en     km
en     km

សម្តេច​ហ៊ុន​ សែន​ ឈឺ​-​ទៅ​ព្យាបាល​នៅ​សិង្ហ​បុរី​ ជា​បន្ទាន់​

Share

ភ្នំពេញ៖ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយនៃប្រទេសសិង្ហបុរី ដោយ សារ«ភាពហត់នឿយខ្លាំង» ក្នុងការងារ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់សម្តេចដែលផ្សាយឲ្យដឹងនៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី០៤ ខែឧសភានេះ។

រូបសម្ដេច ហ៊ុន សែន សម្រាកព្យាបាលនៅមន្ទីរពេទ្យសិង្ហបុរី។
រូបសម្ដេច ហ៊ុន សែន សម្រាកព្យាបាលនៅមន្ទីរពេទ្យសិង្ហបុរី។

សម្តេចនាយករដ្ឋមន្ត្រីបានចាកចេញពីប្រទេសកម្ពុជា«ជាបន្ទាន់» និងទៅដល់មន្ទីរពេទ្យនៃប្រទេសសិង្ហបុរី កាលពីវេលាម៉ោង ២រសៀល ថ្ងៃពុធ ទី ៣ ខែឧសភា ។

ជាមួយគ្នានេះ សម្តេចនឹងបន្តសម្រាកព្យាបាលនៅទីនោះ រយៈពេលប្រាំថ្ងៃ។ ដោយសារជម្ងឺ សម្តេច ហ៊ុន សែន ត្រូវលប់ចោលជំនួបជាមួយតំណាងមកពីស្ថានទូតជប៉ុន ឥណ្ឌា និងបារាំង។ ហើយសម្តេចត្រូវលុបចោលពិធីជួបជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តកំពង់ស្ពឺ ដែលគ្រោងធ្វើនៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ៕

Share

Image
Image
Image