en     km
en     km

សម្តេច​ ហ៊ុន​ សែន​៖​ អាជ្ញាធរ​ត្រូវ​សម្រួល​ដល់​គណបក្ស​នយោបាយ​ចុះ​ជួប​សកម្មជន​

Share

​ភ្នំពេញ​៖​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថ្លែង​អំពាវនាវ​ដល់​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​មិន​ត្រូវ​រារាំង​សកម្មភាព​គណបក្ស​នយោបាយ​ចុះ​ជួប​សកម្មជន​របស់​ខ្លួន​នៅ​តាម​មូលដ្ឋាន​ឡើយ​។​

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំពាវនាវដល់អាជ្ញាធរថ្នាក់ក្រោមជាតិមិនត្រូវរារំាងសកម្មភាពគណបក្សនយោបាយចុះជួបសកម្មជនរបស់ខ្លួននៅតាមមូលដ្ឋានឡើយ។ រូបភាព៖  PM Faceook’s page

សម្តេច​ ហ៊ុន​ សែន​ ថ្លែង​ដូចនេះ​ ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី​បើក​ការដ្ឋាន​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​៥​ ក្នុងស្រុក​លលៀ​ប្អៀ​រ​ ខេត្ត​កំពង់​ឆ្នាំ​ នៅ​ថ្ងៃ​ទី​ ២១​ ខែ​ ឧសភា​នេះ​។​

​សម្តេច​ ហ៊ុន​សែន​៖«​ឥឡូវនេះ​បណ្តា​គណបក្ស​នយោបាយ​គេ​នឹង​បន្ត​ដើរទៅ​ជួប​សកម្មជន​របស់​ពួក​គេ​នៅ​តាម​ទីកន្លែង​នានា​ ក៏​ត្រូវ​បង្ករ​លក្ខណៈ​ឲ្យ​គេ​ ព្រោះ​មិន​ទាន់​ជា​ពេលវេលា​យុទ្ធនាការ​ទេ​ ក៏​ប៉ុន្តែ​គណបក្ស​នយោបាយ​គេ​មាន​សិទ្ធ​ ដើម្បី​ទៅ​ជួប​សកម្មជន​របស់​គេ​នៅ​កន្លែង​នេះ​ កន្លែង​នោះ​ យើង​មិន​ត្រូវ​រារាំង​ បង្កើត​នូវ​ឧស​ប​គ្គ​ណាមួយ​សម្រាប់​បណ្តា​បក្ស​ណាមួយ​ ក្នុង​ការ​ជួប​សកម្មជន​សំណេះសំណាល​ជាមួយ​សមាជិក​សមាជិកា​របស់​គេ​នោះ​ទេ​។​»

​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថ្លែង​បន្ត​ថា​ ការ​បោះ​ឆ្នោត​នៅ​ ទី​២៩​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៨​ នឹង​អាច​មាន​គណបក្ស​នយោបាយ​ចំនួន​ ២០​ ចូលរួម​ការ​បោះ​ឆ្នោត​ ព្រោះ​បច្ចុប្បន្ន​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ សម្រេច​ទទួលស្គាល់​គណបក្ស​នយោបាយ​ចំនួន​ ១៥​ ហើយ​ ៥​ គណបក្ស​ទៀត​កំពុងធ្វើការ​ពិនិត្យ​ ដើម្បី​សម្រេច​។​

​ជាមួយ​គ្នា​ គណៈកម្មាធិការ​ជាតិ​រៀប​ចាំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ មិន​ទាន់​កំណត់​កាលបរិច្ឆេទ​ ជាក់លាក​នៃ​យុទ្ធនាការ​បោះ​ឆ្នោត​នៅឡើយ​ទេ​។​ ប៉ុន្តែ​បើ​តាម​អ្នកនាំពាក្យ​ ឝ​.​ជ​.​ប​ បញ្ជាក់​ថា​ ការ​ឃោសនាបោះឆ្នោត​នីតិកាល​ទី​៦​ នេះ​ នឹង​មាន​រយៈពេល​ ២១​ ថ្ងៃ​ គិតដល់​ថ្ងៃ​បោះ​ឆ្នោត​។​ គ​.​ជ​.​ប​ នឹង​ចំណាយ​ថវិកា​ប្រមាណ​ ៥០​ លាន​ដុល្លារ​ ដើម្បី​រៀបចំ​ដំណើរការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ នីតិកាល​ទី​៦​ ឆ្នាំ​ ២០១៨​នេះ​ ហើយ​គ​.​ជ​.​ប​ ត្រូវការ​ហិប​ឆ្នោត​ប្រមាណ​ ២​ ម៉ឺន​ ៤​ ពាន់​៕

Share

Image
Image
Image