en     km
en     km

សម្ដេច ហ៊ុន សែន ៖ ទោះបីមានហេតុការណ៍អ្វីក៏ដោយការបោះឆ្នោតនៅតែមាន

Share

ភ្នំពេញ៖ តាមទម្លាប់ព្រះរាជណាចក្រកម្ពុជា មិនដែល រំលាយឬពន្យារការបោះឆ្នោតម្ដងណាទេ ចាប់តាំងពីការបោះឆ្នោត ដំបូង នៅឆ្នាំ១៩៩៣ ក្រោមការរៀបចំដោយ អង្គការសហប្រជាតិ។តែការបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី ៤ ឆ្នាំ ២០១៨នេះ បានលើកពីថ្ងៃទី១៤ មករា មកធ្វើនៅថ្ងៃ ២៥កុម្ភៈ ខណៈការបោះឆ្នោតសភា នីតិកាលទី៦នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩កក្កដា ឆ្នាំ២០១៨នេះ។

សម្ដេចនាយករដ្ឋមន្ត្រីបានអះអាងថា ទោះស្ថានការណ៍អាក្រក់ឬ មានអ្វីកើតឡើង គឺមិនរំលាយ ឬ លើកពេលបោះឆ្នោតឡើយ។ តែអ្នកជំនាញហាក់យល់ស្របតិចតួច។

កញ្ញា ជុំ ជោគជាតា ជូនសេចក្ដីរាយការណ៍!

 

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជាបានលើកឡើងថា ការបោះឆ្នោតនៅកម្ពុជាមិនថា ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ការបោះឆ្នោតជ្រើសរើសតំណារាស្រ្ដនោះទេ គឺត្រូវបន្ដធ្វើទៅតាមការគ្រោងទុក បើទោះបីមានហេតុកាការណ៍អ្វីកើតឡើងក៏ដោយ ។

ការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដូចនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃឯកសារគោលនយោបាយជាតិស្ដីពីមនុស្ស វ័យចាស់ឆ្នាំ២០១៧ -២០៣០ នៅវិមានសន្ដិភាព នាថ្ងៃទី ១៨ មករា ឆ្នាំ២០១៨នេះ ។ 

សម្ដេច ហ៊ុន​ សែន ៖ «អ្វីដែលបានកំណត់រួចហើយ គឹការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៨ នេះ មិនត្រូវបានផ្លាស់ប្ដូរទេ គឺការបោះឆ្នោតនេះត្រូវបន្ដ ជិតឈានដល់ដំណាក់កាលនៃយុទ្ធនាការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាហើយ ឯការ​បោះឆ្នោតថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ដែលជាការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដ ឬការបោះឆ្នោតជ្រើសរើសសមាជិកសភានឹងត្រូវបន្ដធ្វើតាមការគ្រោងទុកគ្មានការផ្លាស់ប្ដូរណាមួយកើតឡើងទេ បើទោះបីមានហេតុការណ៍អ្វីកើតឡើងក៏ដោយ ការបោះឆ្នោតនេះត្រូវតែធ្វើអោយខានតែបាន»។

សម្រាប់អ្នកឃ្លាំងការបោះឆ្នោតមកពីសង្គមស៊ីវិលក៏យល់ស្របនឹងការប្រកាន់ជំហររបស់នាយករដ្ឋមន្ត្រីដែរ។ តែករណីពិសេស ឬប្រទេសមានហានិភ័យធ្ងន់ធ្ងរ គឺត្រូវពិចារណា ឬ ពិនិត្យកាលរិច្ឆេទការបោះឆ្នោតឡើងវិញ ។

សម គន្ធាមី៖ «លុះត្រាតែការអសន្ដិសុខដែលមិនអាចរៀបចំការបោះឆ្នោតបាន អុកឡុកការរិយាល័យបោះឆ្នោត អសន្ដិសុខក៏មិនអាចបោះឆ្នោត ទើបជាហេតុផលអាចលើកការបោះឆ្នោតទៅពេលក្រោយបាន»។

តាមការបញ្ជាក់ពីសម្ដេចនាយរដ្ឋមន្រ្ដី  ហ៊ុន​ សែន សភាមិនអាចរំលាយមុនអាណត្តិបានទេលើកលែងតែរដ្ឋាភិបាលត្រូវបានរំលាយ ពីរដង ក្នុងរយៈពេល ១២ខែ ។

សម្ដេច ហ៊ុន​ សែន ៖ « មានន័យថា ការបោះឆ្នោតនៅកម្ពុជា គឺមិនប្រគល់សិទ្ធិនោះទៅអោយនាយករដ្ឋមន្រ្ដីដូចប្រទេសនានាទេ ក៏មិនថា្វយទៅព្រះមហាក្សត្រ ហើយក៏មិនអោយសភាខ្លួនឯងដែរ សភាខ្លួនឯងគ្មានសិទ្ធិរំលាយសភាខ្លួនឯងនោះទេ លើកលែងតែខ្លួនចង់រលាយ រំលាយរដ្ឋាភិបាល ២ដង »។

គួរបញ្ជាក់ដែរថា ការប្រកាសក្ដែងៗពីលោកនាយករដ្ឋមន្រ្ដីដូចនេះ គឺបន្ទាប់ពីសម្ដេចប្រតិកម្មនឹងការសែតភ្នំពេញប៉ុស្ដិ៍ និងអ្នកវិភាគនៅអង្គការខុមហ្វែ្រលថាមានការបកស្រាយខុសចំពោះការចុះផ្សាយ ថា ការបោះឆ្នោតអាចធ្វើមិនបានបើមានការច្របូលច្របល់ ៕

Share

Image
Image
Image