en     km
en     km

សម្ដេច ហ៊ុន សែន ​៖ រាជរដ្ឋាភិបាលនឹងបង្កើតមូលនិធិគន្ធបុប្ផាមួយទៀតនៅកម្ពុជា

Share

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលត្រូវតែធ្វើយ៉ាងណាឲ្យមន្ទីរពេទ្យគន្ធបុប្ផាដំណើរការបន្ដ នឹងបង្កើតមូលនិធិគន្ធបុប្ផាមួយទៀតនៅកម្ពុជា ហើយសម្ដេចនឹងធ្វើជាប្រធាននៃមូលនិធិនេះ។

ការលើករបស់សម្ដេចដូចនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយអ្នករត់ម៉ូតូឌុប អ្នករត់តាក់ស៊ី និងរ៉ឺ មក់កងបី នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រនៅព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៨នេះ ។

នៅក្នុងពិធីនេះ សម្ដេច ហ៊ុន សែន  បានបញ្ជាក់ថា ៖« មិនអាចនៅពេលអត់លោក Beat Richner ទៅមន្ទីរពេទ្យគន្ធបុប្ផាដែលព្យាបាលកុមារកម្ពុជារាប់លាននាក់ដួលរំលំនោះទេ »។

អ្នកជំងឺដែលមកព្យបាលនៅមន្ទីរពេទ្យគន្ធបុប្ផាភាគច្រើន គឺ មានជីវភាពក្រីក្រ ហើយរាល់ការព្យាបាលទាំងអស់របស់មន្ទីរពេទ្យគន្ធបុប្ផាដោយពុំមានការបង់ប្រាក់។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃម្សិលមិញនេះ មូលនិធិទ្រទ្រង់អាជីពរបស់អ្នកធាក់ស៊ីក្លូត្រូវបានដាក់ឱឱ្យអនុវត្តជាផ្លូវការ ក្រោយសម្ដេច ហ៊ុន សែន បានប្រកាសថា នឹងបង្កើតមូលនិធិអ្នកធាក់ស៊ីក្លូកាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០១៨។

តាមរបាយការណ៍សង្ខេបរបស់មន្ទីរពេទ្យគន្ធបុប្ផាដែលចេញផ្សាយកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ឱ្យដឹងថា មន្ទីរពេទ្យនេះបានទទួលព្យាបាលកុមារ  ១លាន ៨ម៉ឺន ៣ពាន់ ៨៣៧នាក់ និងស្រ្ដីមានផ្ទៃពោះ ១៨ម៉ឺន ៣ពាន់ ៧៨នាក់។

តាមសេចក្ដីប្រកាសព័ត៌មានស្ដីពីតួលេខសុខភាពប្រចាំឆ្នាំ ២០១៧ នៃមន្ទីរពេទ្យគន្ធបុប្ផាដដែលនេះ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ គឺបានជួយកុមារដោយពិនិត្យ និងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ  មានចំនួន ៩០ ម៉ឺន ៩ពាន់ ១៩២នាក់ ដែលចំនួននេះ បានកើនឡើង ៧ភាគរយនៅក្នុងឆ្នាំ២០១៧ ៕

Share

Image
Image
Image