en     km
en     km

សហជីព​​៖​ប្រាក់ខែ​គោល​១៧០​ដុល្លារ​នាំ​ឱ្យ​កម្មករ​កម្មការិនី​មាន​ជីវភាព​កាន់តែ​ប្រសើរ​

Share

ភ្នំពេញ​៖​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា​(NTUC)​អះអាង​ថា​ ប្រាក់ខែ​គោល​១៧០​ដុល្លារ​ក្នុង​គោលនយោបាយ​ថ្មី​របស់​រាជរដ្ឋាភិបាល​ បាន​ជួយ​បង្កើន​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​កម្មករ​កម្មការិនី​បាន​មួយ​កម្រិត​ តែ​បើក​បូក​នឹង​ប្រាក់​លើកទឹកចិត្ត​ផ្សេងៗ​ទៀត​គឺ​ រឹតតែ​ធ្វើ​ឱ្យ​ជីវភាព​របស់​ពួក​គាត់​កាន់តែ​រឹង​មាំ​និង​ប្រសើរ​ឡើង​។​
​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា​បាន​បញ្ជាក់​ដូចនេះ​ តាម​រយៈ​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់​ខ្លួន​ ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ដែល​វិទ្យុ​ស្ត្រី​ទទួល​បាន​កាលពី​ថ្ងៃ​ទី​២២​កុម្ភៈ​។​


​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​សម្ព័ន្ធ​សហជីព​នេះ​ រក​ឃើញ​ថា​ប្រាក់ខែ​គោល​ បូក​នឹង​ប្រាក់​រង្វាន់​ ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ​ ប្រាក់​អតីតភាព​ការងារ​ ប្រាក់​ថែម​ម៉ោង​និង​ប្រាក់​លើកទឹកចិត្ត​ផ្សេង​ទៀត​ ធ្វើ​ឲ្យ​ការ​រក​ប្រាក់​បាន​ក្នុង​មួយ​ខែ​របស់​កម្មករ​កម្មការិនី​ កើនឡើង​ពី​ចន្លោះ​ ២៣៨​ ដុល្លារ​ទី​២៦០​ដុល្លារ​ ។​

​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​សម្ព័ន្ធ​សហជីព​នេះ​ បង្ហាញ​ទៀត​ថា​ បើ​កម្មករ​-​ក​ម្មា​រិ​នី​ដេរ​គិត​បុ​ង​ជា​មធ្យម​ទទួល​ប្រាក់​ឈ្នួល​ចន្លោះ​ពី​២៨០​ដុល្លារ​ដល់​៤៨០​ដុល្លារ​ដោយ​បូក​និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ទៀត​។​ជាមួយ​គ្នា​នេះ​កម្មករ​-​ក​ម្មា​រិ​នី​ធ្វើ​ការងារ​សាកល្បង​ឬ​ទើបនឹង​ពេញ​សិទ្ធិ​គ្មាន​អតីតភាព​ការងារ​ដោយ​ទទួល​ប្រាក់​ឈ្នួល​ទាប់​បំផុត​ ចន្លោះ​១៨២​ដុល្លារ​ដល់​២១០​ដុល្លារ​ក្នុង​មួយ​ខែ​។​

​លោក​ រ៉ា​ ជា​កម្មករ​រោងចក្រ​កាត់ដេរ​នៅ​ខេត្តកំពង់ស្ពឺ​មាន​ប្រសាសន៍​ថា​លោក​ពិតជា​រីករាយ​ចំពោះ​ប្រាក់ខែ​គោល​១៧០​ដុល្លារ​នៃ​នយោបាយ​ថ្មី​នេះ​ដែល​លោក​អះអាង​ថា​បាន​ជួយ​ជីវភាព​គ្រួសារ​លោក​កាន់តែ​ប្រសើរ​ជាង​មុន​។​

