en     km
en     km

សម្តេច ហ៊ុន សែន អំពាវនាវឱ្យកម្មករទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត

Share

សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានអំពាវនាវឱ្យកម្មករកម្មការិនីទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតសភានីតិកាលទី៦ដែលប្រព្រឹត្តទៅនៅ ចុងខែកក្កដាឆ្នាំ២០១៨។

ការអំពាវនាវរបស់ ប្រមុខរដ្ឋាភិបាលដូចនេះ នៅក្នុងពិធីសំណេះសំណាល ជាមួយកម្មករកាលពីថ្ងៃពុធទី២០ ធ្នូម្សិលមិញនេះ។

ក្នុងពិធីនេះ សម្ដេចនាយករដ្ឋមន្ត្រីអះអាងថា ការបោះឆ្នោតត្រូវតែធ្វើឡើងតាមការគ្រោងទុក ដែល ជាការចាំបាច់ កម្មករកម្មការិនីត្រូវទៅមើលឈ្មោះបោះឆ្នោត ហើយកុំភ្លេចបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាបន្តកាន់អំណាចថែមទៀត។

សំឡេង សម្តេច ហ៊ុន សែន ៖

តាមសេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលបិទបញ្ជីឈ្មោះបោះឆ្នោតដែលអោយពលរដ្ឋទៅពិនិត្យមើល បានចាប់ផ្ដើមពីថ្ងៃទី១៤ធ្នូដល់ថ្ងៃទី២៤ធ្នូ។

បញ្ជីឈ្មោះនេះ សម្រាប់ធ្វើការផ្ទៀងផ្ទាត់ក្នុងការបោះឆ្នោតសភា នៅថ្ងៃអាទិត្យទី ២៩កក្កដា ឆ្នាំ2018៕

 

Share

Image
Image
Image