en     km
en     km

សហភាព​អឺរ៉ុប​បដិសេធ​កិច្ច​ពិភាក្សា​ជាមួយ​អង់គ្លេស​ករណី​សមាជិកភាព​របស់​អង់គ្លេស​

Share

​ភ្នំពេញ៖ សហភាព​អឺរ៉ុប​នឹង​មិន​ធ្វើការ​ចរចា​ផ្លូវការ​មួយ​ជាមួយ​ប្រទេស​អង់គ្លេស​ភា្ល​មៗ​ទេ​នៅ​ពេល​នេះ​ គឺ​ដោយសារ​តែ​មាត្រា​ ៥០​ចែង​ថា​ត្រូវ​រង់ចាំ​ការ​ស្នើ​សុំ​ពី​ប្រទេស​យ៉ាងតិច​ចំនួន​ ៣​ គឺ​អា​ល្លឺ​ម៉​ង់​ បារាំង​ និង​អ៊ី​តា​លី​ជា​មុន​សិន​។ ​នេះ​បើ​យោង​តាម​លោកស្រី​អធិការបតី​អា​ឡឺ​ម៉​ង់​ Angela​ Merkel​។​

UK-garmany-28-06-16-thum
​លោកស្រី​អធិការបតី​អា​ឡឺ​ម៉​ង់​ Angela​ Merkel​។

​លោកស្រី​អធិការបតី​អា​ឡឺ​ម៉​ង់​ Merkel​ បាន​និយាយ​ក្នុង​សន្និសីទកាសែត​មួយ​ថា​«​យើង​គោរព​តាម​តាម​កិច្ចព្រមព្រៀង​មាត្រា​ 50​ នៃ​សន្ធិសញ្ញា​អឺរ៉ុប​ដែល​បាន​ចែង​ច្បាស់លាស់​នេះ​ ហើយ​រដ្ឋ​សមាជិក​ដែល​មាន​បំណង​ចាក​ចេញពី​សហភាព​អឺរ៉ុប​គឺ​ត្រូវ​ជូនដំណឹង​ទៅ​ក្រុមប្រឹក្សា​អឺរ៉ុប​»​។​

លោកស្រី​អធិការបតី​អា​ល្លឺ​ម៉​ង់​ Angela​ Merkel​ បាន​រៀបចំ​កិច្ច​ពិភាក្សា​មួយ​លើ​បញ្ហា​ប្រទេស​អង់គ្លេស​ ជា​ មួយ​ប្រធានាធិបតី​បារាំង​លោក​ Francois​ Hollande​ និង​នាយក​រដ្ឋមន្ត្រី​អ៊ី​តា​លី​ Matteo​ Renzi​ នៅ​ទីក្រុង​ប៊ែ​ក​ឡាំង​។​

ក្នុង​កិច្ច​ពិភាក្សា​នេះ​ ពួក​មេដឹកនាំ​ទាំងនោះ​បាន​អំពាវនាវ​ឱ្យ​មានការ​លើកទឹកចិត្ត​ជា​ថ្មី​ដើម្បី​ពង្រឹង​សហភាព​អឺរ៉ុប​ឡើង​វិញ​។​
​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្ដា​ហ៍​មុន​ពលរដ្ឋ​អង់គ្លេស​បាន​បោះ​ឆ្នោត​ប្រជាមតិ​ជា​ប្រវត្តិសាស្ត្រ​មួយ​ ដោយ​ពេញចិត្ត​ចាក​ចេញពី​សហភាព​អឺរ៉ុប​ ដែល​ការ​បោះ​ឆ្នោត​នេះ​សំឡេង​ឈ្នះ​គឺ​ 52%​ទល់​និង​48%​ ដែល​បញ្ជាក់​ថា​អង់គ្លេស​អាច​ដើរ​ចេញពី​សមាជិក​សហភាព​អឺរ៉ុប​នេះ​បាន​។​

អង់គ្លេស​,​ អា​ល្លឺ​ម៉​ង់​,​ បារាំង​ និង​អ៊ី​តា​លី​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​ក្នុង​សហភាព​អឺរ៉ុប​។​

ទីភ្នាក់ងារ​ផ្តល់​ចំណាត់ថ្នាក់​របស់​ S​ &​ P​ បាន​ទម្លាក់​ចំណាត់ថ្នាក់​ឥណទាន​របស់​អង់គ្លេស​ និង​បាន​ព្រមាន​ពី​លទ្ធផល​នៃ​ការ​ធ្វើ​ប្រជាមតិ​ចាក​ចេញពី​ EU​នេះ​ថា​ អាច​នាំ​ឱ្យ​មានការ​ធ្លាក់​ចុះ​ផ្នែក​សេដ្ឋកិច្ច​អង់គ្លេស​ រួម​ទាំង​វិស័យ​សេវាកម្ម​ និង​ហិរញ្ញវត្ថុ​ផង​ដែរ​ ។​

មេដឹកនាំ​ទាំង​ ៣​រូប​នោះ​បាន​សម្តែង​នូវ​ការ​សោកស្តាយ​ ចំពោះ​ចក្រភព​អង់គ្លេស​ដែល​បាន​បោះ​ឆ្នោត​ចាក​ចេញពី​សហភាព​អឺរ៉ុប​។​ លោកស្រី​ Merkel​ បាន​ហៅ​ការ​សម្រេចចិត្ត​នេះ​ថា​ជា​ការ​សម្រេចចិត្ត​ដ៏​ឈឺចាប់​ និង​គួរ​ឱ្យ​សោកស្តាយ​ជាទី​បំផុត​។

លោក​ប្រធានាធិបតី​ហូ​ឡង់​ និង​នាយក​រដ្ឋមន្ត្រី​ Renzi​ បាន​បញ្ជាក់​ពី​តម្រូវការ​ដើម្បី​ដំណើរការ​ការ​ចាកចេញ​របស់​អង់គ្លេស​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ និង​បាន​ផ្តោត​លើ​បញ្ហា​កំពុង​ប្រឈម​ដែល​នៅ​សេសសល់​ដូច​ជា​រដ្ឋ​ជា​សមាជិក​ 27​ និង​ការ​ពង្រឹង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម​ព្រំដែន​។​ លោក​ហូ​ឡង់​និយាយ​ថា​ ៖«​ការ​ទទួលខុសត្រូវ​របស់​យើង​គឺ​មិន​ឱ្យ​បាត់បង់​ពេលវេលា​នៅ​ក្នុង​ការ​ដោះស្រាយ​ជាមួយនឹង​បញ្ហា​នៃ​ការ​ចាកចេញ​របស់​អង់គ្លេស​និង​បញ្ហា​ថ្មី​សម្រាប់​សមាជិក​ 27​ ប្រទេស​នេះ​ ដែល​មិន​មាន​អ្វី​អាក្រក់​ជាង​ភាព​មិន​ច្បាស់លាស់​នោះ​ទេ​»​។​

ចំណែក​នាយក​រដ្ឋមន្ត្រី​អ៊ី​តា​លី​និយាយ​ថា​ ៖«​យ៉ាងណា​ក៏​ដោយ​ យើង​មានការ​សោកស្តាយ​ ប៉ុន្តែ​វា​ជា​ពេលវេលា​ត្រឹមត្រូវ​ដើម្បី​សរសេរ​ទំព័រ​ថ្មី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​អឺរ៉ុប​ដែល​យើង​កំពុង​បង្រួបបង្រួម​ផង​ដែរ​»​។​

​ប្រភពៈBBC

Share

Image
Image
Image