លោក​ រ៉ា​៖«ដូចថាវាគ្រាន់បើជាងមុនបងហើយយើងបើកមកវាបានក្រែលដែរ ប្រាក់ខែឡើងអញ្ចឹងគេគុណម៉ោងថែមដែរយើងចំណាយផ្ទះជួល។ផ្ទះជួលវានៅថេរអញ្ចឹងអាលុយដែលបន្លែមអោយវានៅសល់។បើបានឡើងច្រើនជាងនិងក៏ល្អ។»

ដូចគ្នានេះដែរ លោក​ ហេង​ សួរ​ អ្នកនាំពាក្យ​ក្រសួង​ការងារ​និង​បណ្តុះ​វិជ្ជាជីវៈ​បាន​ផ្តល់​បទ​សម្ភាស​ឱ្យ​វិទ្យុ​ស្ត្រី​ថា​កម្មករ​-​កម្ម​រិ​នី​បាន​បង្ហាញ​អារម្មណ៍​ស​ប្យា​យ​រីករាយ​ចំពោះ​ប្រាក់ខែ​គោល​ថ្មី​១៧០​ដុល្លារ​។​

លោក​ ហេង​ សួរ បន្ថែម​ថា​ ការ​រីករាយ​របស់​ពួក​គាត់​ គឺ​ស្រប​ពេល​រាជរដ្ឋាភិបាល​ចេញ​គោលនយោបាយ​បញ្ចុះតម្លៃ​អគ្គី​ស​នី​ ទឹក​ បន្ទប់​ជួល​ដែល​ជា​ការ​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​របស់​កម្មករ​រោងចក្រ​ហើយ​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។​

លោក​ ហេង​ សួរ៖«កំណើនប្រាក់ឈ្នួលពិតប្រាកដរបស់បងប្អូនកម្មករនិយោជិតក្នុងផ្នែកវិស័យកាត់ដេរគឺមានប្រមាណជា១៤ភាគរយក្នុងខណៈពេលដែលតម្លៃទំនិញឬយើងហៅអតិផលរណាក្នុងឆ្នំា២០១៨បើតាមការព្យាករណ៍ស្ថិតនៅក្នុងរង្វង់៣ភាគរយចំពោះយើងមានកម្លំាងទិញប្រាក់បៀវត្សបងប្អូនដឺលទទួលបាននឹងធ្វើឲ្យបងប្អូនមានលទ្ធិភាពទិញនូវសម្ភារៈម្ហូបអាហារ របស់របរចំបាច់សម្រាប់បំពេញតម្រូវការប្រចំាថ្ងៃរបស់បងប្អូន។»

​យ៉ាងនេះ​ក្ដី​ អ្នកស្រី​ ម៉ៅ​ ជា​កម្មការិនី​ម្នាក់​ដែរ​បែរជា​ត្អូញត្អែរ​ថា​គ្រួសារ​អ្នកស្រី​មិន​ទាន់​ល្អ​ប្រសើរ​បើ​ទោះជា​ប្រាក់ខែ​គោល​ខ្ពស់​ជាង​មុន​ដែល​អ្នកស្រី​ថា​មិន​សម​ស្រប​ទៅ​នឹង​ទំនិញ​ត្រី​ សាច់​នៅ​លើ​ទីផ្សារ​។​ ម្យ៉ាង​ក្នុង​រោងចក្រ​របស់​អ្នកស្រី​មិនសូវ​មានការ​ងារ​ថែម​ម៉ោង​ដូច​រោងចក្រ​ដ​ទែ​ទៀត​នោះ​ទេ​។​

អ្នកស្រី​ ម៉ៅ៖«ទំនិញទីផ្សារាឡើងហើយមួយទៀតនៅពេលខ្ញុំធ្វើការនៅក្នុងរោងចក្រតម្លៃឡូខ្ញុំអត់ឡើងទេបង។ចំនួនកម្មករឬកន្លែងធ្វើការរបស់ខ្ញុំភាគច្រើនត្រូវបានគេកាត់បន្ថយ។កម្លំាងថាមពលយើងប្រើច្រើនជាងមុនហើយការហូបចុកយើងកើនឡើង ឈឺច្រើន។ពួកខ្ញុំមិនមានបសសពេលយើងទៅទេព្យ យើងឃើញថាយើងមានប័ណ្ណបបសហើយប៉ុន្តែការចង់ចិត្តទុកដាក់មកលើពួកយើងជាកម្មករនៅមានកម្រិត។»

