en     km
en     km

សហភាព​អឺរ៉ុប​ សម្រេច​ព្យួរ​ជំនួយ​ទៅ​ឲ្យ​ គ​.​ជ​.​ប​ ករណី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​

Share

​ភ្នំពេញ​ ៖​ លោក​ ច្ស​ច​ អេ​ដ​ហ្គា​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ បាន​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​កាន់​លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ ប្រធាន​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ​.​ជ​.​ប​ នៅ​ថ្ងៃ​ទី​១២​ ខែធ្នូ​ នេះ​ ដោយ​ជូនដំណឹង​ថា​ សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​ជំនួយ​ ទាំងឡាយ​ដែល​បាន​ផ្ដល់​ទៅ​ឲ្យ​ គ​.​ជ​.​ប​ កន្លង​មក​ ក្រោម​ហេតុផល​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​លិខិត​របស់​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ បាន​បញ្ជាក់​ថា​ ខ្លួន​មានការ​សោកស្ដាយ​ដោយសារ​តែ​គណបក្សប្រឆាំង​ដ៏​ធំ​ជាងគេ​នេះ​ត្រូវ​បាន​រំលាយ​។​ មិនតែប៉ុណ្ណោះ​បាន​ប៉ះពាល់​ថែម​ទៀត​ទៅ​លើ​ឆន្ទៈ​របស់​ប្រជាជន​ ដែល​គាំទ្រ​គណបក្ស​នេះ​ក្នុង​ការ​បោះ​ឆ្នោត​សភា​អាណត្ដិ​ទី​០៥​ កាលពី​ឆ្នាំ​២០១៣​ និង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ កាលពី​ខែមិថុនា​ ឆ្នាំ​២០១៧​ ដែល​ជា​ការ​បំពាន​ឆន្ទៈ​របស់​ប្រជាជន​។​

​សហភាព​អឺរ៉ុប​មាន​មោទនភាព​ ការ​ដែល​ខ្លួន​បាន​ផ្ដល់​ជំនួយ​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ឆ្នាំ​២០១៧​នេះ​ ដោយ​ជំនួយ​នោះ​ត្រូវ​បាន​ប្រើប្រាស់​សម​ហេតុ​ សម​ផល​ គឺ​ធ្វើ​តាម​ឆន្ទៈ​របស់​ប្រជាជន​ ព្រោះ​ការ​បោះ​ឆ្នោត​នៅ​ពេល​នោះ​ មាន​ភាព​សុ​ក្រិ​ត្យ​ យុត្ដិធម៌​ គួរ​ឲ្យ​សរសើរ​។​ តែ​ផ្ទុយ​ទៅ​វិញ​ ការ​បោះ​ឆ្នោត​សភា​ នា​ពេល​ខាង​មុខ​នេះ​ មិន​មាន​អ្វី​ដែល​អាច​ចាត់​ទុក​ថា​ ប្រកបដោយ​សេរី​ពហុបក្ស​ត្រឹមត្រូវ​ទៀត​ទេ​។​ ទោះ​យ៉ាងនេះ​ក្ដី​លោក​ សោម​ សូ​រី​ដា​ អគ្គលេខាធិការ​រង​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ និង​ជា​ប្រធាន​អង្គភាព​ប្រតិកម្ម​រហ័ស​ មាន​ប្រសាសន៍​ថា​ គ​.​ជ​.​ប​ បាន​ត្រៀមខ្លួន​រួច​ហើយ​ ដើម្បី​ធ្វើ​ការងារ​នេះ​ដោយ​ខ្លួនឯង​ ទោះបីជា​មាន​ជំនួយ​ ឬ​គ្មាន​ជំនួយ​ក៏​ដោយ​ ក៏​ គ​.​ជ​.​ប​ នៅ​តែ​ធ្វើ​សកម្មភាព​តាម​ច្បាប់​កំណត់​។​

​លោក​ សោម​ សូ​រី​ដា​៖«អ​ញ្ចឹ​ង​ថ្វី​ត្បិត​តែ​មានការ​ប្រកាស​ព្យូួរ​ជំនួយ​មក​កាន់​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ក៏​ពិតមែន​ ក៏​ដំណើរការ​របស់​ គ​.​ជ​.​ប​ នៅ​តែ​បន្ដ​ទៅ​តាម​ប្រិ​តិ​ទិន្ន​ការងារ​របស់​ខ្លួន​ ហើយ​ពិសេស​ទៅ​តាម​គោលការណ៍​កំណត់​នៅ​ក្នុង​ច្បាប់​ ដែល​មិន​ពន្យា​ការ​បោះ​ឆ្នោត​ណាមួយ​នោះ​ទេ​បាទ​»​។​

​លិខិត​របស់​លោក​ ច្ស​ច​ អេ​ដ​ហ្គា​ ក្រៅពី​ផ្ញើ​ទៅ​កាន់​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហើយ​ ក៏​បាន​បញ្ជូន​ទៅ​កាន់​សម្ដេច​ ស​ ខេ​ង​ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ លោក​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ដ្រី​ក្រសួងការបរទេស​ និង​លោក​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។​

​សូម​ជម្រាប​ថា​ កាលពីដើម​ខែធ្នូ​ សហរដ្ឋអាមេរិក​ បាន​ប្រកាស​ព្យួរ​ជំនួយ​របស់​ខ្លួន​ដែល​ឲ្យ​ទៅ​ គ​.​ជ​.​ប​ ផង​ដែរ​ ដោយ​ជំនួយ​របស់​សហរដ្ឋអាមេរិក​មាន​ប្រមាណ​ជាង​ ២​លាន​ដុល្លារ​ រីឯ​ជំនួយ​របស់​សហភាព​អឺរ៉ុប​ មាន​ប្រមាណ​ជាង​ ១០​លាន​ដុល្លារ​។​ ចំណែកឯ​ប្រទេស​ជប៉ុន​ នៅ​ពេល​នេះ​មិន​ទាន់​បាន​ប្រកាស​ខ្លួន​ ថា​ ឆ្លើយ​តប​យ៉ាង​យ៉ាងណា​ចំពោះ​ស្ថាន​ការ​នយោបាយ​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ​ ខណៈ​ប្រទេស​នេះ​ក៏​បាន​ជួយ​កម្ពុជា​ លើ​ការ​បោះ​ឆ្នោត​ផង​ដែរ​។​ កន្លង​មក​តំណាង​របស់​ជប៉ុន​ បាន​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ការ​ធ្លាក់​ចុះ​ សេរីភាព​នយោបាយ​នៅ​កម្ពុជា​។​

​យ៉ាងណា​ក៏​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​ ហ៊ុន​ សែន​ តែងតែ​អះអាង​ថា​ ទោះបី​ការ​បោះ​ឆ្នោត​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្ដី​ គឺ​ការ​បោះ​ឆ្នោត​ឆ្នាំ​ក្រោយ​នេះ​ មាន​គណបក្ស​ជា​ច្រើន​ទៀត​ចូលរួម​ ដែល​សម្ដេច​ថា​ នេះ​ហើយ​ជា​ពហុបក្ស​៕

Share

Image
Image
Image