en     km
en     km

សម្តេច ស ខេង ផ្តល់ប្រាក់៥ម៉ឺនដុល្លារដល់​កម្លំាងនគរបាលបង្រ្កាប​ក្រុម​ចលនា​ប្រដាប់អាវុធ

Share

ភ្នំពេញ៖ សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃប្រកាសផ្តល់ប្រាក់រង្វាន់លើកទឹក​ចិត្តដល់​កង​កម្លំាង​​នគរបាលដែលបង្រ្កាបក្រុមចលនាប្រដាប់អាវុធដោយឃាត់ខ្លួន៩នាក់ និងអាវុធ​៣០​ដើម​។

យោងតាមគណនីហ្វេសប៊ុកសម្តេច ស ខេង បង្ហោះកាលពីថ្ងៃទី ២ កញ្ញា​ បញ្ជាក់ថា ការ​បង្រ្កាប​ក្រុមប្រដាប់អាវុធអនាធិបតេយ្យកាលពីថ្មីនេះ ក្រសួងមហាផ្ទៃផ្តល់ថវិកា ៥ ម៉ឺន​ដុល្លារ​ដល់កម្លំាងនគរបាល ដើម្បីជាការលើកទឹកចិត្ត។

ក្នុងគណនីហ្វេសប៊ុក សម្តេច ស ខេង បន្ថែមថា កងកម្លំាងនគរបាលជាតិបានឃាត់មនុស្ស​ចំនួន ៩ នាក់ និងអាវុធ ៣០ ដើម និងគ្រឿងផ្ទុះមួយចំនួនទៀត ត្រូវបានរឹបអូសនៅក្នុងការ​បង្រ្កាប​ក្រុមប្រដាប់​អាវុធអនាធិប​តេយ្យ​នៅរាជធានីភ្នំពេញ និងនៅខេត្តកំពត ពោធិ៍សាត់។

បើតាមរបាយការណ៍នគរបាលឱ្យដឹងថា អាវុធដែលរឹមអូសមានប្រភេទកំាភ្លើងអាកា​ស្វាយ​បត់ចំនួន២៨ ដើម។ក្នុងនោះអាវុធ ២៥ ដើម​ត្រូវជនសង្ស័យកប់លាក់នៅក្នុងដីស្ថិត​នៅសង្កាត់​ពន្សំាង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនសង្ស័យលាក់ពីរដើមនៅខេត្តកំពត និង មួយ​ដើម​ទៀតលាក់នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។

ជនសង្ស័យ ៩នាក់ ត្រូវបានអយ្យការសម្រេចចោទប្រកាន់ និងបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ជនសង្ស័យទំាងនោះ ត្រូវបានចោទប្រកាន់ពីបទរៀបចំ​ចាត់​តំាងក្រុមប្រដាប់អាវុធសន្និធិអាវុធ និងគ្រឿងផ្ទុះដោយគ្មានការអនុញ្ញាតិចូល​រួមក្នុងក្រុមជន​ប្រដាប់​អាវុធ តាមមាត្រា ៤៨៥ មាត្រា ៤៨៦ និងមាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ។នេះ​បើតាមអ្នកនំាពាក្យសាលាដំបូងរាជធានីភ្នំពេញ៕

អត្ថបទ៖ លោក ធូ វីរៈ

Share

Image
Image
Image