en     km
en     km

សហភាពអឺរ៉ុបចង់ឃើញកម្ពុជាជួយពង្រឹងការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង

Share

សហភាពអឺរ៉ុបដែលជា សហគមន៍មួយមាន សមាជិក២៧ប្រទេស បាន បង្ហាញក្ដីសង្ឃឹមថា ប្រទេសជាសមាជិកអាស៊ាន ក្នុងនោះមានកម្ពុជាផងដែរ ត្រូវជួយពង្រឹងការអនុវត្តសេចក្ដីសម្រេច របស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ ដែលដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើកូរ៉េខាងជើង ។

តាមកាសែតថៃបាងកក ប៉ុស្តិ៍ ការដែលសហភាពអឺរ៉ុបបានដាស់តឿនដូចនេះ ធ្វើឡើងបន្ទាប់ពី មើលឃើញ ប្រទេសថៃដែលស្ថិតនៅការដឹកនាំរបស់ពួកយោធា ហាក់មិនជួយពង្រឹងការដាក់ទណ្ឌកម្ម លើ ប្រទេសកូរ៉េខាងជើងនោះទេ។

តាមប្រភពនេះ សហភាពបាននិយាយថា ស្ថានទូតរបស់ខ្លួន បានណែនាំមួយចំនួនហើយ ប្រាប់ទៅប្រទេស កម្ពុជា វៀតណាម និងម៉ាឡេស៊ី ឱ្យ ជួយពង្រឹងច្បាប់អន្តរជាតិ ករណីកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

ទាក់ទិននឹង​ករណី កូរ៉េខាងជើងនេះ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោកផៃស៊ីផាន បានប្រាប់វិទ្យុស្ត្រីថា ជាការពិតករណីនេះ គឺជាករណីកិច្ចសាកល ដែលកម្ពុជាត្រូវចូលរួមអនុវត្តដោយមិនចាំបាច់សហភាពអឺរ៉ុបដាស់តឿនទេ។

លោក ផៃ ស៊ីផាន ៖ គឺកម្ពុជាបានធ្វើការឆ្លើយតបនឹងសហភាពអ៊ឺរ៉ុប ក្នុងការដាក់ទណ្ឌកម្មលើប្រទេសកូរ៉ខាងជើង ដោយបិទពាណិជ្ជកម្ម បិទធនាគារ សេដ្ឋកិច្ចណាមួយដែលកម្ពុជាទាក់ទងនិងកូរ៉េខាងជើង»។

តែយ៉ាងណាក៏ដោយ កាលពីថ្មីៗនេះ គយសមុទ្រនៃប្រទេសអេហ្ស៊ីបនិង កងសន្តិសុខសមុទ្រអាមេរិកបានរឹបអូសនាវាមួយគ្រឿងរបស់កូរ៉េខាងជើងដែលដោតទង់ជាតិកម្ពុជាដោយរកឃើញមានអាវុធរ៉ូក្កែតចំនួនបីម៉ឺនដើម ហើយគិតប្រាក់២៥លានដុល្លារអាមេរិក។

តែកម្ពុជាបានបដិសេធថាមិនបានឱ្យកូរ៉េខាងជើង ប្រើប្រាស់ទង់ជាតិកម្ពុជា ដោតលើនាវានោះទេ ។

ករណីប្រទេសកូរ៉េខាងជើងដែលទទួលរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយសារប្រទេសកុម្មុយនិស្តមួយនេះ បំភាយអាវុធនុយក្លេអ៊ែរ ដែលពិភពលោកហាមប្រាណ ដោយបានធ្វើការបាញ់សាកល្បងជាច្រើនដងមកហើយ ៕

 

Share

Image
Image
Image