en     km
en     km

សហភាពអឺរ៉ុបបង្ហាញចំណាប់អារម្មណ៍ខ្ពស់លើកិច្ចការបោះឆ្នោតឃុំសង្កាត់(មានសំឡេង)

Share

ភ្នំពេញ ៖ អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចំានៅកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ចំពោះដំណើរការបោះ ឆ្នោតក្រុម ប្រឹក្សាឃុំសង្កាត់ ក្រោយពីជួបជាមួយតំណាងគណៈបក្សសង្រ្គោះជាតិ និងអង្គការក្រៅរដ្ឋាភិបាលកាលពីសប្តាហ៍មុន។

ប្រជាពលរដ្ឋជាច្រើនបាននាំគ្នា ទៅចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធថ្មី ដែលគេហៅថា តាមប្រព័ន្ធកុំព្យូទ័រ ក្រោមជំនួយឧបត្ថមបច្ចេកទេស ពីសហភាពអឺរ៉ុប និង ប្រទេសជប៉ុន។
ប្រជាពលរដ្ឋជាច្រើនបាននាំគ្នា ទៅចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធថ្មី ដែលគេហៅថា តាមប្រព័ន្ធកុំព្យូទ័រ ក្រោមជំនួយឧបត្ថមបច្ចេកទេស ពីសហភាពអឺរ៉ុប និង ប្រទេសជប៉ុន។

អគ្គរដ្ឋទូតសហភាពអឺរ៉ុប បានជួបតំណាងអង្គការសង្គមស៊ីវិល និងគណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់កាលពីសប្តាហ៍មុន ដើម្បីពិភាក្សា និងស្វែងយល់ពីស្ថានភាពនយោបាយនិងដំណើរការឆ្ពោះទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់។

អគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក George Edgar បានឆ្លើយតបតាមរយៈសារអេឡិចត្រូនិច ឬ អ៊ីម៉ែលរបស់វិទ្យុស្រ្តីថា សភា សហភាពអឺរ៉ុបបានជួបជាមួយអង្គការក្រៅរដ្ឋាភិបាល គឺដើម្បីស្វែងយល់អំពីស្ថានភាពនយោបាយមុនការបោះឆ្នោត។

លោកអគ្គរដ្ឋទូតរូបនេះ បញ្ជាក់ថា សហភាពអឺរ៉ុប បានផ្តល់ជំនួយប្រមាណ ១០ លានអឺរ៉ូ ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅថា គជប ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មី។ ។លោកបន្ថែមថា ក្នុងចំណោមជំនួយថវិកានោះ សហភាពអឺរ៉ុបបានផ្តល់ទៅឲ្យអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលធ្វើកិច្ចការបោះឆ្នោត។

លោកស្រី មួរ សុខហួរ អ្នកតំណាងគណបក្សសង្រ្គោះជាតិ បានជួបជាមួយតំណាងសហភាពអឺរ៉ុប កាលពីថ្ងៃទី ២៩ មេសា បានបញ្ជាក់ថា គណបក្សសង្រ្គោះជាតិស្នើឲ្យសហភាពអឺរ៉ុបតាមដានអំពីស្ថានភាពនយោបាយមុនការបោះឆ្នោត ដើម្បីធានាដល់ដំណើរការឃោសនាបោះឆ្នោត និងអ្នកចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋដោយគ្មានការគំរាមកំហែង។

លោកស្រី មួរ សុខហួរ បានបញ្ជាក់ថា សហភាពអឺរ៉ុបបានដាក់អ្នកបច្ចេកទេសចំនួន ៣រូបនៅស្ថានប័នគជប។ លោកស្រីមានជំនឿថា សហភាពនឹងតាមឃ្លំាមើលដំណើរការឆ្ពោះទៅរកការបោះឆ្នោតយ៉ាងយកចិត្តទុកដាក់បំផុត។

លោកស្រី មួរ សុខហួរ បានសម្តែងការព្រួយបារម្ភអំពីការប្រើប្រាស់ប្រព័ន្ធតុលាការគំរាមកំហែងបេក្ខភាពឈរឈ្មោះមេឃុំរបស់គណបក្សប្រឆំាង ជាបន្តបន្ទាប់មុនការបោះឆ្នោត។

កាលពីសប្ដាហ៍កន្លងទៅនេះ មន្ត្រីទូត ជប៉ុន និង អូស្ត្រាលី បានជួបជាមួយមេដឹកនាំសង្គមស៊ីវិលមួយចំនួន ដែលធ្វើការងារបោះឆ្នោតក្នុងជំនួបនោះមេដឹកនាំសង្គមស៊ីវិល បានប្រាប់អំពីស្ថានការណ៍នយោបាយមុនការបោះឆ្នោត ។

លោក មឿន តុលា សមាជិកបន្ទុកស្ថានការណ៍ស្ដីពីការបោះឆ្នោតបានប្រាប់វិទ្យុស្ត្រីថា ក្នុងជំនួបនោះអ្នកការទូតចង់ឃើញ ការបោះឆ្នោតមានភាពសេរី និង យុត្តិធម៌ស្របពេលសង្គមបារម្ភអំពីការជូបរឿងអវិជ្ជមានមួយចំនួន នៅមុននិងនៅថ្ងៃបោះ ឆ្នោត។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នឹងធ្វើឡើងនៅថ្ងៃទី ៤ ខែមិថុនា។ មានគណបក្សចំនួន ១២ ចូលរួមប្រកួត ប្រជែងក្នុងការបោះឆ្នោតនេះ។ប៉ុន្តែការបោះឆ្នោតលើកនេះ មានភាពចម្លែក បន្តិច ដោយសារតែ សកម្មជននយោបាយ និង មន្ត្រីការពារសិទិ្ធមនុស្សជាច្រើននាក់ កំពុងជាប់ឃុំដែរ៕

Share

Image
Image
Image