en     km
en     km

សហភាពអឺរ៉ុបបង្កកទ្រព្យសម្បត្តិមន្រ្ដីវេណេហ្ស៊ូអេឡា ១១រូប ករណីរំលោភសិទ្ធិមនុស្ស

Share

ក្រុមប្រឹក្សាគណៈកម្មាធិការសហភាពអឺរ៉ុបនៅថ្ងៃអង្គារ៍ ទី ២៦មិថុនានេះ បានសម្រេចដាក់ចូលជាផ្លូវការនៃការដាក់ទណ្ឌកម្មនិងបង្កកទ្រព្យសម្បត្តិលើមន្រ្ដីជាន់ខ្ពស់របស់ប្រធានាធិប​តីនៃប្រទេសវេណេហ្ស៊ូអេឡាចំនួន ១១រូប។

តាមការចុះផ្សាយរបស់សារព័ត៌មាន AP ក្រៅពីការបង្កកទ្រព្យសម្បត្តិទាំងនោះ សហភាពអឺរ៉ុបបានសម្រេចហាមមន្រ្ដីទាំងនោះចូលមកទឹកដីអឺរ៉ុបទៀតផង ហើយព្រមានថានឹងចាប់ខ្លួន។

ការដាក់ទណ្ឌកម្មលើមន្រ្ដីរបស់ប្រធានាធិបតីនីកូឡាស់ម៉ាឌូរ៉ូនៅពេលនេះ គឺជាការឆ្លើយតបការដែលសហភាពអឺរ៉ុបមិនទទួលស្គាល់លទ្ធផលបោះឆ្នោតប្រធានាធិប​តីកាលពីថ្ងៃទី ២០ឧសភា ដែលធ្វើឡើងមិនឆ្លើយតបនិងគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ព្រោះតែអវត្តមានបេក្ខជនរបស់គណបក្សប្រឆាំង។

តាមប្រភពដដែល អនុប្រធានាធិបតីដែលជាស្រ្ដីរបស់ប្រទេសនោះត្រូវបានសហភាពអឺរ៉ុបប្រកាសថា មាន​ទ្រព្យសម្បត្តិជាច្រើននៅអឺរ៉ុបដែលត្រូវស្រាវជ្រាវដើម្បីបង្កក។

សហភាពអឺរ៉ុបបានចាត់វិធានការដូចនេះ បន្ទាប់ពីអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រទេសវេណេហ្ស៊ូអេឡា ២៣ ក្រុមហ៊ុន ដោយសុទ្ធតែបង្កកទ្រព្យសម្បត្តិទាំងអស់។ ប៉ុន្ដែ ៣ក្រុមហ៊ុនក្នុងចំណោមនោះត្រូវបានរឹបអូសទ្រព្យសម្បត្តិដោយសារតែក្រសួងរតនាគាររបស់អាមេរិក រកឃើញថា ពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀន។

សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ប្រទេសសម័ន្ធភាពនៃអាមេរិកឡាទីនបានសម្រេចកាត់បន្ថយទំនាក់ទំនងការទូតជាមួយប្រទេសវេណេហ្ស៊ូអេឡាក្រោមការដឹកនាំរបស់ប្រធានាធិបតីនីកូឡាស់ម៉ាឌូរ៉ូ៕

Share

Image
Image
Image