en     km
en     km

សម្តេច​ ហ៊ុន​ សែន​ ចេញ​បទបញ្ជា​ស្តី​ពី​ការ​ពង្រឹង​វិធានការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​

Share

hunsen-01

​សម្តេច​ហ៊ុន​ សែន​ បាន​ចេញ​បទបញ្ជា​ឱ្យ​ក្រសួងមហាផ្ទៃ​ ធ្វើការ​ត្រួតពិនិត្យ​ កែសម្រួល​ឡើង​វិញ​ពី​របៀបរបប​ ក្នុង​ការ​ឃុំគ្រង​ពិរុទ្ធជន​ ឬ​ទណ្ឌិត​ ជា​សេស​កាត់​ផ្តាច់ទំនាក់ទំនង​ខាងក្នុង​ និង​ក្រៅ​មណ្ឌល​អប់រំ​ កែប្រែ​។​

​ការ​ចេញ​បទបញ្ជា​នេះ​ ធ្វើ​ឡើង​ ក្រោយ​ពី​លោក​ កែ​ គឹ​ម​យ៉ា​ន​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញឿ​ន​ លើក​ឡើង​ថា​ មានការ​ចរាចរ​គ្រឿងញៀន​ នៅ​ក្នុង​ពន្ធនាគារ​ និង​ក្នុង​មណ្ឌល​ស្ដារ​និ​តី​សម្បទា​ មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​ទន្ទឹម​នឹង​ការ​ចេញ​វិធានការ​ទប់ស្កាត់​ និង​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឱ្យ​មាន​ប្រសិទ្ធភាព​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ សម្តេច​ហ៊ុន​ សែន​ បាន​ចេញ​បទបញ្ជា​ឱ្យ​សួង​មហាផ្ទៃ​ និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ត្រួតពិនិត្យ​ កែសម្រួល​ឡើង​វិញ​នូវ​របៀបរបប​ ក្នុង​ការ​ឃុំគ្រង​ពិរុទ្ធជន​ ឬ​ទណ្ឌិត​ និង​តាមដាន​ដំណើរការ​រឿង​ក្តី​បទល្មើស​គ្រឿងញៀន​។​

​បទបញ្ជា​របស់​សម្តេច​ហ៊ុន​ សែន​ចេញ​កាលពី​ថ្ងៃ​ទី​០១​ កុម្ភៈ​ ម្សិលមិញ​ បាន​បញ្ជាក់​ថា​ ក្រសួងមហាផ្ទៃ​ ត្រូវ​ពិនិត្យ​ កែសម្រួល​ឡើង​វិញ​ ជា​បន្ទាន់​ពី​របៀបរបប​ការងារ​ ក្នុង​ការ​ឃុំគ្រង​ពិរុទ្ធជន​ ទណ្ឌិត​ ជា​សេស​កាត់​ផ្តាច់ទំនាក់ទំនង​ខាងក្នុង​ និង​ក្រៅ​មណ្ឌល​អប់រំ​ កែប្រែ​។​ បទបញ្ជា​ដដែល​បន្ត​ថា​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ត្រូវ​ចូលរួម​តាមដាន​ក្នុង​ដំណើរការ​រឿង​ក្តី​បទល្មើស​គ្រឿងញៀន​ ដើម្បី​ប្រាកដ​ថា​ ការ​ផ្តន្ទាទោស​សម​ស្រប​ទៅ​នឹង​ទំហំ​នៃ​បទល្មើស​ និង​មាន​ប្រសិទ្ធភាព​ស្រប​តាម​ខ្លឹមសារ​ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​។​

​សូម​បញ្ជាក់​ថា​ នៅ​ក្នុង​ពិធី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១៥​ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៦​ នៅ​ក្រសួងមហាផ្ទៃ​ កាលពី​ថ្ងៃ​ទី​០១​ ខែកុម្ភៈ​ លោក​ កែ​ គឹ​ម​យ៉ា​ន​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ទទួលស្គាល់​ថា​ ពិតជា​ មានការ​ចរាចរ​គ្រឿងញៀន​ នៅ​ក្នុង​ពន្ធនាគារ​ និង​ក្នុង​មណ្ឌល​ស្ដារ​និ​តី​សម្បទា​ មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​មែន​។​

​ឆ្លើយ​តប​នឹង​បញ្ហា​ប្រឈម​នៃ​ការ​កើនឡើង​នូវ​ការ​ផលិត​ ការ​ចរាចរណ៍​គ្រឿងញៀន​ និង​ ដើម្បី​ ពង្រឹង​បន្ថែម​ទៀត​ ទៅ​លើ​វិធានការ​ទប់ស្កាត់​ និង​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ សម្តេច​ ហ៊ុន​ សែន​ បាន​ដាក់​បទបញ្ជា​៥​ចំណុច​ ដោយ​តម្រូវ​ឱ្យ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ក្រសួងមហាផ្ទៃ​ និង​ក្រសួង​ពាក់ព័ន្ធ​ ត្រូវ​ចាត់តាំង​រៀបចំ​ធ្វើ​សកម្មភាព​ ឱ្យ​បាន​សកម្ម​ខ្លាំង​ខ្លាំ​ថែម​ទៀត​ ក្នុង​ការ​ផ្សព្វផ្សាយ​អប់រំ​ឱ្យ​មានការ​យល់​ដឹង​ពី​ផលប​ប៉ះពាល់​នៃ​គ្រឿងញៀន​។​ ត្រូវ​ពង្រឹង​បន្ថែម​ទៀត​នូវ​ការ​អនុវត្ត​គោលនយោបាយ​ ភូមិ​ ឃុំ​ មាន​សុ​វត្តិភាព​ និង​ផែនការ​ប្រៀបធៀប​សមរភូមិ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​។​
​ត្រូវ​ពង្រឹង​យន្តការ​ និង​តួនាទី​ដឹកនាំ​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ ដើម្បី​អង្រឹង​ការ​អនុវត្ត​ទិស​ដៅ​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ឆ្នាំ​២០១៦​ ដែល​បាន​ដាក​ចេញ​ក្នុង​សន្និបាត​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ និង​ផែនការ​ជាតិ​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ទាំងមូល​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​។​

​យោង​តាម​របាយការណ៍​ ស្ដី​ពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១៥​ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៦​ បង្ហាញ​ថា​ ក្នុង​ឆ្នាំ​២០១៥​ សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​សរុប​ប្រមាណ​ ៣​ពាន់​ ករណី​ កើនឡើង​ ១២៩%​បើ​ធៀប​នឹង​ឆ្នាំ​២០១៤​។​ សម្រាប់​ឆ្នាំ​២០១៥​ កន្លង​ទៅ​ សមត្ថកិច្ច​ឃាត់ខ្លួន​អ្នក​ប្រើប្រាស់​បាន​ប្រមាណ​ ៧​ពាន់​ នាក់​ ក្នុង​នោះ​ស្រី​ ៨៥៣​ នាក់​ កើនឡើង​ ១២៣%​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៤​។​

​ចំណែក​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ​ មេ​តំ​ហ្វេ​តា​មីន​ អ៊ិ​ច​ស្ដា​ស៊ី​ ហេ​រ៉ូ​អ៊ី​ន​ កូកាអ៊ីន​ កេ​តា​មីន​ និង​កញ្ឆា​ក្រៀម​ ដែល​សមត្ថកិច្ច​រឹបអូស​បាន​សរុប​ ១​ តោន​ ៦២០​ គីឡូក្រាម​៕

Share

Image
Image
Image