​អឺ​រ៉ូ​ បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១៦៕


Share

Image
Image
Image