en     km
en     km

សម្តេច​ ហ៊ុន​ សែន​ ព្រមាន​សមាជិក​បក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ បើ​ហ៊ាន​ចូលបក្ស​​ប្រឆាំង​​នឹង​​ដក​​ចេញពី​​តួនាទី​​ក្នុង​​រដ្ឋាភិ​បាល​​ក្នុង​​រយៈពេ​ល​​ ២៤​​ ម៉ោង​

Share

ភ្នំពេញ​៖​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថ្លែង​ផ្ញើ​សារ​ព្រមាន​ទៅ​សមាជិក​ សមាជិកា​ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ថា​ ប្រសិនបើ​ហ៊ាន​ចុះចូល​គណបក្សប្រឆាំង​ លោក​នឹង​បណ្តេញ​ចេញពី​តួនាទី​ក្នុង​រដ្ឋាភិបាល​ត្រឹមតែ​រយៈពេល​ ២៤ ​ម៉ោង​ប៉ុណ្ណោះ​។​ ការ​ថ្លែង​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​នា​ពេល​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ ដល់​និស្សិត​សាកលវិទ្យាល័យ​ ន័​រ​តុ​ន​ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​ និង​សន្និបាត​កោះ​ពេជ្រ​ ព្រឹក​ថ្ងៃ​ទី​១៧ ​ខែ​មីនា​ ឆ្នាំ​ ២០១៦​។​

Hun-Sen-Priminister-of-Cambodia
សម្តេច​នាយក​រដ្ឋមន្ត្រី​ផ្ញើ​សារ​ព្រមាន​នា​ពេល​នេះ​ ដោយសារ​មើលឃើញ​ថា​ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ កំពុង​បែកបាក់​សាមគ្គី​រវាង​ សម្តេចក្រុមព្រះ​នរោត្តម​ រណ​ឬ​ទ្ធិ​ និង​លោក​ ញឹក​ ប៊ុ​ន​ឆៃ​។​

​សម្តេច​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖ «​រឿង​នេះ​ ការ​ពិត​ខ្ញុំ​មិន​គួរ​និយាយ​ទេ​ ប៉ុន្តែ​វា​ទាក់ទង​និង​រាជរដ្ឋាភិបាល​ ដោយសារ​តែ​មាន​សមាជិក​ សមាជិកា​ ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​មួយ​ចំនួន​ គឺជា​អនុរដ្ឋលេខាធិការ​ និង​ជាទី​ប្រឹក្សា​រដ្ឋាភិបាល​ ដល់​អ៊ីញ្ចឹង​ មួយ​ចំនួន​ទៅ​តាម​លោក​ ញឹក​ ប៊ុ​ន​ឆៃ​ មួយ​ចំនួន​ទៀត​ទៅ​តាម​សម្តេចក្រុមព្រះ​ ​អ៊ីញ្ចឹង​សួរ​ថា​ ធ្វើ​យ៉ាងម៉េច​?​ »

សម្តេច​នាយក​រដ្ឋមន្ត្រី​ថ្លែង​បន្ត​ទៀត​ថា៖​ «​ឥឡូវ​នាយក​រដ្ឋមន្ត្រី​ នៃ​រដ្ឋាភិបាល​នេះ​ បញ្ជាក់​ជំហរ​ថា​ បើ​ទោះជា​បុគ្គល​នោះ​ទៅ​តាម​សម្តេចក្រុមព្រះ​ ឬ​ទៅ​តាម​លោក​ ញឹក​ ប៊ុ​ន​ឆៃ​ គឺ​នៅ​រក្សា​មុខ​តំណែង​ដដែល​ សុំ​តែ​ប៉ុណ្ណេះ​ទេ​ បើ​ចូលបក្ស​ប្រឆាំង​ដេញ​ចោល​ ២៤​ ម៉ោង​»​។​

សូមស្តាប់ប្រសាសន៍សម្តេច ហ៊ុន សែន ៖

ការ​ថ្លែង​ព្រមាន​ពី​សំណាក់​សម្តេច​នាយក​រដ្ឋមន្ត្រី​នេះ​ ទំនង​សំដៅទៅ​បុគ្គល​មួយ​ចំនួន​ដែល​បច្ចុប្បន្ន​កំពុង​បម្រើការងារ​នៅ​ក្នុង​ជួរ​រដ្ឋា​ភិបាល​មក​ពី​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ គ្រោង​ដើរ​ចូល​គណបក្សប្រឆាំង​៕

Share

Image
Image
Image