en     km
en     km

សម្ដេច ហ៊ុន សែន ៖ ផ្ដាំទៅបុរសៗ បើចង់បានប្រពន្ធស្អាត ប្រពន្ធល្អ ខ្លួនត្រូវមានសមត្ថភាព

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជាបានផ្ដាំផ្ញើទៅដល់មនុស្សប្រុស ប្រសិនបើចង់បានប្រពន្ធស្អាត ប្រពន្ធល្អ ប្រពន្ធមានការធ្វើ ខ្លួនត្រូវតែមានសមត្ថភាព មានចំណេះដឹង និងមានសុជីវធម៌ល្អ។

ការលើកឡើងរបស់សម្ដេចនាយកដ្ឋមន្រ្ដី ហ៊ុន សែន ដូចនេះនៅក្នុងកម្មវិធីជួ​បសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបប្រមាណ ជាង១ ម៉ឺន ៦ពាន់នាក់ មកពីរោងចក្រសហគ្រាសចំនួន ២០ នៅតំបន់ព្រៃទា ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្ដេច ហ៊ុន សែន ៖

 

សូមជម្រាបដែរថា ក្នុងពិធីជួបសំណេះសំណាលជាកម្មករ-កម្មការិនីរោងចក្រកន្លងមកសម្ដេចក៏ធ្លាប់បានផ្ដាំផ្ញើអោយស្រ្ដីកម្មការិនីរោងចក្រ មុននឹងសម្រេចចិត្តជ្រើសរើសបុរសណាម្នាក់ជាគូអនាគតត្រូវពិនិត្យពិច័យឱ្យបានច្បាស់លាស់ចៀសវាងការចាញ់បោក និងការធ្វើបាបដែលនាំអោយមានការស្ដាយក្រោយ។

អ្វីដែលនាំអោយប្រមុខរដ្ឋាភិបាល លើកទឹកចិត្តបុរស អោយមានសមត្ថភាពខ្ពស់ជាងស្ត្រីនោះ ដែលសម្ដេចថា ស្ត្រីឥឡូវនេះ ជាពិសេស កម្មការិនី មានប្រាក់ចំណូលពីការងាររោងចក្រ ជាង១៧០ដុល្លារក្នុងមួយខែហើយនោះ។

ស្ត្រីធ្វើការងារតាមរោងចក្រ មានជាង៧០ម៉ឺននាក់ ក្នុងចំណោមកម្មករ ជាង៨០ម៉ឺននាក់៕

Share

Image
Image
Image