​ឆ្លើយ​តប​ចំពោះ​ការ​ត្អូញត្អែ​របស់​ស្ត្រី​កម្មករ​រូប​នេះ​ លោក​ ហេង​ សួរ​ អ្នកនាំពាក្យ​ក្រសួង​ការងារ​មាន​ប្រសាសន៍​ថា​ទោះបីជា​នៅ​តាម​បណ្តា​រោងចក្រ​មិនសូវ​សំបូរ​ការងារ​ថែម​ម៉ោង​មែន​តែ​កម្មក​ រ​កម្មការិនី​ទទួល​បាន​សុខា​មា​ល​ភាព​សង្គម​ដែល​ជា​គោលនយោបាយ​ថ្មី​របស់​រាជរដ្ឋាភិបាល​។​

លោក​ ហេង​ សួរ​៖«ជារួមនងប្អុនអាចមើលមិនឃើញលុយមិនកើនដោយសារតែការថែមម៉ោងនេះវាមិនសំបូរដូចមុនតែអ្វីបងប្អូនទទួលបានសុខភាពគឺមានលក្ខណៈល្អប្រសើរជាងមុនជាមួយពេលវេលាធ្វើការងារតិចជាងមុនតែបានប្រាក់បៀវត្សច្រើនជាងមុនតិច។»

​អ្នកនាំពាក្យ​ រូប​នេះ​អះអាង​ថា​ដើម្បី​បង្កើន​ជីវភាព​កម្មករ​រោងចក្រ​ក្នុង​វិស័យ​កាត់ដេរ​សំលៀក​បំពាក់​និង​ស្បែកជើង​ រាជរដ្ឋាភិបាល​បាន​ខិតខំ​ជំរុញ​និង​បន្ត​ឲ្យ​មានការ​អភិវឌ្ឍ​រោងចក្រ​ទៅ​ក្បែរ​ផ្ទះ​ប្រជាពលរដ្ឋ​បន្ថែម​ទៀត​។​

​រាជរដ្ឋាភិបាល​ដាក់​ចេញ​គោលនយោបាយ​ថ្មី​ចាប់ពី​ឆ្នាំ​២០១៨​នេះ​ ដោយ​ផ្ដល់​ឱ្យ​កម្មការិនី​សម្រាលកូន​បាន​មួយ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ ៤០​ម៉ឺន​រៀល​ កូនភ្លោះ​ពីរ​ទទួល​បាន​ ៨០​ម៉ឺន​រៀល​ និង​កូនភ្លោះ​៣​ ទទួល​បាន​ ១​លាន​២​សែន​រៀល​។​

​តាម​របាយការណ៍​របស់​ក្រសួង​ការងារ​ គឺ​គិត​ចាប់​ខែមករា​ រហូត​ដល់​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ កម្មការិនី​សម្រាល​កូនជាង​៧​ពាន់​នាក់​។​ ​តាម​គោលនយោបាយ​ថ្មី​នេះ​ រាជរដ្ឋាភិបាល​ ក៏​បាន​អនុញ្ញាត​ឲ្យ​កម្មករ​ កម្មការិនី​ ទាំង​ក្នុង​និង​ក្រៅ​ប្រព័ន្ធ​ ចាប់ពី​ឆ្នាំ​២០១៨​នេះ​តទៅ​ អាច​ស្វែងរក​សេវា​ព្យាបាល​សុខភាព​នៅ​មន្ទីរពេទ្យ​រដ្ឋ​ដោយ​ឥត​គិតថ្លៃ​៕

Share

Image
Image
Image