en     km
en     km

សម្តេចក្រុមព្រះសម្រេចបញ្ចប់តំណែងមន្រ្តីជាន់ខ្ពស់ ៤រូប

Share

ភ្នំពេញ)៖ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច សម្រេចបញ្ចប់តំណែងមន្រ្តីជាន់ខ្ពស់ចំនួនបួនរូប តែក្នុងចំណោមមន្ត្រីទាំងបួននាក់នោះ មានបីរូបត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាព្រឹទ្ធចារ្យរបស់បក្សវិញ។ នេះបើតាមសេចក្តីសម្រេចស្តីពីការបញ្ចប់ និងតែងតាំងមុខតំណែងសហជីវិននៃគណបក្សហ្វ៊ុនស៊ិនប៊ុចចុះហត្ថលេខាដោយសម្រេចក្រុមព្រះនរោត្តម រណឫទ្ធិ ពីទីក្រុងបាងកក ប្រទេសថៃកាលពីថ្ងៃទី៨ សីហា ដែលអ្នកសារព័ត៌មានទើបទទួលបាននៅថ្ងៃទី១៨​ សីហានេះ។

                                                    មន្រ្តីជាន់ខ្ពស់របស់គណបក្សហ្វ៊ុស៊ិនប៊ិចកំពុងធ្វើសន្និសីទកាសែត។

 

យោងតាមសេចក្តីសម្រេចនេះលោក យូ ហុកគ្រី លោក ប៉ោ ប៊ុនស្រ៊ី លោក ញ៉េប ប៊ុនជិន ដែលអ្នកទាំងបីជាអនុប្រធានបក្ស និងលោក វ៉ាន់ សុផាន់ណា ជាអគ្គលេខធិការរងប្រតិបត្តិបក្ស ត្រូវបានសម្តេចក្រុមព្រះសម្រេចបញ្ចប់តំណែង។ តែលោក យូ ហុកគ្រី លោក ប៉ោ ប៊ុនស្រ៊ី លោក ញ៉េប ប៊ុនជិន ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាព្រឹទ្ធចារ្យរបស់បក្សវិញ។

ជាការកត់សម្គាល់ ក្រោយពេលបញ្ចប់តំណែងថ្នាក់ដឹកនាំជាន់ខ្ពស់ទាំង៤រូបខាងលើនេះ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ សម្តេចក្រុមព្រះនរោត្តម រណរទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដែលកំពុងសម្រាកព្យាបាលសុខភាពនៅក្រៅប្រទេស បានសេចក្តីសម្រេចមួយ តែងតាំងបុត្រាច្បងរបស់ព្រះអង្គ១រូប ព្រះនាម ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាប្រធានស្តីទីរបស់គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ គឺជាព្រះរាជបុត្រច្បងរបស់ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ជាមួយម្ចាស់ក្សត្រិយ៍​ម៉ារី រណឫទ្ធិ។ ក្រៅពីការតែងតាំង​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាប្រធានស្តីទី សម្តេចក្រុមព្រះក៏តែងតាំង អគ្គលេខាធិការរងម្នាក់ ដែលកាន់កាប់ហិរញ្ញវត្ថុបក្ស គឺលោក ពេជ្រ សូដេថ្ថា ឱ្យធ្វើជាអគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិចផងដែរ៕

Share

Image
Image
Image