en     km
en     km

សម្តេច ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២នៅសឹង្ហបុរី

Share

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនំាគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ានលើកទី៣២ នៅប្រទេសសឹង្ហបុរី នៅចុងខែមេសានេះ។

កិច្ចប្រជុំកំពូលនឹងប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ មេសា ឆ្នំា ២០១៨ ដែលធ្វើឡើងតាម​ការ​អញ្ចើញ​របស់​លោក​​នាយករដ្ឋមន្រ្តីសាធារណរដ្ឋសឹង្ហបុរី លី សៀន ឡុង។

កិច្ចប្រជុំកំពូលអាស៊ានឆ្នំានេះក្រោមប្រធានបទ «ភាពរឹងមំា និងនវានុវត្តន៍របស់អាស៊ាន» ដែលនឹងឆ្លុះបញ្ចំាងនូវអភិក្រមដែលប្រកាន់យក ដើម្បីរក្សាសារៈជំនឿទុកចិត្តក្នុងការថែរក្សា និងលើកកម្ពស់សនិ្តភាព ស្ថិរភាព និងវិបុលភាព។

ជាមួយគ្នានេះថ្នាក់ដឹកនំានៃសមាជិកអាស៊ាននឹងជួបពិភាក្សាផ្លាស់ប្តូរទស្សនៈស្តីពីការកសាងភាពរឹងមំា និងនវានុវត្តន៍របស់អាស៊ាន ការបង្កើតបណ្តាញទីក្រុងឆ្លាតអាស៊ាន រួមទំាងកិច្ចសហប្រតិបត្តិ​ការ​សន្តិ​សុខ​​តាមប្រព័ន្ធអ៊ីនធឺណិត ទំនាក់ទំនងក្រៅតំបន់អាស៊ាន និងទិសដៅអនាគត ព្រមទំាងបញ្ហាក្នុងតំបន់ និងអន្តរជាតិ។

ក្នុងកិច្ចប្រជុំនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងជួបពិភាក្សាកាារងារទ្វេភាគីជាមួយ​ថ្នាក់​ដឹក​នំា​របស់​ប្រទេសអាស៊ានមួយចំនួនផងដែរ៕

Share

Image
Image
Image