en     km
en     km

សហគមន៍​ដីធ្លី​ ២០​ យក​ញត្តិ​ដាក់​ទៅ​ស្ថានទូត​អា​មេ​រិ​ក​ឱ្យ​ជួយ​រក​អន្តរាគមន៍​បញ្ហា​ទំនាស់​ដីធ្លី​

Share

រូបភាព RFI
រូបភាព RFI

ភ្នំពេញ៖  អតីត​ស្ត្រី​បឹង​កក់​ នឹង​ សហគមន៍​ ២០​ មាន​គ្នា​ប្រមាណ​ ១០០​ នាក់​ បាន​ប្រមូលផ្តុំ​នៅ​ខាង​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែមករា​នេះ​ ក្នុង​គោលបំណង​ដាក់​ញត្តិ​ទៅ​ស្ថានទូត​សហរដ្ឋអាមេរិក​ឱ្យ​ជួយ​អន្តរាគមន៍​ជា​បន្ទាន់​ អំពី​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​ ជា​ពិសេស​ការ​រំលោភ​យក​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ពី​សំណាក់​អាជ្ញាធរ​ និង​អ្នកមាន​អំណាច​។​

​អតីត​ស្ត្រី​បឹង​កក់​ អ្នកស្រី​ បូ​វ​ សោភា​ បាន​លើក​ឡើង​ថា​ តំណាង​ស្ថានទូត​អា​មេ​រិ​កបាន​ទទួលយក​ញ្ញត្តិ​ពី​សហគមន៍​របស់​ពួក​គាត់​ ដោយ​សន្យា​ថា​ នឹង​បញ្ជូន​ញត្តិ​របស់​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នេះ​ ទៅ​ឱ្យ​អគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​បន្ត​ទៀត​។​

​សូម​បញ្ជាក់​ថា​ ការ​ដាក់​ញត្តិ​របស់​ក្រុម​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នេះ​ បន្ទាប់​ដឹង​ថា​ លោក​ ច​ន​ ឃែ​រី​ (John​ Kerry)​  រដ្ឋមន្ត្រី​ក្រសួងការបរទេស​ នៃ​សហរដ្ឋអាមេរិក​ នឹង​មក​ទស្សនៈកិច្ច​នៅ​កម្ពុជា​ រយ​:​ពេល​ ២​ ថ្ងៃ​ ចាបពី​ថ្ងៃ​ទី​២៥​ ដល់​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១៦​ ខាង​មុខ​នេះ​។​

​ក្នុង​ដំណើរ​ទស្សនៈកិច្ច​នេះ​ លោក​ ច​ន​ ឃែ​រី​ គ្រោង​នឹង​ជួប​មន្ត្រី​រដ្ឋាភិបាល​ ប្រធាន​ស្តីទី​គណបក្សប្រឆាំង​ និង​សង្គម​ស៊ី​វិល​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​៕

Share

Image
Image
Image