en     km
en     km

សម្តេច ​ហ៊ុន​ សែន​ ធានា​​ឲ្យ​មាន​សន្តិសុខ​ទាំង​ពេល​បុណ្យចូលឆ្នាំ ​និង​ឃោសនា​

Share

ថ្លែងក្នុងពិធីសម្ពោធអគាសាលារៀន នៅខេត្តក្រចេះ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ក្នុងឱកាស បុណ្យចូលឆ្នាំត្រូវតែសប្បាយ ដោយលែងគិតពីការឈ្លោះប្រកែកគ្នា។

hun-sen

សម្ដេចបន្តថា ចំពោះគណបក្សនយោបាយ ឬសកម្មជន ត្រូវគោរពតាមច្បាប់គណបក្សនយោបាយ និងជៀសវាងការមានជម្លោះគ្នា ជាពិសេស គឺ កុំប្រមាថបក្សដទៃ ។

សម្តេច ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋជាអ្នកបោះឆ្នោត កុំបន្តមានការភ័ន្តច្រឡំជាមួយលេខរៀងចាស់ ព្រោះការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ គឺ មានលេខរៀងខុសៗគ្នា ទៅតាមឃុំ ឬ សង្កាត់ ពោលមិនដូចការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ទៀតនោះឡើយ ។

យុទ្ធនាការណ៍ឃោសនាបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ និងចាប់ផ្តើមពីថ្ងៃទី ២០ ខែឧសភា ដល់ថ្ងៃទី ២ ខែ មិថុនា ឆ្នាំ២០១៧ ៕

 

Share

Image
Image
Image