en     km
en     km

សហជីព​រំពឹង​ថា​ការ​ជួប​ពិភាក្សា​រវាង​កម្ពុជា​ និង​សហភាព​អឺរ៉ុបខាងមុខ​នឹង​បន្ត​រក្សា​ប្រព័ន្ធ​ពន្ធ ​EBA

Share

​ភ្នំពេញ​៖​ ក្រសួង​ការ​បទេស​កម្ពុជា​បាន​ប្រកាស​ជា​ផ្លូវការ​អំពី​គម្រោង​ជួប​ពិភាក្សា​អំពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ «​អ្វីៗ​ទាំំ​ង​អស់​លើកលែងតែ​អាវុធ​»​ឬ​«EBA»​ ជាមួយ​សហភាព​អឺរ៉ុប​នៅ​ខែ​ក្រោយ​នេះ​។​ ក្រុម​សហជីព​មាន​សុទី​ដ្ឋិ​និយម​ចំពោះ​ជំនួប​នេះ​ថា​សហភាព​អឺរ៉ុប​នឹង​ពិចារណា​ឡើង​វិញ​មិន​ព្យួរ​ពន្ធ​អនុគ្រោះ​ EBA​ មក​កម្ពុជា​។​
​លោក​ ធូ​ វិ​រៈ​ ជូន​សេចក្តីរាយការណ៍​

        កម្មករោងចក្រកំពុងកាត់ដេរសម្លៀកបំពាក់នៅក្នុងរោចក្រមួយនៅកម្ពុជា។រូបភាព៖ ក្រសួងការងារ(facebook)



​លោក​ កេ​ត​ សុ​ផា​ន​ អ្នកនាំពាក្យ​ក្រសួង​ការ​បទេស​ បានឱ្យ​ដឹង​ថា​ លោក​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រីក្រសួង​ការ​បទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​គ្រោង​នឹង​ជួប​ពិភាក្សា​អំពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ ជាមួយ​ស្នងការ​ពាណិជ្ជកម្ម​គណៈកម្មការ​អឺរ៉ុប​នៅ​ខែ​ក្រោយ​នេះ​។​

​ការ​ពិភាក្សា​នេះ​ក្នុងអំឡុងពេល​លោក​រដ្ឋមន្ត្រី​ទៅ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​-​ អឺរ៉ុប​ នៅ​ថ្ងៃ​ទី​ ២១​ ខែ​ មក​រា​ ឆ្នាំ​ ២០១៩​ ខាង​មុខ​។​

​លោក​ កេ​ត​ សុ​ផា​ន​ អ្នកនាំពាក្យ​ក្រសួង​ការ​បទេស​ថ្លែង​នៅ​ក្នុង​ស​ន្និ​សិ​ទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​ ២៥​ ធ្នូ​ ថា​ រាជរដ្ឋាភិបាល​រក្សា​ជំហរ​ជួប​ពិភាក្សា​ជជែក​អំពី​បញ្ហា​ប្រព័ន្ធ​អនុ​ គ្រោះ​ព័ន្ធ​«​អ្វីៗ​ទាំំ​ង​អស់​លើកលែងតែ​អាវុធ​»(EBA)​ ក្រោយ​ពី​សហភាព​អឺរ៉ុប​សម្រេច​ពិនិត្យ​ឡើង​វិញ​អំពី​គ្រោង​ព្យួរ​ការ​ផ្តល់​អនុគ្រោះ​ព័ន្ធ​(EBA)​ជាមួយ​កម្ពុជា​។​

​ក្រុម​សហជីព​ធ្វើ​លើ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ស្បែង​ជើង​បាន​បង្ហាញ​ជំនឿ​ថា​ ក្នុង​ជំនួប​នោះ​ទំនងជា​មាន​ផល​វិជ្ជមាន​ច្រើន​ ប្រសិនបើ​រាជរដ្ឋាភិបាល​កម្ពុជា​បន្ទន់​អរិ​យា​ប​ថ​បន្ធូរ​ប​ន្ធ​យ​ស្ថាន​ការ​នយោបាយ​ និង​កែ​លម្អ​ស្ថានភាព​សិទ្ធិ​មនុស្ស​ស្រប​ទៅ​តាម​កន្លង​ប្រជាធិបតេយ្យ​តាម​ការ​ទាមទារ​របស់​សហ​គម​អឺរ៉ុប​។​

​ប្រសិនបើ​សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ ជា​បណ្តោះអាសន្ន​មែន​នោះ​ នឹង​អាច​ប៉ះពាល់​យ៉ាង​ខ្លាំង​នៃ​ការ​នាំ​ចេញ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ស្បែង​ជើង​នៅ​កម្ពុជា​។​

​លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​(CLC)​ យល់​ថា​ ប្រសិនបើ​រាជរដ្ឋាភិបាល​កែ​លម្អ​ស្ថានភាព​លទ្ធិប្រជាធិបតេយ្យ​ បញ្ហា​សិទ្ធិ​មនុស្ស​ សិទ្ធិ​ការងារ​និង​សហជីព​តាម​ការ​ចង់បាន​របស់​សហភាព​អឺរ៉ុប​នោះ​ កម្ពុជា​នឹង​គេច​ផុត​ពី​ព្យួរ​អនុគ្រោះ​ពន្ធ​«​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​ ឬ​ EBA»​។​

