en     km
en     km

សម្តេច​ ហ៊ុន​ សែន​ ជួប​សំណេះសំណាល​ជាមួយ​អាចារ្យ​ និង​អាចារិនី​ទូ​ទាំង​ប្រទេស​នៅ​ព្រឹក​នេះ​

Share

​សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អា​ចា​រ្យ​ និង​អាចារិនី​ទូ​ទាំង​ប្រទេស​ នៅ​សាលចតុមុខ​ រាជធានី​ភ្នំពេញ​ ព្រឹក​ថ្ងៃ​ទី​ ១៧​ វិច្ឆិកា​នេះ​។​  នេះ​បើ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​នាយក​រដ្ឋមន្ដ្រី​  ហ៊ុន​ សែន​។​

រូបភាពពី ហ្វេសប៊ុករបស់សម្ដេចហ៊ុន សែន
រូបភាពពី ហ្វេសប៊ុករបស់សម្ដេចហ៊ុន សែន

​តាម​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​ ហ៊ុន​ សែន​ ដដែល​ កិច្ច​សំណេះសំណាល​ជាមួយ​អាចារ្យ​ និង​ អាចារិនី​នៅ​ទូ​ទាំង​ប្រទេស​ នា​ពេល​នេះ​ គឺ​ ដើម្បី​លើកកម្ពស់​សមត្ថភាព​យល់​ដឹង​អំពី​ក្បួនច្បាប់​ក្រឹ​ត​ក្រម​អាចារ្យ​ ជា​គោល​ដែល​មានការ​ឯកភាព​រួម​ និង​ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​លើ​កម្រិតវប្បធម៌​ ប្រពៃណី​ ទំនៀមទម្លាប់​ខ្មែរ​បន្ថែម​ដល់​អាចារ្យ​ និង​អាចារិនី​ទាំងអស់​ដែល​ទទួល​បានការ​បណ្តុះបណ្តាល​ ពី​ សមាគម​អាចារ្យ​ខ្មែរ​។​

​តាម​ហ្វេ​ស​ប៊ុ​ក​របស់​លោកនាយក​រដ្ឋមន្ដ្រី​ដដែល​  ការ​ជួប​សំណេះសំណាល​ប្រចាំឆ្នាំ​ ជាមួយ​អាចារ្យ​ និង​ អាចារិនី​ នៅ​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃនេះ​ ក៏​ជា​ឱកាស​ផ្លាស់​ប្តូរ​មតិយោបល់​ និង​ការ​ចែករំលែក​នូវ​ចំណេះដឹង​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​ពង្រឹងសមត្ថភាព​ចំណេះដឹង​ទូទៅ​របស់​អាចារ្យ​ និង​អាចារិនី​អោយ​កាន់តែ​ល្អ​ មាន​ទំនុកចិត្ត​ និង​ទទួលយក​បាន​ក្នុង​ការ​បម្រើ​កិច្ចការ​អាចារ្យ​នៅ​ក្នុង​ប្រទេស​៕

Share

Image
Image
Image