en     km
en     km

សម្តេចហ៊ុនសែនចាកចេញពីកម្ពុជាទៅប្រទេសថៃចូលរួមពិធីថ្វាយព្រះភ្លើងអតីតព្រះមហាក្សត្រថៃ

Share

ក្រុងភ្នំពេញ៖ នៅព្រឹកម៉ោងប្រមាណ៨ ព្រឹកថ្ងៃទី ២៦ តុលា ឆ្នាំ ២០១៧ នេះ សម្តេច នាយករដ្ឋមន្រ្តីហ៊ុន សែនបានអញ្ជើញចាកចេញពីកម្ពុជាទៅចូលរួមពិធីថ្វាយព្រះភ្លើងដល់ព្រះសព អតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត នៅទីក្រុងបាំងកក ព្រះរាជាណាចក្រថៃ។

បើតាមការជូនព័ត៌មានរបស់ក្រសួងការបរទេស សម្តេចហ៊ុន សែន បានអញ្ជើញទៅចូលរួមកម្មវិធីនេះ អមដំណើរដោយមន្រ្តីជាន់ខ្ពស់កម្ពុជារួមមាន សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំងសមាជិកនៃរាជរដ្ឋាភិបាលកម្ពុជាដទៃទៀត។

ក្នុងពិធីនេះ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន អញ្ជើញចូលរួមដើម្បីសម្តែងសមានចិត្ត និងមរណទុក្ខដ៏ស្មោះស្ម័គ្រថ្វាយ និងជូនចំពោះរាជវង្សានុវង្ស រាជរដ្ឋាភិបាល និងប្រជាជនថៃ ព្រមទាំងសម្តែងការគោរពចុងក្រោយចំពោះព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រថៃ ដែលបានសោយទីវង្គត កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។

សូមបញ្ជាក់ថា ព្រះចៅ ភូមិបុល អាឌុលយ៉ាតេជ ព្រះមហាក្សត្រប្រទេសថៃ បានយាងសោយទិវង្គត ដោយជរាពាធ កាលពីរសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ នៅក្នុងជន្មាយុ ៨៩ព្រះវស្សា។ ដើម្បីកាន់ទុក្ខ សម្រាប់ការសោយទិ​វង្គតរបស់ព្រះមហាក្សត្រថៃដ៏មានឥទ្ធិពលនេះ រដ្ឋាភិបាលថៃយោធាថៃ បានប្រកាស កាន់ទុក្ខរយៈពេល១ឆ្នាំមកហើយ៕

Share

Image
Image
Image