​លោក​ អាត់​ ធន់​៖«​ទី​១​ធ្លាក់​ការ​ចោទប្រកាន់​ប្តឹង​មក​លើ​ពួក​យើង​។​ពិនិត្យ​មើល​ច្បាប់​បទដ្ឋាន​គតិ​យុទ្ធ​មួយ​ចំនួន​ដែល​វា​ឧ​ប​គ្គ​សត្រូវ​ធ្វើ​វិសោធនកម្ម​យ៉ាងដូចម្តេច​ឱ្យ​ដំណើរការ​ទៅ​បាន​ហើយ​ចុង​ក្រោយ​គឺ​ផ្តល់​សេរីភាព​ឱ្យ​យើង​ធ្វើ​សកម្មភាព​សហជីព​ចរចា​ដោះស្រាយ​វិវាទ​បាន​ដូច​មុន​។​ខ្ញុំ​គិត​ថា​ងា​ចនឹង​មានការ​ទាក់ទាញ​ការ​គាំទ្រ​ពី​សហ​គម​អឺរ៉ុប​ឱ្យ​ពិចារណា​កាន់តែ​ខ្លាំង​»​។​

​យោង​តាម​លិខិត​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(​ GMAC)​ ផ្ញើ​ជូន​លោកស្រី​ Cecilia​ Malmström​ ស្នងការ​ពាណិជ្ជកម្ម​គណៈកម្មការ​អឺរ៉ុប​កាលពី​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០១៨​ បញ្ជាក់​ថា​ កម្មករ​ប្រមាណ​៧០​ម៉ឺន​នាក់​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ស្បែកជើង​នឹង​ប្រឈម​បាត់បង់​ការងារ​ ហើយ​ជីវភាព​គ្រួសារ​នឹង​ធ្លាក់​ចុះ​ ប្រសិនបើ​សហភាព​អឺរ៉ុប​ដក​ពន្ធ​អនុគ្រោះ​(EBA)​ មែន​នោះ​។​

​លោក​ ហ្វា​ សាលី​ ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​ បង្ហាញ​ទស្សន​ថា​ កម្ពុជា​ទទួល​បាន​ផល​ជា​វិជ្ជមាន​ ឬ​អវិជ្ជមាន​ក្នុង​ជំនួប​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​អំពី​បញ្ហា​EBA​វា​អាស្រ័យ​លើ​រាជរ​ដ្ឋា​បាល​ខ្លួន​ឯក​ថា​តើ​ចង់បាន​បន្ត​ការ​អនុគ្រោះ​ពន្ធ​EBA​តទៅ​ទៀត​ឬ​យ៉ាង​ ព្រោះ​ គោលបំណង់​របស់​សហជីព​អឺរ៉ុប​ចង់ឱ្យ​គោរព​គោលការណ៍​សិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​ល្អ​ប្រសើ​ជាង​នេះ​។​

​លោក​ ហ្វា​សាលី​៖«​រាជរដ្ឋាភិបាល​ត្រូវ​តែ​ខិតខំ​គោរព​សិទ្ធិ​មនុស្ស​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​ ហើយ​ទាក់ទង​សេរីភាព​សហជីព​ក៏​ដូច​ជា​លក្ខខណ្ឌ​ការងារ​កម្មករ​ឱ្យ​មាន​លក្ខណ​ល្អ​ប្រសើ​ឡើង​វិញ​ ហើយ​ដោះ​លែង​អ្នកនយោបាយ​មួយ​ចំនួន​ធំ​ ដើម្បី​ឱ្យ​ដំណើរការ​ឡើង​វិញ​»​។​

​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ បាន​ចូលរួម​ចំណែក​ក្នុង​ការ​បង្កើត​ការងារ​និង​ធ្វើ​ឱ្យ​មាន​កំណើន​យ៉ាង​ឆាប់រហ័ស​ក្នុង​វិស័យ​វាយនភ័ណ្ឌ​ប្រមាណ​ ៧៥​ ភាគរយ​ ហើយ​ ៤៦​ ភាគរយ​នៃ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ និង​ស្បែកជើង​ទៅ​សហភាព​អឺរ៉ុប​។​ចំណែក​សហរដ្ឋអាមេរិក​ ២៤​ ភាគរយ​ ជប៉ុន​ ១៦​ ភាគរយ​ និង​កា​ណា​ដា​ ៩​ ភាគរយ​។​ លើស​ពី​នេះ​ប្រសិនបើ​សហភាព​អឺរ៉ុប​ ដក​ពន្ធ​EBA​នោះ​កម្ពុជា​នឹង​ត្រូវ​ចំណាយ​ ៦៧៦​ លាន​ដុល្លារ​សម្រាប់​បង់ពន្ធ​នាំ​ចូល​ទំនិញ​ទៅ​អឺរ៉ុប​៕

Share

Image
Image
Image