en     km
en     km

សម្ភាសន៍ ៖ ស្ថានភាពនៃការរំលោភបំពាន និង ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារកម្ពុជា

Share

លោក ណេង វណ្ណៈ មន្រ្តីទំនាក់ទំនងសាធារណៈនៃអង្គការសកម្មភាពដើម្បីកុមារ ហៅកាត់ថា APLE Cambodia (ឆ្វេង) ផ្តល់បទសម្ភាសន៍ដល់មណ្ឌលព័ត៌មានស្រ្តីកម្ពុជា។
លោក ណេង វណ្ណៈ មន្រ្តីទំនាក់ទំនងសាធារណៈនៃអង្គការសកម្មភាពដើម្បីកុមារ ហៅកាត់ថា APLE Cambodia (ឆ្វេង) ផ្តល់បទសម្ភាសន៍ដល់មណ្ឌលព័ត៌មានស្រ្តីកម្ពុជា។
ភ្នំពេញ៖ ការ​ប្រយុទ្ធ​ប្រឆាំង​​អំពើ​រំលោភ​​បំពាន​និង​កេង​ប្រវ័ញ្ច​​ផ្លូវ​ភេទ​​លើ​​កុមារ​​តាម​​ប្រព័ន្ធ​​អ៊ិ​ន​​ធើ​​ណែ​ត​​ គឺ​ជា​ទស្សន​វិស័យ​មួយ​ដែលអង្គ​ការ​សកម្ម​ភាព​ដើម្បី​កុមារ​ ឬ​ហៅ​ថា ​APLE​ Cambodia​ បាន​យក​​​ចិត្ត​ទុក​​ដាក់​​ធ្វើ​​សកម្ម​ភាព​​លុប​បំបាត់​ ​និង​កំពុង​ជួយ​ដល់​កុមា​រ​រង​គ្រោះ​។ ​ចំពោះ​ស្ថាន​ភាព​ការ​រំលោភ​បំពាន​និង​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមា​រក្នុង​ឆ្នាំ ​២០១៦ ​មន្ត្រី​នៃស្ថាប័ន​នេះ ​បាន​ឱ្យ​ដឹង​ថា ​ក្នុង​​ចំណោម​​ទម្រង​​ទាំង​បួន​​នៃ​ការ​​រំលោភ​​បំពាន​ និង ​កេង​​ប្រវ័ញ្ច​ផ្លូវ​​ភេទ​​លើ​កុមា​រ ​​ទម្រង់​រំលោភ​​បំពា​ន​ផ្លូវ​ភេទ​​កុមារ​​​តាម​​ដង​ផ្លូវ​ និង​ទម្រង់​នៃ​ការ​ធ្វើ​អាជីវ​កម្ម​ផ្លូវភេទ​កុមារ​ មាន​​ការ​​ថយ​​ចុះ​​គួរ​ឱ្យ​កត់​សម្គាល់ ​។ ​ប៉ុន្តែ​រហូត​មក​ទល់​​ពេល​នេះ​ ការរំ​លោក​ភ​បំពាន​​ផ្លូវ​ភេទ​កុមារ​នៅ​តាម​អង្គការ​​ សមា​គម​​ដែល​​ជួយ​​កុមារ​ ជាពិ​សេស​​ការ​រំលោភ​​​បំ​ពា​ន​និង​កេង​ប្រវ័ញ្ច​​ផ្លូវ​ភេទ​​កុមារ​តាម​​ប្រព័ន្ធ​​អ៊ិ​ន​​ធើ​​ណែ​ត​ នៅ​តែ​​បន្ត​មា​ន​ការ​កើន​​ឡើង​។​ ដើម្បី​ជ្រាប​ច្បាស់​ជុំវិញ​បញ្ហា​ទាំង​អស់​នេះ ​សូម​ស្តាប់​បទ​សម្ភាសន៍រ​វាង​លោក ​ម៉ៅ​ សំណាង​ អ្នក​សារ​ព័ត៌​មាន​នៃ​មណ្ឌល​ព័ត៌​មាន​ស្ត្រីកម្ពុជា ​និង​ លោក ​ណេង វណ្ណៈ ​មន្រ្តីទំនាក់​ទំនង​សាធារណៈ​នៃ​អង្គការ​សកម្មភាព​ដើម្បី​កុមារ ​ហៅកាត់ថា ​APLE​ Cambodia​ មាន​ខ្លឹម​សារ​ដូច​តទៅ ​។

 

Share

Image
Image
Image