en     km
en     km

សវនាការ​អ្នកស្រី​ទេព​ វ​ន្នី​នៅ​ថ្ងៃនេះ​ត្រូវ​ពន្យា​ពេល​ដោយសារ​អវត្តមាន​ដើមបណ្ដឹង​

Share

​ភ្នំពេញ​ ៖ តុលាការក្រុង​ភ្នំពេញ​ បាន​ប្រកាស​ពន្យា​ពេល​ សវនាការ​ ករណី​អ្នកស្រី​ ទេព​ វ​ន្នី​  ​ដោយសារ​តែ​អវត្តមាន​ សាក្សី​ និង​ជន​រង​គ្រោះ​ ដើមបណ្ដឹង​។​នេះ​បើ​តាម​អ្នកស្រី​ បូ​ ឆវី​ តំណាង​សហគមន៍​ស្ដ្រី​បឹង​កក់​ដែល​បាន​ផ្ដល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​ស្ដ្រី​FM​ 102​ នៅ​រសៀល​នេះ​ ។​

អ្នកស្រី ទេព វន្នី ជាស្រ្ដីតំណាងសហគមន៍បឹងកក់
អ្នកស្រី ទេព វន្នី ជាស្រ្ដីតំណាងសហគមន៍បឹងកក់
អ្នកស្រី ទេព វន្នី ជាស្រ្ដីតំណាងសហគមន៍បឹងកក់[/caption]អ្នកស្រី ទេព វន្នី ជាស្រ្ដីតំណាងសហគមន៍បឹងកក់[/caption]

​អ្នកស្រី​ បូ​ ឆវី​ ជា​សាក្សី​ខាង​ចុងចោទ​របស់​អ្នកស្រី​ទេព​វ​ន្នី​ផង​នោះ​ បានឱ្យ​ដឹង​បន្ដ​ថា​ សវ​សវនាការ​ដែល​មិន​មាន​វត្តមាន​សាក្សី​ និង​ជន​រង​គ្រោះ​ ខាង​ដើមបណ្ដឹង​ គឺ​ ត្រូវ​បាន​ផ្អាក​នៅ​ប្រហែលជា​ម៉ោង​ ៤​រសៀល​នេះ​ ។​ អ្នកស្រី​ បូ​ ឆវី​ បាន​ហៅ​សវនាការ​នៅ​ថ្ងៃនេះ​ ជា​រឿង​អយុត្ដិធម៌​។​

​សូម​ស្ដាប់​បទ​សម្ភាសន៍​ខ្លី​ជុំវិញ​រឿង​នេះ​៖

 

​យ៉ាង​វិទ្យុ​ស្ត្រី​មិន​អាច​ សុំ​ ការ​ឆ្លើយ​តប​ពី​ អ្នកនាំពាក្យ​តុលាការ​រាជធានី​ភ្នំពេញ​បាន​ទេ​នៅ​ថ្ងៃនេះ​ ចំពោះ​ការ​ បរិហារ​រិះគន់​របស់​ អ្នកស្រី​ បូ​ ឆវី​។​

​អ្នកស្រី​ ទេព​ វ​ន្នី​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១៦​ ពោល​គឺ​ភ្លាមៗ​បន្ទាប់​ពី​សមត្ថកិច្ច​ចូល​ទៅ​បង្ក្រាប​ក្រុម​ស្ដ្រី​ សហគមន៍​បឹង​កក់​ដែល​នាំ​គ្នា​ធ្វើ​ពិធី​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ ទាមទារ​ឲ្យ​ដោះ​លែង​មន្ដ្រី​សិទ្ធិ​មនុស្ស​ អា​ដ​ហុ​ក​ និង​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​។​

​ អ្នកស្រី​ ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ ប្រព្រឹត្ដ​នៅ​ក្បែរ​វិមាន​ឯករាជ្យ​ កាលពី​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០១៣​ ក្បែរ​ផ្ទះ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​។​

​ករណី​នេះ​ តុលាការ​ចោទប្រកាន់​ស្ត្រី​សហគមន៍​បឹង​កក់​រូប​នេះ​ចំនួន​ពីរ​បទល្មើស​ ករណី​ទី​១​ ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ និង​ករណី​ទី​ពីរ​ ជាប់ចោទ​ពី​បទ​ប្រមាថ​ អ្នករាជការ​សាធារណៈ​ និង​ប្រឆាំង​អ្នករាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់ទោស​៕

Share

Image
Image
Image